ddap-news.com › international › 2026 › 07
បរទេស៖ តម្លៃប្រេងបានកើនឡើង នៅថ្ងៃពុធ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ការបិទខ្ទប់ផ្លូវទឹកឡើងវិញ លើគ្រប់កំពង់ផែទាំងអស់របស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានបើកការវាយ ប្រហារសងសឹកលើហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថា សម្រាប់ការជួញដូរពីរវគ្គជាប់ៗគ្នា ប្រេង Brent បានបិទក្នុងតម្លៃខ្ពស់បំផុត របស់ខ្លួនគិតចាប់តាំងពីថ្ងៃទី១២ ខែមិថុនា ហើយប្រេង West Texas Intermediate (WTI) បានបិទក្នុងតម្លៃខ្ពស់បំផុតគិត ចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា និងបានកើនឡើងបន្ថែមទៀត នៅក្នុងការជួញដូរព្រលឹមស្រាងៗនាថ្ងៃពុធ។ ប្រេង Brent បានកើនឡើង ១,៤៦ ដុល្លារ ឬ ១,៧២% ដល់ ៨៦,១៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេង WTI បានកើនឡើង ១,១១ ដុល្លារ ឬ ១,៤% ដល់ ៨០,៤០ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងបានបិទដោយកើនឡើង ២% ដល់កម្រិតខ្ពស់បំផុតក្នុង រយៈពេលមួយខែកាលពីថ្ងៃអង្គារ ដោយសារការវាយប្រហារនានាបានធ្វើឱ្យការរំខានដល់ការផ្គត់ផ្គង់កាន់តែធ្ងន់ធ្ងរនៅក្នុងច្រកសមុទ្រ Hormuz ដែលជាកន្លែងដែលប្រហែលមួយភាគប្រាំនៃប្រេង និងឧស្ម័នធម្មជាតិ រាវរបស់ពិភពលោកត្រូវបានដឹកជញ្ជូនឆ្លងកាត់ មុនពេលសង្រ្គាមបានចាប់ផ្តើម។ កងទ័ពសហរដ្ឋអាមេរិកបានឱ្យដឹងថា នៅព្រលឹមថ្ងៃពុធ សហរដ្ឋអាមេរិកក៏បានចាប់ផ្តើមការវាយប្រហារជុំថ្មីមួយទៀត «ដើម្បីបន្តកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ ដែលប្រើប្រាស់សម្រាប់វាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz»។ ប្រែសម្រួលៈ ណៃ តុលា Related Items: ព័ត៌មានចុងក្រោយ 158 Feature ក្រសួងបរិស្ថាន ចាត់វិធានការក្រុមហ៊ុន២ នៅរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចេញសំណល់ប៉ះពាល់បរិស្ថាន ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរកឃើញក្រុមហ៊ុន២ នៅរាជធានីភ្នំពេញ បានបញ្ចេញសំណល់ប៉ះពាល់បរិស្ថាន និងតម្រូវឱ្យអនុវត្តវិធានការច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីការពារបរិស្ថាន និងលើកកម្ពស់សុខភាពសាធារណៈ។ ជុំវិញករណីនេះ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមជាមួយមន្រ្តីជំនាញមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងបានចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន... 165 Feature ទូតជប៉ុនចប់អាណត្តិ បន្តភាពជាដៃគូរឹងមាំរវាង កម្ពុជា-ជប៉ុន ក្នុងវិស័យទឹកស្អាត ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប លោក អ៊ូអេណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក្នុងជំនួបជម្រាបលា ខណៈភាគីទាំងពីរបញ្ជាក់ការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យទឹកស្អាត ឧស្សាហកម្ម វិទ្យាសាស្ត្រ... 189 ព័ត៌មានអន្តរជាតិ តម្លៃប្រេងកើនឡើង បន្ទាប់ពីភាពតានតឹង រវាងសហរដ្ឋ អាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងជាថ្មី ជាមួយនឹងការវាយប្រហារ លើគោលដៅថាមពលនានា បរទេស៖ តម្លៃប្រេងបានកើនឡើង នៅថ្ងៃពុធ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ការបិទខ្ទប់ផ្លូវទឹកឡើងវិញ លើគ្រប់កំពង់ផែទាំងអស់របស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានបើកការវាយ ប្រហារសងសឹកលើហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថា សម្រាប់ការជួញដូរពីរវគ្គជាប់ៗគ្នា ប្រេង Brent បានបិទក្នុងតម្លៃខ្ពស់បំផុត របស់ខ្លួនគិតចាប់តាំងពីថ្ងៃទី១២ ខែមិថុនា ហើយប្រេង... 157 ព័ត៌មានអន្តរជាតិ ស្ថានទូតចិន ធ្វើការតវ៉ាប្រឆាំងនឹងពាក្យសម្ដី និងទង្វើរបស់ជប៉ុន ទាក់ទងនឹងអ្វីដែលហៅថា សេចក្តីសម្រេចអាជ្ញាកណ្តាល សមុទ្រចិនខាងត្បូង តូក្យូ៖ ស្ថានទូតចិន ប្រចាំប្រទេសជប៉ុន នៅថ្ងៃចន្ទ បានធ្វើបទបង្ហាញយ៉ាងឱឡារិក និងសម្តែងការតវ៉ាយ៉ាងខ្លាំង ចំពោះការកត់សម្គាល់របស់រដ្ឋមន្ត្រី ការបរទេសជប៉ុន ដែលបង្ហាញពីអ្វីដែលហៅថា “សេចក្តីសម្រេចអាជ្ញាកណ្តាល សមុទ្រចិនខាងត្បូង” ១០ឆ្នាំបន្ទាប់ពីការចេញសេចក្តីសម្រេច និងសេចក្តីថ្លែងការណ៍រួមរបស់ជប៉ុន ជាមួយប្រទេសដទៃទៀតលើបញ្ហានេះ។ លោក Shi Yong រដ្ឋមន្ត្រីស្ថានទូតចិនប្រចាំប្រទេសជប៉ុន បានប្រគល់សេចក្តីសម្រេចនេះទៅលោក Masaaki Kanai អគ្គនាយកនៃការិយាល័យកិច្ចការអាស៊ី... 156 ព័ត៌មានអន្តរជាតិ ប្រទេសចិន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្ទុះឡើងនៃជម្លោះ នៅក្នុងតំបន់ឈូងសមុទ្រ និងជំរុញភាគីពាក់ព័ន្ធ រក្សាបទឈប់បាញ់ ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្ទុះឡើងនៃជម្លោះយោធា នៅក្នុងតំបន់ឈូងសមុទ្រ ដោយជំរុញឱ្យភាគីពាក់ព័ន្ធអនុវត្តការអត់ធ្មត់ និងរក្សាបទឈប់បាញ់ ដែលរកបានដោយលំបាក។ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខតាមអ៊ីនធឺណិត អ្នកនាំពាក្យក្រសួងការបរទេសចិនឧ្យដឹងថា សហរដ្ឋអាមេរិក បានទាក់ទងប្រទេសក្នុងតំបន់ម្តងហើយម្តងទៀត និងបានប្រើប្រាស់ “សន្តិសុខតាមអ៊ីនធឺណិត” ជាលេស ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិនសម្រាប់គោលបំណងភូមិសាស្ត្រនយោបាយ ហើយភាគីចិន មិនពេញចិត្តយ៉ាងខ្លាំង... អត្ថបទពេញនិយម 8.1K Feature ក្រោយរងសម្ពាធពីអតិថិជនរបស់ខ្លួន ហាងលក់ត្រីសាម៉ុនដ៏ល្បី យីហោ «ចរណៃ» ប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហាតទៅ ភ្នំពេញ៖ ក្រោយពីរងសម្ពាធពីអតិថិជនរបស់ខ្លួន ក្រោយបែកធ្លាយថា យកត្រី ត្រោត លក់លាយឡំជាមួយត្រីសាម៉ុន ក្នុងហាងរបស់ខ្លួន នៅពេលនេះ ហាងដ៏ល្បីយីហោ «ចរណៃ» បានប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦តទៅ ។... 5.2K ព័ត៌មានជាតិ ទាហានកម្ពុជា៤រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីរុស្ស៊ី ជំនាញការពារអាកាស ភ្នំពេញ៖ នាយទាហានកម្ពុជា ចំនួន ០៤រូប នៃបណ្ឌិត្យសភាយោធាការពារអាកាស កងនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងស្មូឡិនស្ក៍ សហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ដោយជោគជ័យរយៈពេល ០៦ឆ្នាំ។ បើតាមសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បានឱ្យដឹងថា នាយទាហានកម្ពុជា... 