ដើមអម្ពិល
កិច្ចសន្ទនាយុវជនកម្ពុជា-ចិន ៖ វប្បធម៌ជាស្ពានភ្ជាប់មិត្តភាព រវាងប្រជាជនទាំងពីរ
ភ្នំពេញ៖ កិច្ចសន្ទនាយុវជនកម្ពុជា-ចិន ក្រោមប្រធានបទ«ជីវភាពរស់នៅប្រចាំថ្ងៃ និងសក្តានុពលសង្គម-វប្បធម៌៖ ការសម្របតាមបរិបទមូលដ្ឋាន និង សមាហរណកម្មវប្បធម៌ចិន នៅក្នុងសង្គមកម្ពុជា» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមជ្ឈមណ្ឌលកម្ពុជា ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌល ។ កិច្ចសន្ទនានេះបានផ្តល់វេទិកា ដល់យុវជនកម្ពុជា និងចិន ដើម្បីផ្លាស់ប្តូរទស្សនៈ សិក្សារៀនសូត្រពីគ្នា និងពង្រឹងទំនាក់ទំនងរវាងប្រជាជន នៃប្រទេសទាំងពីរ ។ ក្នុងឱកាសនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានរំលេចថា ទំនាក់ទំនងកម្ពុជា-ចិន មានឫសគល់យ៉ាងជ្រៅនៅក្នុងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ជាពិសេសតាមរយៈការផ្លាស់ប្តូរ និងសមាហរណកម្មវប្បធម៌ ដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងប្រវត្តិសាស្ត្រ ។ លោកបណ្ឌិតបានលើកឡើងពីទស្សនៈ «ហឺហឺ和合» ដែលសំដៅលើការរួមរស់ដោយសុខដុមរមនា និងការរួមបញ្ចូលនៃគំនិតទស្សនវិជ្ជាឡៅជឺ ទស្សនវិជ្ជាខុងជឺ និងព្រះពុទ្ធសាសនា។ លោកបណ្ឌិតបានបញ្ជាក់ថា វប្បធម៌ និងទំនៀមទម្លាប់ដែលប្រជាជនចិនបាននាំមកកម្ពុជា តាមរយៈការធ្វើដំណើរ ពាណិជ្ជកម្ម និងការតាំងទីលំនៅ បានធ្វើអន្តរកម្ម និងវេញត្របាញ់ជាមួយវប្បធម៌ខ្មែរ អស់រយៈពេលជាង ២.០០០ ឆ្នាំមកហើយ។ បច្ចុប្បន្ន ប្រជាជនខ្មែរដែលមានសែស្រឡាយចិនជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសង្គមកម្ពុជា និងទទួលយកទាំងវប្បធម៌ខ្មែរ និងមរតកវប្បធម៌ចិន។ លោកបណ្ឌិតបានចាត់ទុកនេះជាឧទាហរណ៍មួយនៃការរស់នៅរួមគ្នាដោយសុខដុមរមនា និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនទាំងពីរ។ លោកបណ្ឌិត ជា មុនីឫទ្ធិ បានសាទរយ៉ាងខ្លាំងចំពោះលទ្ធផលស្រាវជ្រាវរបស់និស្សិតជនជាតិចិន ដែលបានមកសិក្សាភាសាខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានចាត់ទុកការសិក្សាភាសា និងវប្បធម៌ខ្មែរ ដោយនិស្សិតចិន ជាស្ពានសម្រាប់បង្កើនការយល់ដឹង និងភាពជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងចិន។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ការផ្លាស់ប្តូរភាសា វប្បធម៌ និងចំណេះដឹងរវាងយុវជននៃប្រទេសទាំងពីរ នឹងជួយបន្តមរតកមិត្តភាពពីជំនាន់មួយទៅជំនាន់មួយ និងបង្កើតមូលដ្ឋានគ្រឹះកាន់តែរឹងមាំសម្រាប់សុខដុមនីយកម្មវប្បធម៌ និងវិបុលភាពរួមរបស់ប្រជាជាតិទាំងពីរ។ សម្រាប់លោកបណ្ឌិត កិច្ចសន្ទនាយុវជនកម្ពុជា-ចិន មិនត្រឹមតែជាវេទិកាសម្រាប់ការផ្លាស់ប្តូរទស្សនៈរបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានសម្រាប់បន្តការយល់ចិត្ត ការគោរព និងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន ពីជំនាន់មួយទៅជំនាន់មួយ៕ Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ ១ឆ្នាំនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល៖ ចិនបន្តសាងសង់ស្ពានមេត្រីភាព ដើម្បីអនាគតរួមរបស់មនុស្សជាតិ ខួប១ឆ្នាំនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល គឺជាឱកាសដ៏មានសារៈសំខាន់មួយសម្រាប់សហគមន៍អន្តរជាតិ ព្រោះគំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងជាផ្លូវការដោយលោក Xi Jinping ប្រធានរដ្ឋចិន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំ «អង្គការសហប្រតិបត្តិការសៀងហៃ+» នៅទីក្រុងធានជីន។ លោក Xi Jinping បានអំពាវនាវឱ្យបណ្តាប្រទេសនានារួមគ្នាជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលមួយ ដែលកាន់តែមានយុត្តិធម៌ និងសមធម៌ ហើយឆ្ពោះទៅរកការកសាងសហគមន៍ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ។ ការលើកឡើងនូវគំនិតផ្តួចផ្តើមនេះ កើតឡើងនៅក្នុងឆ្នាំដែលពិភពលោករំលឹកខួប៨០ ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី២... Feature កិច្ចសន្ទនាយុវជនកម្ពុជា-ចិន ៖ វប្បធម៌ជាស្ពានភ្ជាប់មិត្តភាព រវាងប្រជាជនទាំងពីរ ភ្នំពេញ៖ កិច្ចសន្ទនាយុវជនកម្ពុជា-ចិន ក្រោមប្រធានបទ«ជីវភាពរស់នៅប្រចាំថ្ងៃ និងសក្តានុពលសង្គម-វប្បធម៌៖ ការសម្របតាមបរិបទមូលដ្ឋាន និង សមាហរណកម្មវប្បធម៌ចិន នៅក្នុងសង្គមកម្ពុជា» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមជ្ឈមណ្ឌលកម្ពុជា ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌល ។កិច្ចសន្ទនានេះបានផ្តល់វេទិកា ដល់យុវជនកម្ពុជា និងចិន ដើម្បីផ្លាស់ប្តូរទស្សនៈ សិក្សារៀនសូត្រពីគ្នា... 1 ព័ត៌មានជាតិ Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាប និងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA ភ្នំពេញ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាបនិងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA – មជ្ឈមណ្ឌលអាកាសចរណ៍ ដែលជាស្ថាប័នផ្តល់សេវាកម្មឈានមុខគេលើពិភពលោក ផ្នែកព័ត៌មានទីផ្សារ និងការវិភាគសម្រាប់ឧស្សាហកម្មអាកាសចរណ៍ និងការធ្វើដំណើរ។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូននៅក្នុងព្រឹត្តិការណ៍ CAPA... 2 ព័ត៌មានអន្តរជាតិ បទវិភាគ ៖ យកផ្លូវសមុទ្រជាស្ពាន រួមសុខរួមទុក្ខជាមួយគ្នា ឆ្ពោះទៅមុខកាន់តែឆ្ងាយ ប្រកបដោយស្ថិរភាព ៖ សមិទ្ធផលសន្តិភាព និងវិបុលភាពនៃផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៦ គឺជាខួបលើកទី ១៣ នៃការលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ”។ ចាប់តាំងពីលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវទស្សនាទានដ៏អស្ចារ្យនេះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងរដ្ឋសភាឥណ្ឌូណេស៊ីកាលពីឆ្នាំ ២០១៣ ដល់បច្ចុប្បន្ននេះ ខ្សែផ្លូវនាវាចរណ៍ចំនួន ១៤៨ ដែលដាក់ឈ្មោះថា”ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រ”ដែលបានតភ្ជាប់កំពង់ផែចំនួន ១៥០ នៅទូទាំងពិភពលោក រដ្ឋសមាជិកបានឡើងដល់ចំនួន ៣៧៥ —ការអភិវឌ្ឍយ៉ាងផុលផុសនៃផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពិភពលោកតាមរយៈសមិទ្ធផលដ៏លេចធ្លោជាច្រើនថា វសូត្រសមុទ្រសតវត្សរ៍ទី២១ មិនមែនជាឧបករណ៍នយោបាយសម្រាប់ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយនោះទេ ប៉ុន្តែវាគឺជាវេទិកាសហប្រតិបត្តិការសម្រាប់ជំរុញការអភិវឌ្ឍរួម ហើយវាមិនមែនជា”រង្វង់បក្ខពួកតូច”ដែលបិទខ្ទប់និងរើសអើងអ្នកដទៃនោះទេ ប៉ុន្តែគឺជា”មហាគ្រួសារ”ដែលប្រកបដោយភាពបើកទូលាយនិងបរិយាបន្ន ។ទីមួយ ៖ ភាពរលូន នៃពាណិជ្ជកម្មពង្រឹងមូលដ្ឋានគ្រឹះនៃវិបុលភាព នៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៦ ទំហំសរុបនៃការនាំចេញនាំចូលទំនិញរបស់ចិនបានឈានដល់ ១១,៨៤ លានយាន់ប្រាក់ចិនដែលកើនឡើង ១៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ទំហំសរុបនៃការនាំចេញនាំចូលជាមួយប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”មានចំនួនលើសពី ៥០ ភាគរយ ហើយនិម្មាបនកម្មនៃពិពិធកម្មខាងពាណិជ្ជកម្មរបស់ដៃគូពាណិជ្ជកម្មត្រូវបានពង្រឹងថែមមួយកម្រិតទៀត ។ នៅពីក្រោយតួលេខទាំងនេះគឺជាខ្សែផ្លូវនាវាចរណ៍នីមួយៗដែលឆ្លងកាត់សមុទ្រពណ៌ខៀវនិងកំពង់ផែនីមួយៗដែលដំណើរការទាំងយប់ទាំងថ្ងៃ ហើយក៏ជាអារម្មណ៍ទទួលបានផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ ការងើបឡើងនៃកំពង់ផែ Chancay គឺជាឧទាហរណ៍ដ៏រស់រវើកបំផុត ។ ក្នុងនាមជាគម្រោងកិច្ចសហប្រតិបត្តិការដែលជានិមិត្តសញ្ញានៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងប្រទេសចិននិងប៉េរូ បរិមាណលើកដាក់កុងតឺន័រក្នុងឆមាសទីមួយឆ្នាំ ២០២៦ របស់កំពង់ផែ Chancay បានឈានដល់ ២០ ម៉ឺន TEUs ដែលកើនឡើង ៧០,៩៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ បរិមាណលើកដាក់ទំនិញច្រើនប្រភេទ(Bulk Cargo)បានឈានដល់ ៩៨ម៉ឺន ៧ ពាន់តោនដែលកើនឡើង ៤១,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ។ ការដឹកជញ្ជូនត្រង់តាមផ្លូវសមុទ្រពីកំពង់ផែ Chancay ដល់ទីក្រុងសៀងហៃបានកាត់បន្ថយពេលវេលាសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររវាងប្រទេសចិននិងប៉េរូពី ៣៥ ឬ ៤០ ថ្ងៃមកនៅត្រឹម ២៣ ថ្ងៃដែលអាចកាត់បន្ថយថ្លៃដឹកជញ្ជូនជាង ២០ ភាគរយសម្រាប់សហគ្រាស ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ ក្នុងដំណាក់កាលដាក់ឱ្យដំណើរការកំពង់ផែ Chancay បុគ្គលិកក្នុងតំបន់មានចំនួន ៩៨,៧៧ ភាគរយ ដែលបានបង្កើតឱកាសការងារជិត ១ ម៉ឺននាក់ក្នុងអំឡុងពេលសាងសង់គម្រោងនេះ ។ រឿងរ៉ាវនៃកំពង់ផែ Piraeus នៃប្រទេសក្រិកក៏ជារឿងរ៉ាវដ៏គួរឱ្យរំភើបផងដែរ ។ ទោះបីជាប្រឈមមុខនឹងកត្តាខាងក្រៅដូចជាស្ថានការណ៍នៅសមុទ្រក្រហមក៏ដោយ ក៏បរិមាណលើកដាក់កុងតឺន័រក្នុងខែកក្កដា ឆ្នាំ ២០២៦ របស់កំពង់ផែនេះបានឈានដល់ប្រហែល ៣៥ ម៉ឺន ២ ពាន់TEUs ដែលសម្រេចបាននូវកំណើនវិជ្ជមាន ចំណែកឯនៅខែសីហា ឆ្នាំនេះក៏បានកើនឡើងដល់ ៣៧ ម៉ឺន ២១ ពាន់TEUs ដែលកើនឡើង ១៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ។ ចាប់ពីកំពង់ផែក្នុងតំបន់ដែលប្រឈមនឹងភាពធ្លាក់ថមថយមុនពេលក្រុមហ៊ុន COSCO Shipping របស់ចិនទទួលបានសិទ្ធក្នុងការប្រតិបត្តិជាផ្លូវការរហូតដល់ក្លាយជាមជ្ឈមណ្ឌលស្នូលសម្រាប់ដឹកជញ្ជូនតាមផ្លូវសមុទ្រនៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ ការផ្លាស់ប្តូរមុខមាត់ថ្មីរបស់កំពង់ផែ Piraeus