rrfi.fr › km › អាស៊ី › 20260102-ចិនបង្ហាញចក្ខុវិស័យថ្មី-ដើម្បីពង្រឹងឥទ្ធិពលនៅអាមេរិកឡាទីន
រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញចក្ខុវិស័យថ្មី ដើម្បីពង្រឹងឥទ្ធិពលកាន់តែខ្លាំងនៅតំបន់អាមេរិកឡាទីន ពោលគឺ ចាប់ពីប៉ាណាម៉ា ដល់វ៉េណេស៊ុយអេឡា។ ការប្រកាសរបស់ចិនធ្វើឡើង បន្ទាប់ពីរដ្ឋបាលលោកដូណាល់ ត្រាំ បង្ហាញពីមហិច្ឆតាចង់គ្រប់គ្រងនៅអឌ្ឍគោលខាងលិចទាំងមូល។
ddap-news.com › national › 2026 › 08
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ ប្រព្រឹត្តិទៅបានល្អប្រសើរជាងឆ្នាំមុន ខណៈឆ្នាំមុនទាំងបេក្ខជន បេក្ខនារី និងអាគារមណ្ឌលប្រឡងមួយចំនួន ទទួលរងផលប៉ះពាល់ ដោយសារការឈ្លានពានពីសំណាក់យោធាថៃ លើអធិបតេយ្យភាពកម្ពុជា ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញពិនិត្យស្ថានភាពទូទៅក្នុងអំឡុងដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងបឋមសិក្សាបាក់ទូក។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ បេក្ខជនម្នាក់ឈ្មោះ ថាត តុលា នៅបន្ទប់ប្រឡងលេខ៦ លេខតុ១៤០ មានបញ្ហាសុខភាពដោយឡើងកម្តៅ៣៩អង្សា មានជំងឺគ្រុនឈាម មានអាការៈឈឺក្បាល ត្រូវបានក្រុមគ្រូពេទ្យយកមកសម្រាកនៅបន្ទប់សង្រ្គោះបឋម ។
ddap-news.com › international › 2026 › 08
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានដាក់លក្ខខណ្ឌថ្មីសម្រាប់សហរដ្ឋអាមេរិក ដើម្បីជួបមុនពេលច្រកសមុទ្រ Hormuz អាចបើកឡើងវិញ ចំពេលមានការវាយប្រហារ បន្តលើការដឹកជញ្ជូនបន្ថែមទៀត។
ddap-news.com › national › 2026 › 08
កំពង់ស្ពឺ: នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ នៅខេត្តកំពង់ស្ពឺ មានបេក្ខជនបេក្ខនារី សរុបចំនួន៦០៨៨នាក់ ចែកចេញចំនួន១៣មណ្ឌល ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ។
ddap-news.com › international › 2026 › 08
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាដោយសារតែការប្រកាសអាសន្នមួយ ត្រូវបានប្រកាសនៅក្នុងខេត្ត British Columbia របស់ប្រទេសកាណាដាកាលពីថ្ងៃសៅរ៍ បានបណ្តាលឲ្យមានមនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីភ្លើងឆេះព្រៃដ៏លឿនដែលបានកើនឡើង ជិតទ្វេដងត្រឹមពេលមួយយប់។
ddap-news.com › national › 2026 › 08
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង មានប្រសាសន៍ថា ការអប់រំកុមារតូច គឺជាគ្រឹះយ៉ាងរឹងមាំ និងមានសារសំខាន់បំផុត ក្នុងការបណ្តុះបណ្តាល និងកសាងកុមារ ឱ្យក្លាយជាពលរដ្ឋពេញលេញ ប្រកបដោយចំណេះដឹង សីលធម៌ សក្តានុពល និងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះវាសនានៃប្រទេសជាតិទៅថ្ងៃអនាគត។
ddap-news.com › national › 2026 › 08
ភ្នំពេញ៖ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន ៤២៧នាក់ (ស្រី២៣៤នាក់) ក្នុងនោះក៏មានសកម្មជនមកពីគណបក្សផ្សេងៗចំនួន ២២នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។