3.7K Feature សមត្ថកិច្ចចម្រុះ រកឃើញទីតាំង១កន្លែង ស្ថិតនៅសង្កាត់និរោធ មាននាំចូលទំនិញ១៧មុខ ពីប្រទេសថៃ ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង១កន្លែង ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ... 3.3K ព័ត៌មានអន្តរជាតិ កប៉ាល់ដឹកប្រេង ត្រូវបានវាយប្រហារជាថ្មី នៅច្រកសមុទ្រ Hormuz ខណៈដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក វាយប្រហារគ្នាទៅវិញទៅមក កំពុងតានតឹងខ្លាំងបំផុត ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាព បរទេស៖ ទីភ្នាក់ងារសន្តិសុខ ដែនសមុទ្រ របស់ចក្រភពអង់គ្លេសបាននិយាយថា កប៉ាល់ដឹកប្រេងមួយគ្រឿង ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង នៅក្នុងច្រកសមុទ្រ Hormuz នៅថ្ងៃសៅរ៍ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារជាបន្តបន្ទាប់ ដែលជាការកើនឡើងភាពតានតឹងដ៏អាក្រក់បំផុត ចាប់តាំងពីសហរដ្ឋអាមេរិក... 3.0K ព័ត៌មានអន្តរជាតិ អ៊ុយក្រែន វាយប្រហាររោងចក្រ ចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡនស្គី បានឧ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានធ្វើការវាយប្រហារពេញមួយយប់ លើរោងចក្រចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី។ នៅក្នុងការបង្ហោះមួយនៅលើ X លោក... 3.0K ព័ត៌មានអន្តរជាតិ ទីក្រុងប៉េកាំង កំពុងស៊ើបអង្កេតករណីធ្លាក់យន្តហោះ ធុនស្រាលដ៏កម្រមួយ ដែលបានសម្លាប់អ្នកបើកយន្តហោះ និងរបួស ១៣ នាក់ បរទេស៖ យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់បុកអគារកម្ពស់ខ្ពស់បំផុតរបស់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃសុក្រ ដោយបានសម្លាប់អ្នកបើកយន្តហោះ និងធ្វើឱ្យមនុស្ស ១៣ នាក់ផ្សេងទៀតដែលមិននៅលើយន្តហោះរងរបួស។ នេះបើយោងតាមការលើកឡើង របស់រដ្ឋាភិបាលមូលដ្ឋាន បន្ទាប់ពីគ្រោះថ្នាក់មិនធម្មតានេះសម្រាប់រដ្ឋធានីចិន ជាកន្លែងដែលដែនអាកាសត្រូវ បានរឹតត្បិតយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន... 2.9K Feature រដ្ឋមន្រ្តីមហាផ្ទៃ ៖ ក្រោយផ្អាកផាកពិន័យ អ្នកល្មើសច្បាប់ចរាចរណ៍ គ្រោះថ្នាក់កើនឡើង ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កេតឃើញថា ក្រោយប្រទេសកម្ពុជាប៉ះទង្គិចជាមួយប្រទេសថៃ ក្រសួងផ្អាកផាកពិន័យ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍កើនឡើងវិញ... 2.8K Feature អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួន ម្ចាស់ហាងសាឡនម្នាក់ បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីប្រើហិង្សានិងគម្រាមកំហែង លើស្រ្តីជាអ្នកអនាម័យ បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាប់ខ្លួននារីម្នាក់ ដែលជាម្ចាស់ហាង «កាកាសាឡន» បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ករណីប្រើហិង្សាលើស្រ្តី ជាអ្នកអនាម័យម្នាក់ នៅក្រុងប៉ោយប៉ែត។ បើយោងតាមរបាយការណ៍ បានឱ្យដឹងថា... អគ្គមេបញ្ជាការ ៖ បើកម្លាំងណាម្នាក់កាង ឬឃុបឃិតជាមួយអ្នកប្រព្រឹត្ត បទល្មើសនេសាទ នឹងទទួលទណ្ឌកម្មតាមច្បាប់ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ការផ្គត់ផ្គង់ MCB ចំនួន ០៣ មុខ សម្រាប់គម្រោងវិនិយោគ ជូន នាយកដ្ឋានអាជីវកម្មចែកចាយ (ក្រៅផែនការ) To Top
vvayofm.com › news › detail › 144359-549.html
លោក ទីវ តារារិទ្ធិ អ្នកជិះកង់ដើម្បីកុមារកម្ពុជា បានអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ សូមយកភាពវៃឆ្លាត សមត្ថភាព ទេពកោសល្យ និងចំណេះដឹងដែលខ្លួនមានធ្វើអ្វីដែលមានប្រយោជន៍ជួយដល់សង្គមជាតិរបស់យើង ជាជាងយកចំណុចទាំងនេះទៅធ្វើអ្វីដែលលេងសើចជ្រុលហួសហេតុពេក ឬធ្វើអ្វីដែលមិនមានប្រយោជន៍។ លោកបន្ថែមថា កិច្ចការដែលអាចជួយសង្គមបានអាចមានដូចជា ការជួយសម្អាតបរិស្ថាន ចូលរួម��
ddap-news.com › international › 2026 › 05
គិតដល់ត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ គឺជាខួប១៤០ឆ្នាំនៃទិវាពលកម្មអន្តរជាតិ ហើយក៏ជារយៈពេល ៧៦ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិន តែងរៀបចំប្រារព្ធពិធី ដ៏មានគុណតម្លៃនេះ ដោយទិវានេះមិនត្រឹមតែជា ឱកាសដ៏មានន័យសម្រាប់រំលឹកពីតម្លៃ និងវីរភាពរបស់កម្មករចិន ក្នុងការកសាងប្រទេសចិន ថ្មីប៉ុណ្ណោះទេ តែថែមទាំងជាការធ្វើឱ្យប្រសើឡើង នូវសេដ្ឋកិច្ចរបស់ប្រទេសចិន រួមទាំងភាពទំនើបជាលំដាប់ នៃសង្គមចិនស្របតាម ត្រីវិស័យដែលបានគូសវាសតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ក្នុងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ សម្រាប់សាធារណរដ្ឋប្រជាមានិតចិន ទិវានេះមានន័យលើសពីការអបអរសាទរ ប៉ុន្តែជាការបញ្ជាក់ពីតួនាទីដ៏មហាប្រពៃរបស់កម្មករនៅក្នុងប្រវត្តិសាស្ត្រចិន ដោយកម្មករបានរួម ចំណែកយ៉ាងសកម្មនិងខ្លាំងក្លា ក្នុងការកសាងប្រទេសចិន ពីស្ថានភាពក្រីក្រ ទន់ខ្សោយផ្នែកបច្ចេកវិទ្យា ទៅជាប្រទេសមហាអំណាច សេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោក ហើយនាំបច្ចេកវិទ្យាចិនឱ្យពិភពលោក ស្គាល់ពីយុគសម័យមាសនៃការអភិវឌ្ឍជឿនលឿន។ ចាប់តាំងពីការបង្កើតប្រទេស នៅឆ្នាំ១៩៤៩មក កម្លាំងកម្មករចិន បានក្លាយជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិ ដោយបានចូលរួមយ៉ាងសកម្ម ក្នុងការស្ថាបនាឧស្សាហកម្មធុនធ្ងន់ កសាងហេដ្ឋារចនាសម្ព័ន្ធ និងបំលែងសេដ្ឋកិច្ចជាតិឱ្យក្លាយជាបរព័ន្ធឧស្សាហកម្មទំនើប។ វីរភាពនៃកម្មករចិនក្នុងការធ្វើការយ៉ាងខិតខំ និងការលះបង់ផ្ទាល់ខ្លួន បានបង្កើតគោលដៅរួមមួយសម្រាប់សង្គម គឺការកសាងប្រទេសចិនឱ្យកាន់តែរឹងមាំ និងឯករាជ្យភាពលើបច្ចេកវិទ្យា។ គុណតម្លៃសំខាន់មួយដែលបង្ហាញក្នុងកម្មករចិន គឺ «ការខិតខំប្រឹងប្រែង និងវិន័យ» ដែលបានបង្កើតវប្បធម៌ការងារ ដែលមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ កម្មករចិនបានបង្ហាញពីស្មារតី «ការរៀន