បានបង្ហាញឱ្យឃើញនូវកម្លាំងជីវិតដ៏ខ្លាំងក្លានៃរូបមន្តសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ទីពី៖កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខគាំពារសណ្តាប់ធ្នាប់សន្តិភាព វិបុលភាពមិនអាចកាត់ផ្តាច់ពីសន្តិភាពបានឡើយ ។ជានិច្ចកាល គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងផ្លូវសូត្រសមុទ្រតែងតែប្តេជ្ញាចិត្តក្នុងការជំរុញការតភ្ជាប់គ្នាតាមផ្លូវសមុទ្រនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា ក៏ដូចជាការគាំពារសន្តិសុខមហាសមុទ្រតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ កាលពីខែឧសភា ឆ្នាំ ២០២៦ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី ២២ នៃស្ថាប័នអនុវត្តច្បាប់នៃឆ្មាំសមុទ្រនៅតំបន់អាស៊ីបានប្រារព្ធធ្វើនៅទីក្រុង Quanzhou ខេត្ត Fujian ដែលជាចំណុចចាប់ផ្តើមនៃ”ផ្លូវសូត្រសមុទ្រ” ។ តំណាងបរទេសជាង ៥០ រូបដែលមកពីស្ថាប័នអនុវត្តច្បាប់ឆ្មាំសមុទ្រនៃប្រទេសនិងតំបន់ចំនួន ១៨ ព្រមទាំងអង្គការអន្តរជាតិចំនួនពីរដែលបូករួមទាំងការិយាល័យអង្គការសហប្រជាជាតិសម្រាប់ដោះស្រាយបញ្ហាគ្រឿងញៀននិងបទឧក្រិដ្ឋជាដើមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកនេះដោយបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងប្រកបដោយភាពប្រាកដប្រជាជុំវិញបញ្ហាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនសមុទ្រ ដូចជាការរត់ពន្ធមនុស្ស ការជួញដូរនិងដឹកជញ្ជូនគ្រឿងញៀនជាដើម ក៏ដូចជាការបង្កើនកិច្ចសហប្រតិបតិ្តការការអនុវត្តច្បាប់និងប្រតិបត្តិការរួមគ្នាលើសមុទ្រក្នុងក្របខណ្ឌពហុភាគីនិងទ្វេភាគីជាដើម ។ កិច្ចប្រជុំលើកនេះបានបន្ថែមជាពិសេសនូវប្រធានបទចំនួនបីគឺ ការធានាសុវត្ថិភាពលើដែនសមុទ្រនិងការប្រយុទ្ធប្រឆាំងនឹងអំពើរភេរវកម្មលើដែនសមុទ្រជាដើមដែលបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បណ្តាភាគីនានាក្នុងការពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីតាមផ្លូវសមុទ្រ ។ ចាប់ពីការអមដំណើរនៅឈូងសមុទ្រអាដិនដល់ការធ្វើសមយុទ្ធរួមលើដែនសមុទ្រ ពីការចែករំលែកព័ត៌មានអំពីការអនុវត្តច្បាប់ដល់កិច្ចសម្របសម្រួលនិងការការពារបរិស្ថានសមុទ្រ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងផ្លូវសូត្រសមុទ្របាននឹងកំពុងកសាងបណ្តាញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខដែលមានវិស័យទូលំទូលាយ និងច្រើនកម្រិត ។ ដូចការលើកឡើងរបស់លោកស្រី Kamina Johnson-Smith រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសហ្សាម៉ាអ៊ីកក្នុងវេទិកាសហប្រតិបត្តិការអន្តរជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រលើកទី ៨ ថា ”ប្រទេសចិនអាចជួយខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិឱ្យបង្កើនភាពធន់ជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ ក៏អាចជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាបន្តបន្ទាប់ផងដែរ” ។ ឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការដែលចាត់ទុកការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រជាមូលដ្ឋាន ”យើងអាចរួមគ្នាកសាងអនាគតនៃការអភិវឌ្ឍប្រកបដោយវិបុលភាព ដែលកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព និងភាពធន់ ”។ទីបី៖ការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជនអាចពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ចំណងមិត្តភាព កម្លាំងជីវិតនៃផ្លូវសូត្រសមុទ្រ និយាយជារួមគឺ ស្ថិតនៅត្រង់ថា តើវាអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃបណ្តាប្រទេសនានាឬអត់ ។ ក្នុងអំឡុងពេលនាវាពេទ្យកងទ័ពជើងទឹកចិនឈ្មោះ”Silk Road Ark” ដែលបំពេញ”បេសកកម្មសុខដុមរមនាឆ្នាំ ២០២៦ ”បានធ្វើដំណើរទៅដល់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដែលបានផ្តល់សេវាពិនិត្យសុខភាពនិងព្យាបាលរោគដោយឥតគិតថ្លៃដល់ប្រជាជនក្នុងតំបន់ចំនួន ៥៤៣៩ នាក់ ព្រមទាំងបានធ្វើការវះកាត់ចំនួន ៣៣៩ ក្នុងរយៈពេល ៦ ថ្ងៃ ។ លោក Henrique Couto da Nóbrega ប្រធានសមាគមន៍មិត្តភាពប្រេស៊ីល-ចិននៃប្រទេសប្រេស៊ីលបានវាយតម្លៃថា នាវាពេទ្យ”Silk Road Ark” មិនត្រឹមតែជា”មន្ទីរពេទ្យលើសមុទ្រ”ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានមិត្តភាពចល័តផងដែរ ។ ក្នុងវិស័យអប់រំវិជ្ជាជីវៈ ចាប់ពីវគ្គសិក្សាស្រាវជ្រាវសម្រាប់សិល្បៈតែកម្រិត ខ្ពស់នៃវិទ្យាស្ថានផ្លូវសូត្រសមុទ្រ(Maritime Silk Road College)ប្រទេសម៉ាឡេស៊ី ដល់កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សផ្នែកធុរកិច្ចអេឡិចត្រូនិកឆ្លងដែននៃវិទ្យាស្ថានកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១(Maritime Silk Road College)ពីការបណ្តុះបណ្តាលកម្មវិធី”ភាសាចិនបូកជំនាញវិជ្ជាជីវៈ”នៅប្រទេសឥណ្ឌូណេស៊ីដល់កិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាបង្កើតជំនាញវិជ្ជាជីវៈនៅប្រទេសកេនយ៉ា វិទ្យាស្ថានផ្លូវសូត្រសមុទ្រ(Maritime Silk Road College)កំពុងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេសក្នុងស្រុកជាច្រើននាក់ សម្រាប់ប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ ឆ្លងកាត់ព្យុះភ្លៀងនិងពុះពារឧបសគ្គក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក ការរួមគ្នាកសាង”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ”បានប្រែក្លាយពីគំនិតទៅជាសកម្មភាព ពីទស្សនទានទៅជាការពិតជាក់ស្តែង ។ អ្វីដែលជាការបន្តវេននោះគឺ ស្មារតីផ្លូវសូត្រស្តីពី”ការធ្វើកិច្ចសហប្រតិបត្តិការដោយសន្តិភាព ការបើកទូលាយនិងបរិយាបន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក... 3 Feature មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំលើកឡើងថា ការលក់គ្រឿងស្រវឹងត្រូវមានលក្ខខណ្ឌត្រឹមត្រូវ ខណៈយុវជនទទូចឱ្យរដ្ឋាភិបាលហាមឃាត់ការផ្សាយពាណិជ្ជកម្ម ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា យើងមិនអាចហាមឃាត់មិនឱ្យលក់គ្រឿងស្រវឹងបានទេ ព្រោះវាជាបញ្ជាសកលទៅហើយ ប៉ុន្តែការលក់គ្រឿងស្រវឹងនេះត្រូវមានលក្ខខណ្ឌត្រឹមត្រូវ។ ក្នុងពិធីប្រកាសជ័យលាភី «ការប្រកួតផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង» នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា រដ្ឋត្រូវមានវិធានការទប់ស្កាត់មិនឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលមានភាពអូសទាញខ្លាំងពេកឡើយព្រោះគ្រឿងស្រវឹងបានបំផ្លាញសុខភាពអ្នកប្រើប្រាស់យ៉ាងខ្លាំង ដែលប៉ះពាល់ដល់ធនធានមនុស្ស... អត្ថបទពេញនិយម 8.2K Feature រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យធនាគារជាតិ នៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០... 