ddap-news.com › international › 2026 › 07
បរទេស៖ អគ្គលេខាបក្ស និង ជាប្រធានរដ្ឋរបស់វៀតណាម លោក តូ ឡឹម (Tô Lâm) បានដឹកនាំកិច្ចប្រជុំការងារមួយ ជាមួយគណៈកម្មាធិការបក្ស នៃអធិការកិច្ចរដ្ឋាភិបាល និង ថ្នាក់ដឹកនាំរបស់ខ្លួន នៅទីក្រុងហាណូយ កាលពីថ្ងៃចន្ទ ដើម្បីពិនិត្យមើលដំណើរការ ការងាររបស់វិស័យនេះ បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធឡើងវិញជាងមួយឆ្នាំ កំណត់ចំណុចទាល់ស្ទះស្ថាប័ន និងពិភាក្សាអំពីផែនការលើកកម្ពស់ ការដឹកនាំរបស់បក្សលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីបំពេញតាមតម្រូវការក្នុងដំណាក់កាលបច្ចុប្បន្ន។
ddap-news.com › national › 2026 › 07
តាកែវ ៖ សិស្សានុសិស្សមកពីវិទ្យាល័យនានាក្នុងខេត្តតាកែវ សរុបជិត ១ពាន់នាក់ បានមកធ្វើទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ ដើម្បីស្វែងយល់អំពីការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កម្មវិធីបណ្តុះបណ្តាលជំនាញ បរិក្ខារសិក្សាទំនើបៗ ជម្រើសមុខរបរ និងឱកាសការងារនាពេលអនាគត ។
ddap-news.com › national › 2026 › 07
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ទោះបីជាជួបបញ្ហាព្រំដែនរវាងកម្ពុជានិងថៃក៏ពិតមែន ប៉ុន្តែរាល់ការវិនិយោគនៅកម្ពុជាមិនបានធ្វើឱ្យប៉ះពាល់ឡើយ ។
ddap-news.com › national › 2026 › 07
ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីបិទ វេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល» នៅទីស្ដីការក្រសួងមហាផ្ទៃ ។
ddap-news.com › national › 2026 › 07
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃក្រសួងបានធ្វើជំរឿន នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធ និងមន្ត្រីរាជការឱ្យមានភាពត្រឹមត្រូវ ឯកភាពគ្នា និងអាចប្រើប្រាស់បានរួមគ្នា ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងធនធានមនុស្ស និងការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង។
ddap-news.com › national › 2026 › 07
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំជាមួយតំណាង សមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាបន្តអំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារ ARDB។
ddap-news.com › national › 2026 › 07
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយលោកវេជ្ជបណ្ឌិត Dong-Hyung Go ប្រធានមន្ទីរពេទ្យ Catholic Kwandong University Int’l St. Mary’s Hospital នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីពិនិត្យសុខភាព ជូនពលករខ្មែរធ្វើការនៅកូរ៉េ ។
ddap-news.com › international › 2026 › 07
បរទេស៖ ស្ថានទូតចិនប្រចាំប្រទេសថៃ បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានទទូចឱ្យភាគីពាក់ព័ន្ធស្វែង រកការពិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដោះស្រាយឧប្បត្តិហេតុនេះ ឱ្យបានត្រឹមត្រូវ បន្ទាប់ពីមានហេតុការណ៍ ដែលជនជាតិចិនម្នាក់ ត្រូវបានបុគ្គលិក សន្តិសុខប្រើអំពើហិង្សា និងបណ្តេញចេញ ពីទីកន្លែងប្រារព្ធពិព័រណ៍សៀវភៅមួយ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសៅរ៍។
ddap-news.com › international › 2026 › 07
បេទេស៖ ទីក្រុងហូជីមិញ គ្រោងនឹងសាងសង់ស្ថានីយរថភ្លើងក្រោមដីចំនួនពីរ នៅលើខ្សែរថភ្លើងក្រោមដី (Metro) តភ្ជាប់ពីតំបន់តាន់សើនញ៉ាត់ (Tan Son Nhat) ទៅតំបន់ភូហ៊ូ (Phu Huu) ដើម្បីតភ្ជាប់ស្ថានីយអ្នកដំណើរទាំងបី នៃព្រលានយន្តហោះតាន់សើនញ៉ាត់ ព្រមទាំងតភ្ជាប់ខ្សែរថភ្លើងនេះជាមួយផ្លូវរថភ្លើងក្រោមដីផ្សេងទៀត ដើម្បីបង្កើតជាមជ្ឈមណ្ឌលផ្លាស់ប្តូរទិសដៅធ្វើដំណើរដ៏សំខាន់មួយ។
ddap-news.com › national › 2026 › 07
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានរៀបចំពិធីបើកវេទិកា ស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល»។