និងការច្នៃប្រឌិតជាបន្តបន្ទាប់» ដែលជាគ្រឹះសម្រាប់ការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន។ ទិន្នន័យបង្ហាញថា ចិនផលិតមូលធនមនុស្សផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រជាច្រើនលាននាក់ក្នុងមួយឆ្នាំ ដែលជាកម្លាំងសំខាន់ក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗ និងឧស្សាហកម្មឌីជីថល ហើយចិនក៏ជាថ្នាលមជ្ឈមណ្ឌលបណ្តុះបណ្តាលមូលធនមនុស្សដល់ពិភពលោកផងដែរ។ ក្នុងបរិបទ នៃការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន កម្មករមិនត្រឹមតែជាកម្លាំងផលិតកម្មទេ ប៉ុន្តែជាអ្នកច្នៃប្រឌិត និងអ្នកដឹកនាំការផ្លាស់ប្តូរ ។ គម្រោងធំៗដូចជាស្ថានីយ អាវកាសធានកុងដែលជាទឡ្ហីករណ៍បង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់កម្មករ និងវិស្វករ ដែលអាចបង្កើតបច្ចេកវិទ្យា កម្រិតខ្ពស់ និងប្រកួតប្រជែងលើឆាកអន្តរជាតិ។ ការស្រាវជ្រាវនៅក្នុងអវកាស ប្រទេសចិនមិនត្រឹមតែជាការរីកចម្រើនវិទ្យាសាស្ត្រទេ ប៉ុន្តែអាចនាំប្រទេស ចិនទៅរកការអភិវឌ្ឍបច្ចេកវិទ្យាថ្មី សម្រាប់ថាមពលស្អាត ការពារ និងសន្តិសុខថាមពលផងដែរ លើសពីនេះ វាក៏ជាបុព្វបទជួយដល់កសិករ ចិនបង្កើនជីវភាពកាន់តែប្រពៃ និងនាំកសិករចិនក្លាយជាអ្នកធានាយ៉ាងមុតមាំ ដល់សន្តិសុខស្បៀងរបស់ប្រជាជនចិន ស្របពេលដែលបណ្តាប្រទេសនានា កំពុងស្វះស្វែងរកមាគ៌ាទៅសម្រេចបាននូវរបៀបវារៈរបស់អង្គការសហប្រជាជាតិ លើការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ កម្មករចិនក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរទិសដៅអភិវឌ្ឍទៅរកសេដ្ឋកិច្ចបៃតងតាំងពីផែនការ៥ឆ្នាំលើកទី១៤។ ការវិនិយោគលើថាមពលព្រះអាទិត្យ ថាមពលខ្យល់ និងបច្ចេកវិទ្យាកាត់បន្ថយកាបូន បានធ្វើឲ្យចិនក្លាយជាអ្នកដឹកនាំ ក្នុងវិស័យថាមពលស្អាត។ កម្លាំងកម្មករដែលមានជំនាញខ្ពស់ក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា គឺជាថាមពលចម្បង ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍបៃតងនេះ។ ជាសច្ចភាព ការបណ្តុះបណ្តាល មូលធនមនុស្ស គឺជាគន្លឹះសំខាន់ក្នុងការរក្សាបាននូវល្បឿនអភិវឌ្ឍនេះ។ ប្រទេសចិនបានបង្កើន ការវិនិយោគលើការអប់រំបច្ចេកវិទ្យា និងការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីធានាថាកម្មករជំនាន់ថ្មីមានសមត្ថភាពបំពេញតម្រូវការនៃសេដ្ឋកិច្ចឌីជីថល និងបៃតង។ កម្មករថ្មីៗមិនត្រឹមតែមានជំនាញបច្ចេកទេសទេ ប៉ុន្តែមានការយល់ដឹងអំពីការអភិវឌ្ឍប្រកបដោយចីរភាព និងការពារផងដែរ។ នៅក្នុងបរិបទអន្តរជាតិ ការរីកចម្រើនរបស់កម្មករចិនបានបង្ហាញថា កម្លាំងមូលធនមនុស្សរបស់ប្រទេសចិន គឺជាគន្លឹះក្នុងការប្រកួតប្រជែងសកល។ ពីការផលិតឧស្សាហកម្មធុនធ្ងន់ ដល់បច្ចេកវិទ្យាឌីជីថល និងអវកាស កម្មករចិនបានបង្ហាញពីសមត្ថភាព ក្នុងការបង្កើតនិងដឹកនាំ «យុគមាសនៃបច្ចេកវិទ្យា» ដែលពិភពលោកកំពុងទទួលស្គាល់ថាជាសតវត្សរ៍ចិន។ ជារួម ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាការរំលឹកថា កម្មករជាមូលដ្ឋាននៃការរីកចម្រើនទាំងអស់ ហើយសម្រាប់ប្រទេសចិន គុណតម្លៃរបស់កម្មករ បានជំរុញឲ្យប្រទេសអាចសម្រេចគោលដៅធំៗក្នុងការកសាងជាតិ និង ការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ នេះជាភស្តុតាងថា កម្លាំងកម្មករចិនមិនត្រឹមតែជាអ្នកសាងសំណង់គ្រឹះអតីតកាលដ៏រឹងមាំទេ ប៉ុន្តែជាអ្នកបង្កើតអនាគតដ៏មហិមាជូនដល់ប្រទេសចិន និងនាំបណ្តាប្រទេស នានាប្រកៀកស្មារជាមួយប្រទេសចិន ក្នុងការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិថែមទៀតផង៕ ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន Related Items: ព័ត៌មានចុងក្រោយ 1 ព័ត៌មានអន្តរជាតិ ពីវីរភាពកម្មករ ទៅយុគមាសបច្ចេកវិទ្យា ៖ ប្រទេសចិន ក្នុងផ្លូវទំនើបកម្មសង្គមនិយម គិតដល់ត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ គឺជាខួប១៤០ឆ្នាំនៃទិវាពលកម្មអន្តរជាតិ ហើយក៏ជារយៈពេល ៧៦ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិន តែងរៀបចំប្រារព្ធពិធី ដ៏មានគុណតម្លៃនេះ ដោយទិវានេះមិនត្រឹមតែជា ឱកាសដ៏មានន័យសម្រាប់រំលឹកពីតម្លៃ និងវីរភាពរបស់កម្មករចិន ក្នុងការកសាងប្រទេសចិន ថ្មីប៉ុណ្ណោះទេ តែថែមទាំងជាការធ្វើឱ្យប្រសើឡើង នូវសេដ្ឋកិច្ចរបស់ប្រទេសចិន រួមទាំងភាពទំនើបជាលំដាប់ នៃសង្គមចិនស្របតាម ត្រីវិស័យដែលបានគូសវាសតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ក្នុងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ សម្រាប់សាធារណរដ្ឋប្រជាមានិតចិន... 14 ព័ត៌មានអន្តរជាតិ វិភាគ ៖ ដើរតែម្នាក់ឯងលឿន តែដើរជាមួយគ្នា នឹងដើរកាន់តែឆ្ងាយ ៖ ផ្លូវឆ្ពោះទៅរកទំនើបកម្មរវាងចិន និងអាហ្វ្រិក ដែលនៅពីក្រោយពន្ធគយ សូន្យភាគរយ ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ តទៅ ប្រទេសចិន នឹងអនុវត្តវិធានការពន្ធគយសូន្យភាគរយចំពោះប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលបានបង្កើត ទំនាក់ទំនងការទូត ជាមួយប្រទេសចិន ។ ឆ្នាំនេះគឺជាខួបទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងអាហ្វ្រិក ហើយក៏ជាឆ្នាំចាប់ផ្តើម នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥... 55 ព័ត៌មានអន្តរជាតិ វិស្វករចិន ខិតខំសាងសង់គម្រោង ដែលមានគុណភាពខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន វិស្វករ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវិស្វកម្ម និងការធានាធនធានមនុស្សសម្រាប់យុទ្ធសាស្ត្រជាតិ។ ប្រធានរដ្ឋចិនលោក Xi Jinping មានការរំពឹងទុកយ៉ាងស្មោស្ម័គ្រ ចំពោះបុគ្គលិកបច្ចេកទេស ដោយជំរុញឱ្យពួកគេរក្សាឧត្តមគតិ ក្នុងការបម្រើប្រទេសជាតិ តាមរយៈវិទ្យាសាស្ត្រ និងបច្ចេកទេស និងបម្រើផលប្រយោជន៍ប្រជាជន តាមរយៈការសម្រេចបាន នូវសមិទ្ធផលបច្ចេកទេសស្នូលសំខាន់ៗ និងសាងសង់គម្រោង ដែលមានគុណភាពខ្ពស់ ក្នុងន័យជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ។ នៅលើវាលខ្សាច់ហ្គោប៊ីដ៏... 