ddap-news.com › national › 2026 › 07
ភ្នំពេញ ៖ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក សនសៃ វណ្ណាសៃ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះភាពរីកចម្រើនរបស់កម្ពុជា។
ddap-news.com › international › 2026 › 07
អូតាវ៉ា៖ ប្រទេសកាណាដា បានបើកដំណើរការស្ពានអន្តរជាតិថ្មីមួយដែលតភ្ជាប់ទីក្រុង Windsor រដ្ឋ Ontario និងទីក្រុង Detroit សហរដ្ឋអាមេរិក ដែលផ្តល់នូវច្រកព្រំដែនដីគោកថ្មីបំផុត និងធំជាងគេជាមួយសហរដ្ឋអាមេរិក ទោះបីជាមានភាពតានតឹងផ្នែកពាណិជ្ជកម្មកើនឡើងរវាងប្រទេសទាំងពីរក៏ដោយ។
ddap-news.com › national › 2026 › 07
ខេត្តពោធិ៍សាត់÷នាថ្ងៃអង្គារ១៤ កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២៦ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹ និងឧតុនិយមខេត្តពោធិ៍សាត់បានអមដំណើរ លោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ រួមអាជ្ញាធរមូលដ្ឋានតាមគោលដៅក្នុងកិច្ចអន្តារាគមន៍បន្ទាន់ ដើម្បីជួយសង្គ្រោះស្រូវប៉ះពាល់នៅធ្ងាយពីប្រភពទឹក ។
ddap-news.com › international › 2026 › 07
អូតាវ៉ា៖ ប្រទេសកាណាដា បានបើកដំណើរការស្ពានអន្តរជាតិថ្មីមួយដែលតភ្ជាប់ទីក្រុង Windsor រដ្ឋ Ontario និងទីក្រុង Detroit សហរដ្ឋអាមេរិក ដែលផ្តល់នូវច្រកព្រំដែនដី គោកថ្មីបំផុត និងធំជាងគេជាមួយសហរដ្ឋអាមេរិក ទោះបីជាមានភាពតានតឹង ផ្នែកពាណិជ្ជកម្មកើនឡើង រវាងប្រទេសទាំងពីរក៏ដោយ។
ddap-news.com › international › 2026 › 07
មូស្គូ៖ យោងតាមព័ត៌មាន ដែលបានចេញផ្សាយនៅថ្ងៃចន្ទ នៅលើវិបផតថលផ្លូវការសម្រាប់សកម្មភាពផ្លូវច្បាប់ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតី ដើម្បីបង្កើនចំនួនទាហាន នៅក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីចំនួន ២៥.០០០ នាក់។
ddap-news.com › national › 2026 › 07
តាកែវ៖ សិស្សវិទ្យាល័យសរុបប្រមាណ ៩៦៧នាក់ មកពីវិទ្យាល័យនានា ក្នុងខេត្តតាកែវ បានចូលរួមទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ ដើម្បីស្វែងយល់ពីមុខជំនាញ បរិក្ខារសិក្សាទំនើប និងការអនុវត្តជាក់ស្តែង ដែលជួយឱ្យពួកគេទទួលបានព័ត៌មាន ច្បាស់លាស់សម្រាប់ការរៀបចំផែនការសិក្សា និងអាជីពនាពេលអនាគត ។
ddap-news.com › national › 2026 › 07
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានអំពាវនាវដល់អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួម លើកកម្ពស់ការអភិវឌ្ឍជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ។
ddap-news.com › national › 2026 › 07
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការផែនការយុទ្ធសាស្រ្តស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាព ទទួលបានទឹកផឹកសុវត្ថិភាព សម្រាប់ទាំងអស់គ្នា” ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។
ddap-news.com › national › 2026 › 07
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញវិនិយោគក្នុងភូមិភាគឦសាន លើកទី៦ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តទាំង ៤ ដែលជាសមាជិកក្រុមការងារ ដើម្បីពិនិត្យ និង អនុម័តគម្រោងវិនិយោគចំនួន ៣ ក្នុងវិស័យកសិកម្ម, រួមមាន ការដាំដុះដើមកាហ្វេ និង កាកាវ, ការចិញ្ចឹមសត្វចម្រុះ និង សត្តឃាតដ្ឋាន, និង ការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម, ដែលវិនិយោគទាំង ៣ នេះនឹងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងតំបន់ប្រមាណ ៧០០ នាក់ និង បន្ថែមមូលធនប្រមាណ ១០៨ លានដុល្លារអាម៉េរិក ចូលក្នុងសេដ្ឋកិច្ចកម្ពុជា។
ddap-news.com › national › 2026 › 07
ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឱ្យពង្រឹងសុវត្ថិភាព ការធ្វើនាវាចរណ៍ ក្រោយមានករណីនាវាប៉ះទង្គិចគ្នា នៅចំណុចកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រុំ ។