6.4K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 11/09/2026 កម្ពុជា-មីយ៉ាន់ម៉ា លុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ទស្សនកិច្ចលោក មីន អោងឡាំងនៅកម្ពុជា បង្ហាញពីចំណងមិត្តភាពកាន់តែរឹងមាំ មេដឹកនាំមីយ៉ាន់ម៉ា គាំទ្រកម្ពុជាដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី នាវាហ្វឹកហ្វឺន ទាហានជើងទឹករុស្ស៊ី មួយគ្រឿងចូលសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កម្ពុជា... 5.8K Feature ប្រធានាធិបតី មីយ៉ាន់ម៉ា អញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានាធិបតី មីនអោងឡាំង នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ 5.8K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 07/09/2026 ព្រឹទ្ធសភាកម្ពុជា បដិសេធ ការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន របស់ព្រឹទ្ធសភាថៃ ពាក់ព័ន្ធជម្លោះព្រំដែន សម្តេចធិបតី ៖ ក្រសួងអប់រំ អនុវត្តកំណែទម្រង់ យ៉ាងស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព លោក ស... 5.4K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 25/09/2026 រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន នៅតែជួបហានិភ័យ... 5.4K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 14/09/2026 កិច្ចប្រជុំបិទទ្វារ លើ UNCLOS បិទបញ្ចប់នៅរសៀលនេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា នឹងអញ្ជើញចូលរួមវេទិកា ប៉េកាំងសៀងសាន លើកទី១៣ នៅចិន កម្ពុជា ប្រឆាំង និងថ្កោលទោស ចំពោះការប្រើប្រាស់ គ្រាប់បែកចង្កោម... 5.2K Feature ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 21/09/2026 ជាង ៣ឆ្នាំ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជាង ៧សែនលើក សាំងឡើងថ្លៃតម្លៃ៥ ២៥០ រៀល និងម៉ាស៊ូតមានតម្លៃ ៦... 5.0K ព័ត៌មានជាតិ រកឃើញសូឡាតម្លៃ ៨លានរៀល នៅខេត្តផ្សេងទៀត មិនមែនតែនៅកំពង់ឆ្នាំងមួយទេ ភ្នំពេញ ៖ លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានលើកឡើងថា ករណីអំពូលភ្លើងសូឡាតម្លៃ៨លានរៀល នៅខេត្តកំពង់ឆ្នាំង គឺអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក៏បានរកឃើញកើតឡើងនៅខេត្តជាច្រើនផ្សេងទៀតដែរ ។ ក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥... Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៩ ខែ៩៖ ធ្វើដំណើរពីសៀមរាបទៅកាន់ហាណូយ តម្លៃសំបុត្រចាប់ពីត្រឹមតែ 0 ដុល្លារអាមេរិកប៉ុណ្ណោះ ស្នងការភ្នំពេញ បំភ្លឺករណីចោទប្រកាន់សមត្ថកិច្ច ចាប់ខ្លួនបុរសម្នាក់ដោយគ្មានដីកា To Top