31 ព័ត៌មានអន្តរជាតិ បទវិភាគ ៖ ហេតុអ្វីបានជារថយន្តរបស់ចិន អាចនាំមុខគេនៅលើ ពិភពលោកទាំងមូល ? សាកថ្មគ្រាន់តែ៥នាទី អាចបើកបរបន្ថែម៤រយគីឡូម៉ែត្រ ហើយអាចបន្ថយល្បឿនដោយស្វ័យប្រវត្តិនៅពេលជួបឧបសគ្គ។ល។ ក្នុងពិព័រណ៍រថយន្តអន្តរជាតិក្រុងប៉េកាំងលើកទី១៩ឆ្នាំ២០២៦ បច្ចេកវិទ្យាទំនើបៗគ្រប់បែបយ៉ាងបានបង្ហាញមុខព្រមៗគ្នា ដែលធ្វើឱ្យអ្នកផងទាំងពួងមានចក្ខុវិស័យកាន់តែទូលំទូលាយចំពោះរថយន្ត ។ ប្រទេសចិនជា“មជ្ឈមណ្ឌលស្រូបទាញ”ការច្នៃប្រឌិតថ្មីរបស់រថយន្ត ប្រទេសចិនហាក់ដូចជា “កន្លែងហាត់ប្រាណ”របស់ឧស្សាហកម្មរថយន្តសកល ។ល។ ប្រព័ន្ធសារព័ត៌មានបរទេសនិងសហគ្រាសបរទេសសុទ្ធតែផ្តោតការយកចិត្តទុកដាក់ចំពោះពិព័រណ៍រថយន្តនេះដែលមានទ្រង់ទ្រាយធំបំផុតនៅលើពិភពលោកដោយសម្គាល់ឃើញថា ប្រទេសចិនបាននិងកំពុងក្លាយជាទិសដៅដែលណែនាំការច្នៃប្រឌិតថ្មីខាងបច្ចេកទេសរបស់ឧស្សាហកម្មរថយន្តសកល។ ឆ្នាំនេះ ខ្សែសង្វាក់ផ្គត់ផ្គង់និងសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចំនួនលើសពី២ពាន់ ដែលមកពីប្រទេសនិងតំបន់ចំនួន២១ បានចូលរួមពិព័រណ៍ដែលបានគ្រប់ដណ្តប់គ្រប់ប្រភេទ គ្រប់វិស័យនិងគ្រប់ស្រទាប់ថ្នាក់។ មានរថយន្តចំនួន១៤៥១ គ្រឿង ត្រូវបានដាក់តាំងបង្ហាញ ក្នុងនោះមានរថយន្តចំនួន១៨១គ្រឿងបង្ហាញមុខជាលើកដំបូង... 44 ព័ត៌មានអន្តរជាតិ ការស្ទង់មតិរបស់ CGTN ៖ ចិនអនុវត្តគោលនយោបាយ ពន្ធគយសូន្យភាគរយ ចំពោះអាហ្វ្រិក គឺជាការលុបបំបាត់ទស្សនៈ បែបផលបូកសូន្យខាងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ១ ខែឧសភាតទៅ គោលនយោបាយពន្ធគយសូន្យភាគរយរបស់ចិនចំពោះប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិននឹងចូលជាធរមានជាផ្លូវការ ។ ការកាត់បន្ថយពន្ធគយនឹងប្រែក្លាយទៅជាការបូកបញ្ចូលបន្ថែមសម្រាប់ពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៣ភាគរយបានវាយតម្លៃយ៉ាងសកម្មចំពោះទស្សនៈពាណិជ្ជកម្មរបស់ភាគីចិនដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយសម្គាល់ឃើញថា ក្នុងបរិបទដែលសណ្តាប់ធ្នាប់ពាណិជ្ជកម្មសកលកំពុងជួបប្រទះបញ្ហាប្រឈម វិធានការរបស់ភាគីចិននឹងជួយបន្ធូរបន្ថយភាពជាប់គាំងក្នុងការអភិវឌ្ឍនិងប្រព្រឹត្តិកម្មមិនស្មើភាពរបស់ប្រទេសអាហ្វ្រិក ក៏ដូចជាការពារយុត្តិធម៌និងសច្ចភាពអន្តរជាតិផងដែរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៤ភាគរយបានសម្គាល់ឃើញថា គោលនយោបាយពន្ធគយសូន្យភាគរយនឹងពន្លឿនការតភ្ជាប់ផលិតផលអាហ្វ្រិកទៅកាន់ទីផ្សារដ៏ធំធេងរបស់ចិនថែមមួយកម្រិតទៀត ដោយនាំមកនូវលំហកំណើនកាន់តែច្រើនសម្រាប់ការអភិវឌ្ឍរបស់អាហ្វ្រិក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,២ភាគរយបានសម្គាល់ឃើញថា កំណើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកនឹងមានឥទ្ធិពលវិជ្ជមានទៅលើជីវភាពរស់នៅរបស់ប្រជាជននិងឱកាសការងារជាដើម ហើយនឹងជំរុញសមត្ថភាពអភិវឌ្ឍន៍ដោយម្ចាស់ការរបស់អាហ្វ្រិក ។ ការស្ទង់មតិលើកនេះធ្វើឡើងតាមវេបសាយ ៥ ភាសារបស់បណ្តាញ... អត្ថបទពេញនិយម 3.5K ព័ត៌មានជាតិ ឃាតកម្មបាញ់សម្លាប់គ្នាយ៉ាងសាហាវ នៅកណ្ដាលក្រុង ខេមរភូមិន្ទ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ខេត្តកោះកុង៖ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាម៉ោង៣និង៣៥នាទី ទៀបភ្លឺ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ តាមប្រភពពី សមត្ថកិច្ចបាន ឱ្យដឹងថា ករណីនេះបង្ករឡើងដោយរជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស... 2.8K ព័ត៌មានអន្តរជាតិ Update: តម្លៃប្រេងធ្លាក់ចុះវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទទួលបានក្របខណ្ឌសំណើបទឈប់បាញ់ បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះក្នុងការជួញដូរដ៏រង្គោះរង្គើនៅថ្ងៃចន្ទ ខណៈដែលវិនិយោគិនកំពុងរង់ចាំភាពច្បាស់លាស់លើស្ថានភាពនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយនៅតែមានការប្រុងប្រយ័ត្នចំពោះការខាតបង់ការផ្គត់ផ្គង់ជាបន្តបន្ទាប់ដោយសារតែការរំខានដល់ការដឹកជញ្ជូន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 36... 2.6K ព័ត៌មានជាតិ មានករណីឃាតកម្ម អតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ មានករណីឃាតកម្មមួយបានកើតឡើង នៅក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយអតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះកើតឡើង ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ ព្រោះខ្មាន់កាំភ្លើង... 2.1K ព័ត៌មានជាតិ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ព្រះអង្គ មានព្រះរោគមហារីក នៅក្រពេញប្រូស្តាត ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានព្រះបន្ទូលថា ព្រះអង្គ... 2.1K ព័ត៌មានអន្តរជាតិ យន្តហោះដឹកជញ្ជូនអាមេរិក C-130 យន្តហោះ MV-22 Osprey និងឧទ្ធម្ភាគចក្រ H-60 Seahawk កំពុងប្រតិបត្តិការទាំងយប់ ទាំងថ្ងៃនៅកោះក្របី ក្នុងប្រទេសថៃ បរទេស៖ អ្នកស្រុកនៅកោះក្របី ប្រទេសថៃ បានលើកឡើងពីការព្រួយបារម្ភ បន្ទាប់ពីបានឃើញយន្តហោះយោធា សហរដ្ឋអាមេរិកជាច្រើនគ្រឿង ហោះឡើង និងចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិក្របី ដែលត្រូវបានគេរាយការណ៍ថា មានជើងហោះហើររាប់សិបជើង ក្នុងមួយថ្ងៃៗ។យោងតាមសារព័ត៌មាន khaosod English... 2.1K ព័ត៌មានជាតិ ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលបានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ព្រមទាំងបង្ហាញនូវសកម្មភាពជក់បារីអេឡិចត្រូនិច នៅតាមទីសាធារណៈបន្ថែមទៀត។ ថ្លែងប្រាប់មជ្ឈមណ្ឌសារព័ត៌មានដើមអម្ពិល លោក ទូច... 2.0K ព័ត៌មានជាតិ ចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី ដោយសារលួចលាក់ មានស្នេហាជាមួយក្មេងស្រីៗ មិនពាក់ព័ន្ធនយោបាយ ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួន ជនត្រូវចោទឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រះសង្ឃ នៅវត្តពោធិ៍វាល សង្កាត់រតនៈ... 1.6K ព័ត៌មានជាតិ រាជរដ្ឋាភិបាល សម្រេចចាត់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ម៉ាស៊ូត -ឧស្ម័ន ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានបន្តដាក់ចេញនូវវិធានការបន្ថែមទៀត ដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ដោយរដ្ឋទទួលបន្ទុកជំនួស ចំនួន១០% ទាំងស្រុង ចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG ។ យោងតាមសេចក្តីណែនាំ របស់ក្រសួងសេដ្ឋកិច្ច... សម្តេចតេជោសង្ឃឹមថា សមាគមជនជាតិខ្មែរ រស់នៅជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា នឹងអាចរក្សាបានយូរអង្វែង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជួបសំណេះសំណាល និងនាំយកអំណោយប្រគល់ជូនដល់គ្រួសារក្រីក្រ១ចំនួន ៤០០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់ចំនួន៣ ក្នុងក្រុងស្ទឹងសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ To Top
