vvayofm.com › news › detail › 144606-765.html
ក្រុមអាជីវករទាំងអស់ដែលប្រកបមុខរបរបម្រើសេវាតុបតែង ឬជួលសម្លៀកបំពាក់បែបប្រពៃណីខ្មែរដល់ភ្ញៀវទេសចរចូលទស្សនាអង្គរ មិនត្រូវប្រើប្រាស់កំណាត់ និងគ្រឿងអលង្ការដែលមានតម្លៃថោកៗនាំចូលពីថៃទៀតឡើយ ហើយបែរមកប្រើប្រាស់របស់ខ្មែរវិញ។ នេះគឺជាការណែនាំរបស់មន្ត្រីអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធ��
ddap-news.com › national › 2026 › 07
ខេត្តសៀមរាប៖ រដ្ឋបាលសង្កាត់ក្របីរៀល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រើប្រាស់ថវិការសេវាសង្គមប្រចាំឆមាសទី១ ដែលទទួលបានពី រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រៀបចំជាគ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូន ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងគ្រួសារពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន៥០ គ្រួសារ ដើម្បីរួមចំណែកសម្រាលក្នុងជីវភាពប្រចាំថ្ងៃ ក្នុងមូលដ្ឋាន សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។
ddap-news.com › national › 2026 › 04
ភ្នំពេញ៖ ដោយទទួលបានគោលការណ៍ ណែនាំពី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ មន្ត្រីក្រសួងទេសចរណ៍ បានទទួលបដិសណ្ឋារកិច្ចពោរពេញ ដោយភាពកក់ក្តៅបំផុតជូនដល់ប្រតិភូព្រះសង្ឃវត្តសៅលីងចំនួន ១៦អង្គ ដែលបាននិមន្តមកដល់ទឹកដី អច្ឆរិយៈកម្ពុជា ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។
ddap-news.com › national › 2026 › 09
ភ្នំពេញ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet នឹងពង្រឹងវត្តមានរបស់ខ្លួនទូទាំងពិភពលោកបន្ថែមទៀត បន្ទាប់ពីជាប់ឈ្មោះជា «ម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅអាស៊ី ឆ្នាំ២០២៦»នៅក្នុងកម្មវិធីពានរង្វាន់ World Travel Awards នៅប្រទេសម៉ាល់ឌីវ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៅក្នុងដំណើររបស់ខ្លួនក្នុងការកសាងម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដែលមានការប្រកួតប្រជែងទូទាំងពិភពលោក។ ការទទួលស្គាល់នេះ ពង្រឹងវត្តមានកាន់តែរីកចម្រើនរបស់ក្រុមហ៊ុន Vietjet នៅក្នុងប្រទេសកម្ពុជាផងដែរ ដែលផ្តល់សេវាកម្មហោះហើរប្រចាំថ្ងៃពីសៀមរាប-ហាណូយរបស់ខ្លួន ភ្ជាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម និងគោលដៅនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ជាច្រើនទៀត។
ddap-news.com › national › 2026 › 06
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៦ ក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ដឹកនាំដោយលោកស៊ីនចាន់ថុល អភិបាលស្រុកពួក បានប្រារព្ធពិធីជួបសំណេះសំណាលនិងប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន ១៦ លានរៀល ជូនដល់ក្រុមគ្រួសារសពដែលជាសមាជិកសមាគមអតីតយុវជននិងនិវត្តជនកម្ពុជាស្រុកពួកដែលបានទទួលមរណភាពចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានប្រាក់ចំនួន ៤លានរៀល ដែលប្រារព្ធធ្វើឡើងរួមគ្នា នៅគេហដ្ឋាននៃសពអតីតយុទ្ធជន ដែលស្ថិតនៅភូមិខ្នាតឃុំខ្នាតស្រុកពួកខេត្តសៀមរាប។
kkampucheathmey.com › local-news › 1166192
គម្រោង«ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈ ភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប» ហៅកាត់ថាគម្រោងគជ់ នាព្រឹកថ្ងៃទី១១ ខែសីហា នេះ បានប្រគល់កុំព្យូទ័រយួរដៃចំនួន ៤០គ្រឿង និងម៉ាស៊ីនបោះពុម្ពចំនួន ៤០គ្រឿង ជូនដល់សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ។ គម្រោងផ្តល់ជូនកុំព្យូទ័រយួរដៃ និងម៉ាស៊ីនបោះពុម្ពសរុបចំនួន ១២៤ឈុតជូនដល់សហគមន៍សរុបចំនួន ១២៤សហគមន៍ ក្នុងខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប។ ការប្រគល់កុំព្យូទ័រ និងម៉ាស៊ីនបោះពុម្ពទាំងនេះ ត្រូវបានរំពឹងថា នឹងជួយដល់សហគមន៍លើការងារធ្វើផែនការអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ រដ្ឋបាល ការរៀបចំរបាយការណ៍ និងការទំនាក់ទំនងជាមួយអ្នកទិញ និងសេវាកម្មរដ្ឋាភិបាលផ្សេងៗ និង ជួយកាត់បន្ថយគម្លាតផ្នែកឌីជីថល ដោយធ្វើឲ្យប្រសើរឡើងនូវការទទួលបានព័ត៌មានអាកាសធាតុ និងសេវាកម្មឌីជីថល ដែលជួយឲ្យកសិករធ្វើការសម្រេចចិត្តបានកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងស្ថានភាពទីផ្សារដែលប្រែប្រួល។ រដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកគម្រោងគជ់ លោក មាស ពិសិដ្ឋ ឱ្យដឹងថា គម្រោងគជ់ ដែលបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២៣ ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង បាន និងកំពុងជួយដល់កសិករ កសិករដាំស្វាយចន្ទី ស្រូវសរីរាង្គ […]
ddap-news.com › international › 2026 › 07
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា កងកម្លាំងពហុជាតិសាសន៍សម្រាប់អ៊ុយក្រែន (MNFU) នឹងធ្វើសមយុទ្ធយោធារួមគ្នា នៅក្នុងប្រទេសជិតខាងអ៊ុយក្រែននៅក្នុងប៉ុន្មានខែខាងមុខនេះ ។ លោក Macron បានបង្ហាញផែនការនេះ នៅក្នុងសន្និសិទសារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលនៃសម្ព័ន្ធ នៃឆន្ទៈនៅទីក្រុងប៉ារីស។ យោងតាមលោក Macronបានឲ្យដឹងទៀតថា MNFU នឹងមានភារកិច្ចផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន បន្ទាប់ពីការបញ្ឈប់អរិភាពនាពេលអនាគតជាមួយរុស្ស៊ី។ លោកបានបន្ថែមថា កម្លាំងនឹងត្រូវបានដាក់ពង្រាយនៅសមុទ្រ លើអាកាស និងនៅលើដីអ៊ុយក្រែន នៅពេលដែលបទឈប់បាញ់ត្រូវបានឈានដល់ ហើយនឹងបម្រើគោលបំណងការពារ សុទ្ធសាធ។ លោកបាននិយាយថា សមយុទ្ធដែលបានគ្រោងទុកមានគោលបំណងធ្វើឱ្យមានសុពលភាពនៃផែនការដាក់ពង្រាយ ដោយ លោកបានរំលឹកឡើងវិញថា៖សសរស្តម្ភទីមួយនៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែននឹងនៅតែជាយោធារបស់អ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មានផងដែរ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយថា ប្រទេសចំនួន២៥បាន ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុង MNFU ៕ ប្រែសម្រួល៖ស៊ុនលី Related Items: ព័ត៌មានចុងក្រោយ 149 ព័ត៌មានអន្តរជាតិ OPEC បន្ទាបការព្យាករណ៍ អំពីតម្រូវកាប្រេង សម្រាប់ឆ្នាំ២០២៦នេះ បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា របាយការណ៍ដែល បានចេញផ្សាយកាលពីថ្ងៃចន្ទដោយអង្គការនៃប្រទេសនាំចេញប្រេង ហៅកាត់ថាOPECបានឱ្យដឹងថា តម្រូវការប្រេងសកលត្រូវបានព្យាករណ៍ថានឹងកើនឡើង៨០ម៉ឺន បារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងឆ្នាំ២០២៦ ពោលគឺធ្លាក់ចុះពីការវាយតម្លៃកាលពីខែមុន ។ OPEC បានធ្វើការព្យាករណ៍នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែចុងក្រោយរបស់ខ្លួន។ នៅក្នុងរបាយការណ៍ខែមិថុនារបស់ខ្លួន អង្គការបានព្យាករណ៍កំណើនតម្រូវការប្រេងពិភពលោកចំនួន១លាន bpd សម្រាប់ឆ្នាំ២០២៦ ។ ដោយឡែកនៅឆ្នាំ២០២៧តម្រូវការប្រេងពិភពលោកត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងប្រហែល១,៩លាន bpdគឺតំណាងឱ្យការកែប្រែកើនឡើងប្រហែល២០ម៉ឺន bpd... 143 ព័ត៌មានអន្តរជាតិ លោក Macron អះអាងថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នឹងធ្វើសមយុទ្ធយោធា តាមតំបន់ក្បែរព្រំដែន បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីបារាំងលោក Emmanuel Macronបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា កងកម្លាំងពហុជាតិសាសន៍សម្រាប់អ៊ុយក្រែន (MNFU) នឹងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងប្រទេសជិតខាងអ៊ុយក្រែននៅក្នុងប៉ុន្មានខែខាងមុខនេះ ។ លោក Macron បានបង្ហាញផែនការនេះ នៅក្នុងសន្និសិទសារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលនៃសម្ព័ន្ធនៃឆន្ទៈនៅទីក្រុងប៉ារីស។ យោងតាមលោក Macronបានឲ្យដឹងទៀតថា MNFU នឹងមានភារកិច្ចផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែនបន្ទាប់ពីការបញ្ឈប់អរិភាពនាពេលអនាគតជាមួយរុស្ស៊ី។ លោកបានបន្ថែមថា កម្លាំងនឹងត្រូវបានដាក់ពង្រាយនៅសមុទ្រលើអាកាស និងនៅលើដីអ៊ុយក្រែន នៅពេលដែលបទឈប់បាញ់ត្រូវបានឈានដល់... 135 ព័ត៌មានអន្តរជាតិ គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅ នៅប្រទេសបារាំង បានបង្ខំឱ្យ មានការបិទផ្លូវហាយវេ A6 ដែលភ្ជាប់ទីក្រុងប៉ារីសទៅ កាន់ទីក្រុងលីយ៉ុង និងតំបន់ភាគខាងត្បូង បរទេស៖ ក្រុមពន្លត់អគ្គិភ័យបារាំង ជាង ៤០០ នាក់ បានបំពេញការងារពេញមួយយប់ ដើម្បីគ្រប់គ្រងគ្រោះអគ្គិភ័យ ឆេះព្រៃនៅក្នុងព្រៃជាប្រវត្តិសាស្ត្រ ហ្វុងតែនប្លូ (Fontainebleau) ដែលស្ថិតនៅភាគខាងត្បូងទីក្រុងប៉ារីស។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានបញ្ជូនយន្តហោះពន្លត់អគ្គិភ័យចំនួនពីរគ្រឿងកាលពីថ្ងៃច័ន្ទ ដើម្បីជួយបង្ក្រាបអណ្តាតភ្លើង ខណៈដែលរលកកំដៅកំពុងគ្របដណ្តប់លើតំបន់អឺរ៉ុបខាងលិច។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា អគ្គិភ័យនេះបានឆាបឆេះឡើង... 156 Feature ប្រតិភូកម្ពុជា ចូលរួមហាត់ប្រាណពេលព្រឹក នៅគុនមីង គុនមីង៖ ប្រតិភូកម្ពុជា ដែលមានមន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន មន្រ្តីរដ្ឋបាលខេត្តនិងមន្ទីវប្បធម៍ខេត្ត មន្រ្តីសាលាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងDAP News នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានចូលរួម ហាត់ប្រាណកម្សាន្ត នៅបឹងនាគស គុនមីង ខេត្តយូណាន ប្រទេសចិន។ ដំណើរកម្សាន្តហាត់ប្រាណនេះ ធ្វើឡើងក្នុងឱកាស ចូលរួមក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ និងកិច្ចប្រជុំប្រចាំឆ្នាំ នៃសហព័ន្ធសារព័ត៌មាន អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍... 159 Feature សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុង អាមេប្រវែង ២០០ម៉ែត្រ ភ្ជាប់ពីភូមិពពេល ឃុំក្របៅ មកភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះបានជួយឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ភ្ជាប់ពីភូមិពពេល ឃុំក្របៅមកភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ព្រៃវែង ។ តាមរយៈអំណោយដ៏ថ្លៃថ្លានេះ សោម ខុន មេឃុំជាច និងលោក ថាច សុខ... អត្ថបទពេញនិយម 8.0K Feature ក្រោយរងសម្ពាធពីអតិថិជនរបស់ខ្លួន ហាងលក់ត្រីសាម៉ុនដ៏ល្បី យីហោ «ចរណៃ» ប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហាតទៅ ភ្នំពេញ៖ ក្រោយពីរងសម្ពាធពីអតិថិជនរបស់ខ្លួន ក្រោយបែកធ្លាយថា យកត្រី ត្រោត លក់លាយឡំជាមួយត្រីសាម៉ុន ក្នុងហាងរបស់ខ្លួន នៅពេលនេះ ហាងដ៏ល្បីយីហោ «ចរណៃ» បានប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦តទៅ ។... 5.1K ព័ត៌មានជាតិ ទាហានកម្ពុជា៤រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីរុស្ស៊ី ជំនាញការពារអាកាស ភ្នំពេញ៖ នាយទាហានកម្ពុជា ចំនួន ០៤រូប នៃបណ្ឌិត្យសភាយោធាការពារអាកាស កងនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងស្មូឡិនស្ក៍ សហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ដោយជោគជ័យរយៈពេល ០៦ឆ្នាំ។ បើតាមសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បានឱ្យដឹងថា នាយទាហានកម្ពុជា... 3.7K Feature សមត្ថកិច្ចចម្រុះ រកឃើញទីតាំង១កន្លែង ស្ថិតនៅសង្កាត់និរោធ មាននាំចូលទំនិញ១៧មុខ ពីប្រទេសថៃ ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង១កន្លែង ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ... 3.3K ព័ត៌មានអន្តរជាតិ កប៉ាល់ដឹកប្រេង ត្រូវបានវាយប្រហារជាថ្មី នៅច្រកសមុទ្រ Hormuz ខណៈដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក វាយប្រហារគ្នាទៅវិញទៅមក កំពុងតានតឹងខ្លាំងបំផុត ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាព បរទេស៖ ទីភ្នាក់ងារសន្តិសុខ ដែនសមុទ្រ របស់ចក្រភពអង់គ្លេសបាននិយាយថា កប៉ាល់ដឹកប្រេងមួយគ្រឿង ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង នៅក្នុងច្រកសមុទ្រ Hormuz នៅថ្ងៃសៅរ៍ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារជាបន្តបន្ទាប់ ដែលជាការកើនឡើងភាពតានតឹងដ៏អាក្រក់បំផុត ចាប់តាំងពីសហរដ្ឋអាមេរិក... 