ddap-news.com › event › 2026 › 07
ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរខួបគម្រប់ ១០ឆ្នាំ អង្គរមីលមានវត្តមាននៅកម្ពុជា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី (អង្គរមីល) បានរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង មាន ៥បន្ទប់ ជូនដល់សាលាបឋមសិក្សាគ្រញូង ស្ថិតក្នុងភូមិគ្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន អង្គរមីល តាមរយៈលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកស្រី។
kkampucheathmey.com › local-news › 1050296
កងកម្លាំងសមត្ថកិច្ចម្រុះក្នុងខេត្តមណ្ឌលគិរី បានចុះឆ្មក់បង្ក្រាបបទល្មើសរុករករ៉ែមាសខុសច្បាប់ និងបទល្មើសព្រៃឈើ បានចំនួន ៣ ករណី ដកហូតវត្ថុតាងមួយចំនួន និងកំពុងបន្តស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ លោក ឌិន ប៊ុនថាច ប្រធានការិយាល័យស្តីទីដែនជម្រកសត្វព្រៃភ្នំព្រេច–លំផាត់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ហាស់ វីបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីជំនាញបានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច–លំផាត់។ លោកបានបញ្ជាក់ថា ការប្រតិបត្តិការនេះបានអនុវត្តរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមករា ដែលជាលទ្ធផល មន្ត្រីជំនាញបានបង្ក្រាបបទល្មើសចំនួន ៣ ករណី រួមមាន ករណីរុករករ៉ែមាសខុសច្បាប់ចំនួន ២ កន្លែង និងករណីកាប់ព្រៃឈើខុសច្បាប់ចំនួន ១ កន្លែង។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន ម៉ាស៊ីនសាំងសម្រាប់បូមមាស ឈើ និងម៉ូតូសណ្តោងរ៉ឺម៉កគ្មានស្លាកលេខ។ វត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំព្រេច–លំផាត់ ហើយអាជ្ញាធរកំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់បន្តទៀត។ ទោះបីជាអាជ្ញាធរបានបង្ក្រាបបទល្មើសធនធានធម្មជាតិជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីក៏ដោយ ក៏នៅតែមានជនខិលខូចមួយចំនួនតូច បន្តចូលទៅក្នុងតំបន់ព្រៃការពារ ធ្វើសកម្មភាពកាប់ឆ្ការ […]
iinformation.gov.kh › articles › 189980
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD (Cambodia) Co., Ltd. និងជានាយកផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកល។
ddap-news.com › national › 2026 › 04
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់ នៃក្រុមហ៊ុន BYD (Cambodia) Co., Ltd. និងជានាយកផ្នែកលក់រថយន្តប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើត ឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកល ។
ddap-news.com › national › 2026 › 06
ខេត្តកណ្តាល ÷ លោកបណ្ឌិត បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំយុវជន គណបក្ស ប្រជាជនកម្ពុជា ឃុំកោះចូរ៉ាមរបស់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នារសៀលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ លោកបណ្ឌិត បានថ្លែងចូលរួមអបអរសាទរ ដល់យុវជនបក្សឃុំកោះចូរ៉ាម ដែលជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើស រចនាសម្ព័ន្ធដឹកនាំយុវជន ត្រូវបន្តសកម្មភាពជួយការងារឃុំបន្ថែមទៀត ត្រូវប្រែក្លាយឃុំកោះចូរ៉ាម ឱ្យទៅជាទីកន្លែងដែលមានបរិស្ថានស្អាត និងរីកចម្រើន ។ លោកបណ្ឌិត បានណែនាំ ដល់ថ្នាក់ដឹកនាំយុវជនឃុំកោះចូរ៉ាមដែលបានជាប់ការបោះឆ្នោត ត្រូវបន្តសកម្មភាពជួយការងារឃុំបន្ថែមទៀត ព្រោះការបោះឆ្នោតមានសារៈសំខាន់ណាស់ ជាដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ ក្នុងបក្សរបស់យើង ហើយក៏ជាលើកទី១ផងដែរ នៅក្នុងកោះចូរ៉ាមយើងនេះ ។ កម្មវិធីបោះឆ្នោតឃុំកោះចូរ៉ាមនេះ ក៏មានការអញ្ជើញចូលរួមពីលោក ទៀង សុខភិរម្យ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតំណាង ឯកឧត្តម ហ៊ុល ប៊ុណ្ណារ័ត្ន អនុប្រធានគណបក្សចុះមូលដ្ឋានឃុំកោះចូរ៉ាម និងជាប្រធានក្រុមការងារ គណៈបក្សចុះមូលដ្ឋានឃុំកោះចូរ៉ាម គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សឃុំ ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបប្រមាណ ១៧៥នាក់ ។ បន្ទាប់ពីការបោះឆ្នោត និងប្រកាសលទ្ធផល លោកបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើរ ដល់យុវជនដែលទើបជាប់ឆ្នោតថា ដំណើរការបោះឆ្នោតនាពេលនេះ គឺជាការផ្តល់ឱកាសឱ្យយុវជន ចូលរួមជាមួយថ្នាក់ដឹកនាំ ក្នុងអង្គការចាត់តាំង ព្រោះអ្នកឈឈ្មោះឱ្យគេបោះឆ្នោត សុទ្ធតែមានសមត្ថភាព សុទ្ធតែមានបរិញ្ញបត្រ ដែលនេះជាចំនុចល្អ អាចធ្វើជាគំរូគេ និងដឹកនាំក្នុងឃុំឱ្យកាន់តែកាន់តែរីកចម្រើន។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើរដល់យុវជនមិនបានជាប់ឆ្នោតសូមកុំអាក់អន់ស្រពន់ចិត្ត ព្រោះនៅមានឱកាសក្រោយទៀត ហើយបើសិនក្នុងករណីបេក្ខជនជាប់ឆ្នោត បំពេញការងារមិនបាន អ្នកមិនជាប់នេះហើយ ជាអ្នកបំរុងចូលទៅបំពេញតួនាទីជំនួសវិញ ។ បន្ថែមពីនេះ លោកបណ្ឌិត បានមានប្រសាសន៍បន្តថា ការរៀបចំការបោះឆ្នោតនេះឡើង ក៏ជៀសផុតពីការរិះគន់ប្រកាន់បក្សពួកផងដែរ ដែលកន្លងមកមានការលើកឡើងថា អ្នកនេះបានធ្វើជាអ្នកដឹកនាំ តាមការតែងតាំងមកពីខ្សែអ្នកនេះ ខ្សែអ្នកនោះ ដែលនេះមិនល្អទេ ដូចនេះ ការបោះឆ្នោតជ្រើសរើស ថ្នាក់ដឹកនាំយុវជនកោះចូរ៉ាមនាពេលនេះ បង្ហាញថា យើងអត់មានបក្សពួកណាចាត់តាំងទេ គឺជាការអនុញ្ញាតឱ្យសមាជិក យុវជនយើងទាំងអស់ មានសិទ្ធិសម្រេចចិត្តរបស់ខ្លួនផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួននៅក្នុងមូលដ្ឋាន ដែលមានសមត្ថភាព មានចំណេះដឹង ដើម្បីដឹកនាំយុវជនយើង ឱ្យសម្រេចបាននូវការរីកចម្រើន បម្រើសហគមន៍ក្នុងឃុំឱ្យកាន់តែរីកចម្រើន ។ លោកបណ្ឌិត ក៏បានលើកទឹកចិត្តដល់យុវជនគណបក្សប្រជាជន ក្នុងឃុំកោះចូរ៉ាម ត្រូវពង្រីកខ្លួនទៅជាសហគ្រិន និងមានចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវខិតខំរៀនសូត្រ បង្កើតគំនិតអាជីវកម្ម រៀនពីការធ្វើកសិកម្ម ដូចជា៖ ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំបន្លែជាដើម ព្រោះថាទាំងអស់នេះ ដើម្បីក្រពះ បើយើងអត់មានអ្វីចិញ្ចឹមក្រពះ យើងមិនអាចជួយសហគមក្នុងឃុំរបស់យើងបាននោះទេ ។ លោកបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ ៣ដល់យុវជន ឃុំកោះចូរ៉ាម ៖ ទី១-យុវជនត្រូវរៀន ទី២- រៀនហើយត្រូវចេះរកស៊ី ចេះរកប្រាក់ចំណូលតាមជំនាញ ដើម្បីអាចទ្រទ្រង់ជីវភាព គ្រួសារឱ្យបានល្អប្រសើរ និង ទី៣- បន្ទាប់ពីមានជីវភាពធូរធារហើយ យើងអាចបម្រើសហគមន៍កាន់តែរីកចម្រើនជាងមុន និងតទៅថ្ងៃខាងមុខទៀតបាន ។ សម្រាប់ការបោះឆ្នោត ក្នុងឃុំកោះចូរ៉ាមនេះ មានបេក្ខជនឈរឈ្មោះចំនួន ១០រូប ដែលភាគច្រើនមានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ ប៉ុន្តែជ្រើសរើស យកតែ៥រូបប៉ុណ្ណោះ ដើម្បីធ្វើជាថ្នាក់ដឹកនាំយុវជនឃុំ តាមរយៈសន្លឹកឆ្នោតសរុប ១៧៥ នៅក្នុងហិប និងមានសន្លឹកឆ្នោតមិនបានការចំនួន ៤ សន្លឹក៕ Related Items: ព័ត៌មានចុងក្រោយ 102 Feature យុវជនគណបក្ស ប្រជាជនកម្ពុជា ត្រូវផ្លាស់ប្ដូរផ្នត់គំនិត ឆ្ពោះទៅផ្នត់គំនិតប្រតិសកម្ម និងបុរេសកម្មជាងមុន ក្នុងការប្រកបការងារប្រចាំថ្ងៃ ដោយអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ឱ្យក្លាយខ្លួនជាសហគ្រិន ជួយដល់សហគមន៍ និងប្រជាជន ខេត្តកណ្តាល ÷ លោកបណ្ឌិត បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំយុវជន គណបក្ស ប្រជាជនកម្ពុជា ឃុំកោះចូរ៉ាមរបស់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នារសៀលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ លោកបណ្ឌិត បានថ្លែងចូលរួមអបអរសាទរ ដល់យុវជនបក្សឃុំកោះចូរ៉ាម ដែលជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើស រចនាសម្ព័ន្ធដឹកនាំយុវជន ត្រូវបន្តសកម្មភាពជួយការងារឃុំបន្ថែមទៀត... 168 Feature ចិន រីករាយសហការជាមួយកម្ពុជា ដើម្បីបន្តលុបបំបាត់«ដុំសាច់មហារីក» នៃការឆបោក តាមប្រព័ន្ធទូរស័ព្ទ និងអ៉ីនធើណេត ភ្នំពេញ ៖ ចិន បានរីករាយសហការជាមួយកម្ពុជា ដើម្បីបន្តកិច្ច ខិតខំប្រឹងប្រែង លុបបំបាត់ «ដុំសាច់មហារីក»នៃការឆបោក តាមប្រព័ន្ធទូរស័ព្ទ និងអ៉ីនធើណេតទាំងស្រុង។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅកម្ពុជា ថា «ភាគីចិនសូមវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តនិងសកម្មភាពរបស់កម្ពុជា ក្នុងការបង្ក្រាបឆបោក... 209 ព័ត៌មានអន្តរជាតិ លោក ពូទីន ទទួលស្គាល់ថា រុស្ស៊ីប្រឈមមុខនឹងសម្ពាធពីលោកខាងលិច ដែលមិនធ្លាប់មានពីមុនមក មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងថា រុស្ស៊ីកំពុងប្រឈមមុខនឹងសម្ពាធដ៏ខ្លាំងក្លា និងមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយប្រទេសលោកខាងលិច។ លោក ពូទីន បានថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃសមាជលើកទី២៣ នៃគណបក្សរួបរួមរុស្ស៊ីថា “រុស្ស៊ីកំពុងប្រឈមមុខនឹងសម្ពាធដ៏ខ្លាំងក្លា និងមិនធ្លាប់មានពីមុនមក ពីឥស្សរជនលោកខាងលិច។ ដោយមិនអាចផ្តល់ជ័យជម្នះជាយុទ្ធសាស្ត្រ ឬជ័យជម្នះក្នុងសមរភូមិប្រឆាំងនឹងរុស្ស៊ី កងកម្លាំងទាំងនេះបានព្យាយាមធ្វើឱ្យស្ថានភាពនយោបាយរបស់ខ្លួនមិនស្ថិតស្ថេរ និងបង្កឱ្យមានភាពចលាចលផ្ទៃក្នុង ប៉ុន្តែការប៉ុនប៉ងបែបនេះទាំងអស់បានបញ្ចប់ដោយបរាជ័យ”។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវបានប្រើប្រាស់ជាអាវុធជា... 227 ព័ត៌មានអន្តរជាតិ រលកកម្ដៅដ៏ខ្លាំងបំផុត មិនធ្លាប់មានពីមុនមក បានរំខានដល់ទ្វីបអឺរ៉ុប ខណៈប្រទេស បារាំងព្រមានថា ចំនួនអ្នកស្លាប់ នឹងកើនឡើង ច្រើនជាង ១.០០០នាក់ បរទេស៖ សីតុណ្ហភាពបានឡើងដល់ ៤០ អង្សាសេ (១០៤ អង្សាហ្វារិនហៃ) នៅតំបន់ខ្លះនៃទ្វីបអឺរ៉ុបនៅថ្ងៃអាទិត្យ ខណៈដែលព្យុះបានរំកិលចូលទៅ ក្នុងតំបន់ផ្សេងទៀត ដោយប្រទេសបារាំង បានរាយការណ៍ពីការស្លាប់លើសពី ១.០០០ នាក់ក្នុងអំឡុងពេលរលកកំដៅ ដ៏បំបែកកំណត់ត្រា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញ ផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសុខភាពសាធារណៈ របស់បារាំងបាននិយាយថា... 199 ព័ត៌មានអន្តរជាតិ ចិន ជំរុញឱ្យជប៉ុនដោះស្រាយ បញ្ហាប្រវត្តិសាស្ត្រ ឱ្យបានត្រឹមត្រូវ ហ្សឺណែវ៖ បេសកជនចិនម្នាក់បានជំរុញឱ្យជប៉ុនដោះស្រាយបញ្ហាប្រវត្តិសាស្ត្រឱ្យបានត្រឹមត្រូវ និងដោយស្មោះត្រង់ ដោយថា ការជ្រើសរើសដោយបង្ខំនៃ “ស្ត្រីលួងលោម” ឬហៅថា ទាសករផ្លូវភេទសម័យសង្គ្រាម គឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងមនុស្សជាតិដែលប្រព្រឹត្តដោយយោធានិយមជប៉ុនប្រឆាំងនឹងស្ត្រី។ លោកស្រី Li Xiaomei អនុប្រធានគណៈប្រតិភូចិនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើការកត់សម្គាល់ថ្មីៗនេះក្នុងអំឡុងពេលពិភាក្សាប្រចាំឆ្នាំស្តីពីសិទ្ធិស្ត្រីនៅក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកស្រីបានកត់សម្គាល់ថា ឆ្នាំនេះគឺជាខួបលើកទី៨០ នៃការបើកសវនាការនៅទីក្រុងតូក្យូ ហើយបានជំរុញឱ្យជប៉ុនឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ខ្លួន និងដោះស្រាយបញ្ហាប្រវត្តិសាស្ត្រឱ្យបានត្រឹមត្រូវ និងដោយស្មោះត្រង់។... អត្ថបទពេញនិយម 5.9K Feature ក្រោយរងសម្ពាធពីអតិថិជនរបស់ខ្លួន ហាងលក់ត្រីសាម៉ុនដ៏ល្បី យីហោ «ចរណៃ» ប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហាតទៅ ភ្នំពេញ៖ ក្រោយពីរងសម្ពាធពីអតិថិជនរបស់ខ្លួន ក្រោយបែកធ្លាយថា យកត្រី ត្រោត លក់លាយឡំជាមួយត្រីសាម៉ុន ក្នុងហាងរបស់ខ្លួន នៅពេលនេះ ហាងដ៏ល្បីយីហោ «ចរណៃ» បានប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦តទៅ ។... 3.1K ព័ត៌មានជាតិ ទាហានកម្ពុជា៤រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីរុស្ស៊ី ជំនាញការពារអាកាស ភ្នំពេញ៖ នាយទាហានកម្ពុជា ចំនួន ០៤រូប នៃបណ្ឌិត្យសភាយោធាការពារអាកាស កងនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងស្មូឡិនស្ក៍ សហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ដោយជោគជ័យរយៈពេល ០៦ឆ្នាំ។ បើតាមសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បានឱ្យដឹងថា នាយទាហានកម្ពុជា... 2.1K Feature សមត្ថកិច្ចចម្រុះ រកឃើញទីតាំង១កន្លែង ស្ថិតនៅសង្កាត់និរោធ មាននាំចូលទំនិញ១៧មុខ ពីប្រទេសថៃ ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង១កន្លែង ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ... 2.0K ព័ត៌មានជាតិ “ពិធីភ្ជាប់ពាក្យ” របស់ខ្មែរ គ្មានកិច្ចសំពះផ្ទឹមចងដៃទេ ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា បានរួមគ្នាបញ្ជាក់យ៉ាងច្បាស់ថា ក្នុង“ពិធីភ្ជាប់ពាក្យ” របស់ខ្មែរពីជំនាន់ដើម គ្មានកិច្ចសំពះផ្ទឹមចងដៃ នៅក្នុងថ្ងៃស្តីដណ្តឹង ភ្ជាប់ពាក្យនោះទេ ។ សេចក្តីអំពាវនាវ របស់ក្រសួងពាក់ព័ន្ធទាំងពីរ... 1.7K ព័ត៌មានជាតិ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា។ សូមបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងកំណត់ប្រភេទសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព... 1.4K Feature រដ្ឋមន្រ្តីមហាផ្ទៃ ៖ ក្រោយផ្អាកផាកពិន័យ អ្នកល្មើសច្បាប់ចរាចរណ៍ គ្រោះថ្នាក់កើនឡើង ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កេតឃើញថា ក្រោយប្រទេសកម្ពុជាប៉ះទង្គិចជាមួយប្រទេសថៃ ក្រសួងផ្អាកផាកពិន័យ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍កើនឡើងវិញ... 1.1K ព័ត៌មានជាតិ ក្រសួងសាធារណការ ដាក់ក្រុមការងារពិសេស តាមចាប់យានយន្តដឹកលើសទម្ងន់ ផ្អើលកំណាត់ផ្លូវជាតិលេខ៥ ភ្នំពេញ៖ ក្រសួងសាធារណការនិងជញ្ជួន បានដាក់ក្រុមការងារពិសេស តាមចាប់យានយន្តដឹកលើសទម្ងន់ ចំនួន៣គ្រឿង ដោយមានបំពាក់ដោយស្លាកលេខរដ្ឋផង ដែលបង្ករឱ្យមានភាពភ្ញាក់ផ្អើល ជាខ្លាំងដល់អ្នកធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃ១ ខែឧសភា ឆ្នាំ២០២៦នេះ។ យោងតាមសារ របស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ៥... 991 ព័ត៌មានអន្តរជាតិ Update: គណៈប្រតិភូអ៊ីរ៉ង់ ដើរចេញពីកិច្ចប្រជុំ នៅស្វីសបន្ទាប់ពីលោក Trump បានប្រើប្រាស់ពាក្យសំដីគម្រាមថា វាយប្រហារសាជាថ្មី បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាដែលបានដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ថា គណៈប្រតិភូអ៊ីរ៉ង់ បានចាកចេញពីការចរចាជាមួយសហរដ្ឋអាមេរិក ក្នុងប្រទេសស្វីសកាលពីថ្ងៃអាទិត្យ។ ការដកខ្លួនចេញពីភ្លាមៗនេះធ្វើឡើង ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់។... អេហ្ស៊ីប និងតួគី រៀបចំធ្វើសមយុទ្ធដែនអាកាសរួមគ្នា ទោះមិនសូវមានទំនាក់ទំនងល្អដាក់គ្នានៅឡើយក្តី ក្រុមហ៊ុនធំ របស់អេហ្ស៊ីប និងអារ៉ាប់រួម ចុះហត្ថលេខាលើគម្រោងដ៏ធំមួយ នៅទីក្រុង Cairo តម្លៃជាង៣ពាន់លានដុល្លារ To Top
ddap-news.com › international › 2026 › 08
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើង ពន្ធ ៥០ភាគរយ ទៅលើរថយន្តស្ទើរគ្រប់ប្រភេទ រថយន្តបូករួមទាំង ឡានដឹកទំនិញ និងគ្រឿងបន្លាស់រថយន្តរបស់កាណាដា ដែលចាប់ផ្តើមនៅឆ្នាំក្រោយ ដោយបង្កើនសង្គ្រាមពាណិជ្ជកម្ម ដ៏ជូរចត់ជាមួយទីក្រុងអូតាវ៉ា បន្ទាប់ពីការចរចារបានដួលរលំ កាលពីសប្តាហ៍មុន។ នៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃចន្ទ លោក Trump បានចោទប្រកាន់ប្រទេសកាណាដា ពីការកេងចំណេញលើ សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ មកហើយនិងការដាក់ពន្ធលើសកម្រិត លើកសិករអាមេរិក។ លោកបានអះអាងថា ពាណិជ្ជកម្មទ្វេ ភាគីបានធ្វើឲ្យអាមេរិក មានឱនភាពចំនួន ៦០ ពាន់លានដុល្លារ។ លោក Trump បានប្រកាសថាវាគឺជារឿងដែលមិនមាននិរន្តរភាព និងមិនមានទៀតទេ។ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧ ពន្ធលើរថយន្តទាំងអស់ ឡានដឹកទំនិញ ទាំងរថយន្តធំ និងតូច គ្រឿងបន្លាស់រថយន្ត និងដែកថែប នឹងត្រូវបានកើនឡើងដល់ ៥០ភាគរយ។ ការសម្រេចចិត្ត នេះនឹងកើនឡើងទ្វេដងនៃពន្ធ ២៥ភាគរយ បច្ចុប្បន្នលើការនាំចូលរថយន្តរបស់កាណាដា។ លោក Trump បានបន្ថែមថា ៖ ការរៀបចំនៅសហរដ្ឋអាមេរិក ហើយមាន ZERO TARIFFS ដោយនិយាយថាកាណាដានឹងលែងត្រូវបាន ចាត់ទុកដូចជារដ្ឋមួយ ហើយហៅវាថា ក្នុងចំណោមប្រទេសដ៏អាក្រក់បំផុត ក្នុងពិភពលោកដែលត្រូវដោះស្រាយ បញ្ហាពាណិជ្ជកម្មជាមួយនឹងអាមេរិក៕ ប្រែសម្រួល៖ស៊ុនលី Related Items: ព័ត៌មានចុងក្រោយ 93 ព័ត៌មានអន្តរជាតិ ប្រធានាធិបតីអ៊ីរ៉ង់ អះអាងថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែផ្លាស់ប្តូរវោហាសាស្រ្ត និងវិធីសាស្រ្ត ចំពោះទីក្រុងតេអេរ៉ង់ តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា សហរដ្ឋអាមេរិកត្រូវតែផ្លាស់ប្តូរវោហាសាស្រ្ត និងវិធីសាស្រ្តរបស់ខ្លួន ចំពោះប្រទេសអ៊ីរ៉ង់។ លោក Pezeshkian បានឧ្យដឹងនៅក្នុងកិច្ចប្រជុំ ជាមួយមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Syed Asim Munir នៅទីក្រុងតេអេរ៉ង់ថា “ការពឹងផ្អែកលើការបង្ខិតបង្ខំ និងការគំរាមកំហែង របស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យដំណើរការប្រតិបត្តិកាន់តែស្មុគស្មាញ”។... 