3.0K ព័ត៌មានអន្តរជាតិ អ៊ុយក្រែន វាយប្រហាររោងចក្រ ចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡនស្គី បានឧ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានធ្វើការវាយប្រហារពេញមួយយប់ លើរោងចក្រចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី។ នៅក្នុងការបង្ហោះមួយនៅលើ X លោក... 2.9K ព័ត៌មានអន្តរជាតិ ទីក្រុងប៉េកាំង កំពុងស៊ើបអង្កេតករណីធ្លាក់យន្តហោះ ធុនស្រាលដ៏កម្រមួយ ដែលបានសម្លាប់អ្នកបើកយន្តហោះ និងរបួស ១៣ នាក់ បរទេស៖ យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់បុកអគារកម្ពស់ខ្ពស់បំផុតរបស់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃសុក្រ ដោយបានសម្លាប់អ្នកបើកយន្តហោះ និងធ្វើឱ្យមនុស្ស ១៣ នាក់ផ្សេងទៀតដែលមិននៅលើយន្តហោះរងរបួស។ នេះបើយោងតាមការលើកឡើង របស់រដ្ឋាភិបាលមូលដ្ឋាន បន្ទាប់ពីគ្រោះថ្នាក់មិនធម្មតានេះសម្រាប់រដ្ឋធានីចិន ជាកន្លែងដែលដែនអាកាសត្រូវ បានរឹតត្បិតយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន... 2.9K Feature រដ្ឋមន្រ្តីមហាផ្ទៃ ៖ ក្រោយផ្អាកផាកពិន័យ អ្នកល្មើសច្បាប់ចរាចរណ៍ គ្រោះថ្នាក់កើនឡើង ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កេតឃើញថា ក្រោយប្រទេសកម្ពុជាប៉ះទង្គិចជាមួយប្រទេសថៃ ក្រសួងផ្អាកផាកពិន័យ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍កើនឡើងវិញ... 2.8K Feature អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួន ម្ចាស់ហាងសាឡនម្នាក់ បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីប្រើហិង្សានិងគម្រាមកំហែង លើស្រ្តីជាអ្នកអនាម័យ បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាប់ខ្លួននារីម្នាក់ ដែលជាម្ចាស់ហាង «កាកាសាឡន» បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ករណីប្រើហិង្សាលើស្រ្តី ជាអ្នកអនាម័យម្នាក់ នៅក្រុងប៉ោយប៉ែត។ បើយោងតាមរបាយការណ៍ បានឱ្យដឹងថា... អគ្គមេបញ្ជាការ ៖ បើកម្លាំងណាម្នាក់កាង ឬឃុបឃិតជាមួយអ្នកប្រព្រឹត្ត បទល្មើសនេសាទ នឹងទទួលទណ្ឌកម្មតាមច្បាប់ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ការផ្គត់ផ្គង់ MCB ចំនួន ០៣ មុខ សម្រាប់គម្រោងវិនិយោគ ជូន នាយកដ្ឋានអាជីវកម្មចែកចាយ (ក្រៅផែនការ) To Top
bbusiness-cambodia.com › articles › famer-creative
ជាការពិតណាស់ ប្រទាលកន្ទុយក្រពើគឺជាប្រភេទដំណាំមួយដែលងាយស្រួលដាំដុះ ថែទាំ និងងាយស្រួលស្វែងរកទីផ្សារខ្លាំងណាស់ ជាពិសេសនោះប្រទាលកន្ទុយក្រពើនៅពេលយើងដាំដុះបានផលល្អយើងក៏អាចកែច្នៃចេញជាបង្អែម ឬច្នៃចេញជាភេសជ្ជៈលក់ក៏បានហើយប្រទាលកន្ទុយក្រពើនេះក៏មានអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម អ្នកស្រី ទូច ស្រីរ័ត្ន ដែលជាម្ចាស់កសិដ្ឋានម៉ាអឿមប្រទាលកន្ទុយក្រពើជប៉ុន ដែលមានទីតាំងស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាម ខេត្តសៀមរាប បាននិយាយថាកាលពីដំបូងឡើយប្រទាលកន្ទុយក្រពើនេះគឺបងប្អូននៅខាងជប៉ុនបានផ្ញើមកអ្នកស្រីដើម្បីដាំដុះទទួលទានធម្មតានោះទេ។ អ្នកស្រី បានបន្ថែមថាទៀតថា ក្រោយពីដាំដុះទៅទទួលបានផលកាន់តែច្រើនឡើងទៅពីមួយថ្ងៃទៅមួយថ្ងៃក៏មានអ្នកមកទិញកាន់តែច្រើនដូច្នេះអ្នកស្រីក៏បាននាំកសិករដែលនៅជុំវិញនោះដាំហើយអ្នកស្រីក៏ជួយស្វែងរកទីផ្សារបន្ថែមផងដែរ។ បើនិយាយអំពីសម្រាប់តម្លៃប្រទាលកន្ទុយក្រពើជប៉ុននេះ លោកស្រីថាបានបន្ថែមថា បើចង់ដាំប្រទាលដែលលក់បានថ្លៃ គួរជ្រើសរើសពូជ ជប៉ុនដោយសារតែវាមានធាងធំៗ មានជែលច្រើន ហើយដាច់ខ្លាំងដោយសារតែវាមានដើមធំស្អាតដោយកូនប្រទាលតូចៗ មួយដើមមានតម្លៃ ៤ពាន់រៀល កូនប្រទាលដែលដាំនៅកន្ទងមួយដើមលក់បាន ៨ពាន់រៀល ធាងធំៗ មួយគីឡូ៥ពាន់រៀល (មួយធាង កន្លះគីឡូ ឬក៏លើស) និងមួយផើងមានតម្លៃចាប់ពី ២០ដុល្លារ ទៅ ៤០ដុល្លារមួយថ្ងៃ លោកស្រីលក់បាន ប្រមាណរាប់រយដើម។ ចំពោះប្រទាលកន្ទុយក្រពើនេះដែរ គឺលូតលាស់លឿន នៅកន្លែងដែលមានពន្លឺថ្ងៃ ដែលមិនសូវ ក្តៅខ្លាំងពេក ដែលទទួលពន្លឺផ្ទាល់យ៉ាងហោចណាស់ ៦ ម៉ោងក្នុងមួយថ្ងៃ គឺល្អឥតខ្ចោះ។ យើងអាចនិយាយបានថា រុក្ខជាតិប្រភេទនេះ ត្រូវទឹកដើម្បីលូតលាស់ធំធាត់បានល្អ និងស្ថិតនៅកន្លែង ដែលត្រូវពន្លឺដោយប្រយោល។ គួរបញ្ជាក់ថា សម្រាប់បងប្អូនដែលចង់ជាវប្រទាលកន្ទុយក្រពើជប៉ុននេះសាកល្បងទិញដាំដុះក៏អាចទិញពីអ្នកស្រីទូត ស្រីរ័ត្នបានផងដែរ ក្រៅពីលក់ពូជប្រទាលកន្ទុយក្រពើជប៉ុនអ្នកស្រីក៏មានលក់បន្លែធម្មជាតិជាច្រើនទៀតដែរ មានដូចជាជីវ៉ាន់ស៊ុយ ស្ពៃក្តោបនឹងដំណាំជាច្រើនប្រភេទទៀតផងដែរ។ បងប្អូនអាចចូលផេកផ្លូវការកសិដ្ឋានម៉ាអឿមប្រទាលកន្ទុយក្រពើជប៉ុន ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 012 890 085 ៕
bbusiness-cambodia.com › articles › expressway-2026
បច្ចុប្បន្នកម្ពុជាបានដាក់ឲ្យដំណើរការផ្លូវល្បឿនលឿន ១ ខ្សែហើយគឺពីភ្នំពេញទៅខេត្ដព្រះសីហនុ ខណៈ ១ ខ្សែទៀតដែលតភ្ជាប់ពីភ្នំពេញទៅក្រុងបាវិត ក៏ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅផងដែរ ខណៈដែលផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត បាននិងកំពុងសិក្សាដើម្បីឈានទៅដល់ការសាងសង់នាពេលមុខ។ យ៉ាងក្រៅពីផ្លូវល្បឿនលឿនខាងលើ រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿនជាច្រើនខ្សែទៀតផងដែរ។ យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្ដរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ដែលដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿនជាច្រើនខ្សែកំពុងស្ថិតនៅក្នុងផែនការសាងសង់ និងឆ្លងកាត់ខេត្ដ-ក្រុងជាច្រើន ដោយក្នុងនោះរួមមាន៖ ១. ផ្លូវទ្រង់កាំ ៧ ខ្សែ ចេញពីភ្នំពេញរួមមាន៖ ផ្លូវលឿនលឿនលេខ១ ភ្នំពេញ កណ្ដាល ព្រៃវែង ស្វាយរៀង និងបាវិត។ ផ្លូវល្បឿនលឿនលេខ២ ភ្នំពេញ កណ្ដាល (ព្រំដែនកម្ពុជា និងវៀតណាម)។ ផ្លូវល្បឿនលឿនលេខ៣ ភ្នំពេញ កណ្ដាល តាកែវ កំពត និងព្រះសីហនុ។ ផ្លូវល្បឿនលឿនលេខ៤ ភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងព្រះសីហនុ។ ផ្លូវល្បឿនលឿនលេខ៥ ភ្នំពេញ កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងមាត់ច្រកព្រំដែនប៉ោយប៉ែត។ ផ្លូវល្បឿនលឿនលេខ៦ ភ្នំពេញ កណ្ដាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប។ ផ្លូវល្បឿនលឿនលេខ៧ ភ្នំពេញ កណ្ដាល កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងមាត់ច្រកព្រំដែនត្រពាំងក្រៀល។ ២. ផ្លូវទម្រង់ខ្សែផ្ដេកប៉ែកខាងកើត-ខាងលិច ១ ខ្សែ៖ ផ្លូវល្បឿនលឿនលេខ៩ ច្រកព្រំដែនប៉ោយប៉ែត បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងច្រកព្រំដែនអូរយ៉ាដាវ។ ៣.ផ្លូវទម្រង់ខ្សែបញ្ឈរប៉ែកខាងត្បូង-ខាងជើង ១ ខ្សែ៖ ផ្លូវនេះមានបីកំណាត់គឺកំណាត់ផ្លូវល្បឿនលឿនលេខ៩ ក សៀមរាប បាត់ដំបង ពោធិ៍សាត់ កោះកុង, កំណាត់ផ្លូវលឿនលឿនលេខ៤៨ កោះកុង ព្រះសីហនុ និងកំណាត់ផ្លូវល្បឿនលឿនលេខ៣៣ ព្រះសីហនុ កំពត និងកែប។ ៤. បណ្ដាញផ្លូវល្បឿនលឿនគ្រោងអភិវឌ្ឍន៍នាពេលអនាគត៖ ផ្លូវល្បឿនលឿនលេខ៨ ភ្នំពេញ កំពង់ចាម មណ្ឌលគិរី និងរតនគិរី។ ផ្លូវល្បឿនលឿនលេខ៦២ កំពង់ធំ ព្រះវិហារ និងព្រំដែនថៃ។ ផ្លូវល្បឿនលឿនលេខ៦៦ សៀមរាប ឧត្ដមមានជ័យ និងព្រះដែលកម្ពុជា-ថៃ។ ផ្លូវល្បឿនលឿនលេខ៤៤ ភ្នំពេញកំពង់ស្ពឺ កំពង់ផែកោះកុង។ ផ្លូវល្បឿនលឿនលេខ៧៦ កំពង់ធំ ក្រចេះ មណ្ឌលគិរី និងព្រះដែនកម្ពុជាវៀតណាម។ សូមជម្រាបផងដែរ ផែនការនៃការអភិវឌ្ឍគម្រោងខាងលើនេះ គឺចាប់ផ្ដើមអនុវត្ដន៍ចាប់ពីឆ្នាំ២០២៣ តទៅ៕
bbusiness-cambodia.com › articles › wing-bank-charity-
ធនាគារ វីង ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ដល់អង្គការស្នាមញញឹមកម្ពុជាសម្រាប់ឆ្នាំ២០២៦ ដើម្បីបន្តបេសកកម្មវះកាត់ដល់សមាជិកគ្រួសារមានពិការភាពមុខមាត់ដោយស្តារឡើងវិញនូវស្នាមញញឹមជាថ្មី។ ធនាគារ វីង បានបរិច្ចាគថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ដើម្បីបន្តគាំទ្រដល់បេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជាសម្រាប់ឆ្នាំ ២០២៦ ដែលជាកាយវិការដ៏សប្បុរសក្នុងការចូលរួមគាំទ្រយូរអង្វែងរបស់ធនាគារខ្មែរមួយនេះ សំដៅលើកកម្ពស់សុខុមាលភាព និងសុខភាពរបស់ប្រជាជននៅក្នុងសហគមន៍។ បេសកកម្មលើកទី១ ប្រចាំឆ្នាំ ២០២៦នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមីនា នៅខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរជាតិមកពីអង្គការ Future Smile China និង BEAM Hong Kong ព្រមទាំងមានការចូលរួមសហការជាមួយក្រុមគ្រូពេទ្យជំនាញរបស់កម្ពុជា ដើម្បីផ្តល់ការវះកាត់ជូនដល់អ្នកពិការភាពបបូរមាត់ និងក្រអូមមាត់ឆែប ក៏ដូចជារបួសដោយសារការរលាក និងពិការភាពផ្ទៃមុខផ្សេងៗទៀត។ បើពុំមានការព្យាបាលទាន់ពេលវេលាទេ ផលលំបាកនៃពិការភាពទាំងនេះ អាចប៉ះពាល់ដល់សមត្ថភាពនៃការទទួលទាន ការនិយាយស្តី និងការសិក្សារៀនសូត្រ ខណៈដែលគ្រួសារភាគច្រើនមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលើការព្យាបាលដោយខ្លួនឯងឡើយ។ លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ “នៅពេលដែលយើងអាចជួយសង្គ្រោះស្នាមញញឹមរបស់នរណាម្នាក់បាន នោះមានន័យថាយើងកំពុងផ្តល់ឱកាសឱ្យពួកគេចាប់ផ្តើមជីវិតថ្មីដ៏ស្រស់បំព្រងមួយ ហើយរស់នៅដោយភាពថ្លៃថ្នូរនៅក្នុងសង្គម។ យើងខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានរួមដំណើរជាមួយអង្គការស្នាមញញឹមកម្ពុជា ក្នុងបេសកកម្មមនុស្សធម៌អស់រយៈពេលជាច្រើនឆ្នាំមកកន្លងមកនេះ។ សម្រាប់យើង ភាពរីកចម្រើនពិតប្រាកដ គឺកើតចេញពីសកម្មភាពប្រកបដោយនិរន្តរភាព ដែលមិនត្រឹមតែជួយជំរុញដល់កំណើនហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចូលរួមសកម្មភាពជាប្រចាំ ដើម្បីលើកស្ទួយសុខុមាលភាពសហគមន៍របស់យើងផងដែរ”។ ក្រោមការឧបត្ថម្ភពីធនាគារ វីង និងដៃគូសហការដទៃទៀត បេសកកម្មក្នុងឆ្នាំនេះត្រូវបានរំពឹងថានឹងអាចជួយព្យាបាលដល់អ្នកជំងឺប្រមាណ ២៥០ នាក់។ សមិទ្ធផលនេះ គឺជាការបន្តនូវបេសកកម្មមនុស្សធម៌ដ៏គួរឱ្យស្ងើចសរសើរមួយ ដែលគិតចាប់តាំងពីឆ្នាំ ២០១៥ មក អង្គការស្នាមញញឹមកម្ពុជា បានកែប្រែជីវិតមនុស្សបានជាង ៥.៨៣៧ នាក់ តាមរយៈការផ្ដល់សេវាព្យាបាល និងវះកាត់ដោយឥតគិតថ្លៃ ព្រមទាំងការគាំទ្រផ្នែកសង្គមជាបន្តបន្ទាប់ទៀតផង។ ជាផ្នែកមួយនៃបេសកកម្មនេះផងដែរ ធនាគារ វីង ក៏បានចូលរួមក្នុងកម្មវិធី “ដើរដើម្បីស្នាមញញឹម” នៅបរិវេណប្រាសាទអង្គរវត្ត ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ បុគ្គលិកធនាគារ វីង ប្រមាណ ៤០ នាក់ ក៏បានរួមដំណើរជាមួយសមាជិកសហគមន៍ ដើម្បីរៃអង្គាសថវិកា ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការវះកាត់ស្តាឡើងវិញលើផ្ទៃមុខ ដែលសកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពីវប្បធម៌នៃការស្ម័គ្រចិត្តដ៏រឹងមាំរបស់ធនាគារ វីង និងការជឿជាក់លើកម្លាំងសាមគ្គីភាពរួមគ្នា។ ការប្រគល់ថវិកាឧបត្ថម្ភជាផ្លូវការ បានប្រព្រឹត្តទៅនាឱកាសអាហារសាមគ្គីភាពពេលល្ងាច កាលពីថ្ងៃទី ២២ ខែមីនា នៅសណ្ឋាគារ Empress Angkor Resort and Spa។ កម្មវិធីនេះគឺជាការជួបជុំដ៏មានអត្ថន័យរវាងសប្បុរសជន ក្រុមគ្រូពេទ្យ និងអ្នកគាំទ្រ ដើម្បីរួមគ្នាអបអរសាទរសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នា។ អង្គការស្នាមញញឹមកម្ពុជា នៅតែបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ សម្រាប់ក្រុមគ្រួសារដែលត្រូវការជំនួយ អាចទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ ០១២ ៦៥៥ ៧៨៦, ០២៣ ២១១ ៤០៥ ឬ ០៩៦ ៨៤៦ ៦៩៩១។ ជាមួយគ្នានេះ សាធារណជនក៏អាចចូលរួមបរិច្ចាគថវិកាដោយផ្ទាល់តាមរយៈអេប Wing Bank ឬនៅតាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេស ដោយប្រើប្រាស់លេខកូដទូទាត់ ៩៩២៧ (សម្រាប់ប្រាក់រៀល) និង ៩៩២៨ (សម្រាប់ប្រាក់ដុល្លារ) ដែលថវិកាបរិច្ចាគទាំងអស់ ១០០% នឹងត្រូវប្រើប្រាស់សម្រាប់គាំទ្រដល់បេសកកម្មវះកាត់នេះទាំងស្រុង។ ធនាគារ វីង នៅតែបន្តចូលរួមលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈភាពជាដៃគូរយៈយូរអង្វែង និងគំនិតផ្តួចផ្តើមនៃទំនួលខុសត្រូវសង្គមប្រកបដោយចីរភាព ដើម្បីធានាថាកុមារកម្ពុជាគ្រប់រូបមានឱកាសរស់នៅប្រកបដោយសុខភាពល្អ មានទំនុកចិត្ត និងអាចអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញក្នុងជីវិត៕