103 ព័ត៌មានអន្តរជាតិ ស៊ីរី ត្រូវបានដកចេញ ពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម របស់សហរដ្ឋអាមេរិក ដាម៉ាស៖ ស៊ីរីបានស្វាគមន៍ ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការដកប្រទេសនេះ ចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម របស់ទីក្រុងវ៉ាស៊ីនតោន ដោយហៅចលនានេះថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅ រកការបញ្ចប់ភាពឯកោរាប់ទសវត្សរ៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរការបរទេស ស៊ីរីបានឧ្យដឹងថា ការសម្រេចចិត្តនេះ “បើកជំពូកថ្មីមួយនៅ ក្នុងទំនាក់ទំនងអន្តរជាតិរបស់ស៊ីរី” ដោយបន្ថែមថា ខ្លួននឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេស ជួយបង្កើតលក្ខខណ្ឌសម្រាប់ការកសាងឡើងវិញ និងពង្រឹងស្ថិរភាព និងសន្តិសុខនៅក្នុងប្រទេសស៊ីរី។ នៅថ្ងៃចន្ទ... 132 ព័ត៌មានជាតិ សម្តេចធិបតី ៖ គិតមកត្រឹមថ្ងៃ៧ សីហា កម្ពុជាទទួលគម្រោង ជាង៧២ មានទុន ២៧០០លានដុល្លារ ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានទទួលគម្រោង ប្រមាណជា៧២ គម្រោង ដែលមានទុនសរុបចំនួន២៧០០លានដុល្លារ ៕ 128 ព័ត៌មានជាតិ សម្តេចធិបតី ៖ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A កំពុងផ្តល់អត្ថប្រយោជន៍ច្រើន ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A បាននិងកំពុងផ្តល់អត្ថប្រយោជន៍ និងផលចំណេញផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងច្រើន សម្តេចធិបតីបន្តថា ផ្តល់ផលប្រយោជន៍នេះ តាមរយៈការសម្រួលដល់ការតភ្ជាប់រវាងតំបន់ ទីប្រជុំជន និងតំបន់ដាច់ស្រយាល ការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ និងកសិផលរបស់ប្រជាពលរដ្ឋ ព្រមទាំងការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់តំបន់រមណីយដ្ឋាននានា ក្នុងទឹកដីខេត្តក្រចេះ... 123 Feature មន្រ្តីឧទ្យានុរក្ស នៃមន្ឬីរខេត្តកំពង់ស្ពឺ បង្កើនការទប់ស្កាត់ ការទន្រ្ទានដី និងការសាងសង់ខុសច្បាប់ ក្នុងតំបន់ គិរីរម្យ កំពង់ស្ពឺ ៖ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរខេត្តកំពង់ស្ពឺ បាននិងកំពុងអនុវត្ត យុទ្ធសាស្រ្តចក្រាវិស័យ ក្នុងនោះបានចុះត្រួតពិនិត្យនិងធ្វើសកម្មភាពអនុវត្តច្បាប់ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ ចំនួន៤ករណីផ្សេងគ្នា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្រ្តីឧទ្យានរក្ស នៃការិយាល័យឧទ្យានជាតិគិរីរម្យ ចំនួន១០នាក់ ចុះប្រតិបត្តិការបង្ក្រាបការកាប់ គាស់ ឈូសឆាយ... អត្ថបទពេញនិយម 8.7K ព័ត៌មានអន្តរជាតិ បងប្អូនបង្កើត ជាជនជាតិរុស្ស៊ី២នាក់ ត្រូវបានគេប្លន់សម្លាប់ នៅប្រទេសថៃ បរទេស៖ ២នាក់បងប្អូនបង្កើតនឹងគ្នាជនជាតិរុស្ស៊ី ដែលបានបាត់ខ្លួននៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ គឺត្រូវបានបញ្ជាក់ថា បានស្លាប់ហើយ។យោងទៅតាមគេហទំព័រ Samui Times បានឲ្យដឹងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ជនសង្ស័យពីរនាក់ក្នុងករណី សម្លាប់នេះបានសារភាពថា បានសម្លាប់២នាក់បងប្អូនបង្កើត ជនជាតិរុស្ស៊ីនៅក្នុងអំពើប្លន់មួយ... 8.4K Feature រដ្ឋបាលខេត្តកណ្តាល បញ្ចប់ភារកិច្ច លោក ឈុន ផល្លី ពីតំណែងជា ប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចេញដីកា សម្រេចភារកិច្ច លោក ឈុន ផល្លី ពីតំណែងជាប្រធានមណ្ឌល សុខភាពសិត្បូ មកជាមន្ត្រី បន្ទាប់ពីសង្គ្រោះបឋម... 8.0K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 03/08/2026 ព្រះមហាក្សត្រ ៖ សម្តេចតេជោ កំពុងដឹកនាំព្រឹទ្ធសភា សម្រេចស្នាដៃ និងសមិទ្ធផលធំៗ ក្រសួងព័ត៌មាន៖ CNA ផ្សាយព័ត៌មានខ្វះការផ្ទៀងផ្ទាត់ លើករណីកញ្ញា Siti Aishah បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់កិត្តិយសកម្ពុជា... 7.9K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 06/08/2026 អ្នកនាំពាក្យក្រសួងយុត្តិធម៌ ច្រានចោលការចោទ ប្រកាន់ របស់ក្រុមលោក រ៉ុង ឈុន សម្តេចធិបតី ៖ រាជរដ្ឋាភិបាល កំពុងលើកកម្ពស់ គុណភាពការអប់រំ ឥទ្ធិពលព្យុះទី១៥ ឈ្មោះ “ចាន់ហម”... 7.8K Feature សមត្ថកិច្ចកម្ពុជា បានរកឃើញយុវតីសិង្ហបុរីឈ្មោះ AISHAH ហើយបន្ទាប់ពីរត់ចេញពីប្រទសដោយសារសម្ពាធគ្រួសារ ភ្នំពេញ៖ លោក ទូច សុឃ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញយុវតី ជនជាតិសិង្ហបុរីឈ្មោះ AISHAH ហើយ បន្ទាប់ពីរត់ចេញពីផ្ទះនៅសិង្ហបុរី ដោយសារសម្ពាធគ្រួសារ និងបានបញ្ជាក់ថា ពុំមានការចាប់ជំរិត ឬ... 6.6K Feature ក្រសួងអប់រំ និងក្រសួងមហាផ្ទៃ នឹងចាត់វិធានការចំពោះបុគ្គលទាំងឡាយណា ថតចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តល្មើសទៅនឹងការហាមឃាត់ស្តីពីការថត ចម្លង បង្ហោះ... 6.0K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំសប្ដាហ៍ 19-24/07/2026 សម្តេចធិបតី ៖ អ្នកតាំងខ្លួនជាបណ្ឌិត ចេះវិភាគគ្រប់រឿង កុំអំណួតពេក សម្តេចធិបតី ជួបបណ្ឌិត ញិល រដ្ឋា ពិភាក្សាបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ច សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស... 4.2K event GAC បញ្ចេញ Super SUV ម៉ូឌែលថ្មី ទំនើបប្លែកលើសពីរថយន្តធម្មតា ភ្នំពេញ៖ ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊ែន មូន រីវើសាយ នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បានប្រកាសពីការសម្ពោធជាផ្លូវការនៃវត្តមានរថយន្ត Super... អបអរសាទរ! SOUEAST ប្រកាសសម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយកំពូលរថយន្ត SUV យុទ្ធសាស្ត្រទាំង ៣ ម៉ូឌែល ដោយនាំមកនូវយុគសម័យថ្មី “EASE YOUR LIFE” ក្រុមហ៊ុន ជីប ម៉ុង បោះទុនវិនិយោគ ២៥០លានដុល្លារ សាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ធំបំផុតមួយនៅកម្ពុជា To Top
kkampucheathmey.com › security › 1114020
លោក ហ៊ីង ភ័ព្វមីនា បានបន្តថា មួយរយៈពេលចុងក្រោយនេះ ការសាងសង់សំណង់អនាធិបតេយ្យ និងការបោះចោលសំរាមពាសវាពាសកាលរបស់ប្រជាជនខ្មែរឥស្លាម បានកើតឡើងច្រើនប្របតាមមាត់ទន្លេសាប ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នាំអោយសោភ័ណភាព និងអនាម័យបរិស្ថានតាមមាត់ទន្លេ និងទឹកទន្លេរងផលប៉ះពាល់ធ្ងន់ធ្ងរពីការចោលសំរាម និងសំណង់អនាធិបតេយ្យទាំងនោះ។ លោកកំពុងរៀបចំកម្លាំងក្រុមការងារ ដើម្បីចុះសម្អាត និងរៀបចំឡើងវិញនាប៉ុន្មានថ្ងៃខាងមុខនេះ ដែលប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងក្រុង ជាពិសេសតំបន់មាត់ទន្លេដែលជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្តលំហែកាយ...