bbusiness-cambodia.com › articles › melvin-dental-care
ធ្លាប់ត្រូវគេបង្អាប់លើរូបរាងខាងក្រៅមិនសមធ្វើជាគ្រូពេទ្យ គ្រួសារមិនឲ្យរៀនត មិត្តភក្តិចំអកថារៀនច្រើនម្ល៉េះ នេះគឺជាដំណើរជីវិតរបស់ ទន្តបណ្ឌិត ណម ចំណាន មុនអាចបោះជំហានក្លាយជាម្ចាស់មន្ទីរព្យាបាលធ្មេញ Melvin Dental Care មានឈ្មោះបោះសំឡេងមួយលើទឹកដីរាជធានីភ្នំពេញ។ ក្នុងបទសម្ភាន៍ជាមួយក្រុមការងារ Business Cambodia ទន្តបណ្ឌិត ណម ចំណាន បានរៀបរាប់ដំណើរដើមទង់ខ្សែជីវិត ដោយចាប់ផ្តើមឡើងក្នុងនាមជាកូនស្រីម្នាក់នៃគ្រួសារជីវភាពមធ្យមមួយ លើដែនសីមាខេត្តបាត់ដំបង។ លុះចម្រើនវ័យរៀនដល់ថ្នាក់ទី៩ ម្តាយចំណានបានបង្ខំនាងឲ្យឈប់រៀនដើម្បីមកជួយលក់ត្រីនៅឯផ្សារ ត្បិតកម្លាំងកាន់តែចុះខ្សោយ ជីវភាពក៏លំបាកទៀត។ ប៉ុន្តែកុមារីតូចច្រម៉ក់ពោរពេញដោយមហិច្ឆតារូបនេះមិនព្រមឡើយដោយបានលើកឡើងថា៖ «អត់ទេ! ខ្ញុំត្រូវតែទៅរៀនដល់ភ្នំពេញ។ ខ្ញុំទៅលត់ជង្គង់សំពះបងស្រីទីបួន បើជួយខ្ញុំរហូតដល់ប្រឡងជាប់បាក់ឌុប ពេលខ្ញុំទៅដល់ភ្នំពេញខ្ញុំចេះរស់ដោយខ្លួនឯងហើយ។ ទោះមិនចិញ្ចឹមខ្ញុំក៏ខ្ញុំអាចសុំខ្ទមយាយជីនៅបានដែរ»។ ក្រោយជួបព្យុះភ្លៀងមួយរយៈធំ យុវតី ចំណាន ប្រឹងបន្តដំណើរលើវិថីសិក្សាយ៉ាងត្រដាបត្រដួលរហូតបានបញ្ចប់ការសិក្សាផ្នែកទន្តសាស្រ្តក្នុងឆ្នាំ២០០៧ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល និងបានបន្តយកឯកទេសខាងពត់ធ្មេញ នៅប្រទេសថៃឆ្នាំ២០១៣។ ក្រៅពីទទួលបានបរិញ្ញាបត្រខាងពេទ្យធ្មេញ លោកស្រីក៏បានទទួលសញ្ញាបត្រមួយទៀតខាងសិល្បៈសាស្រ្ត នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាឆ្នាំ២០០៩។ ក្រោយមកបានបើកគ្លីនិកតូចមួយខ្លួនឯង និងបានចូលបម្រើការងារនៅមន្ទីរពេទ្យស្តង់ដារមួយក្នុងប្រទេសកម្ពុជា។ អង្គុយក្នុងបន្ទប់ការិយាល័យបិទជិតក្រោមខ្យល់ម៉ាស៊ីនត្រជាក់ លោកស្រី ទន្តបណ្ឌិត ណម ចំណាន បានលើកឡើងយ៉ាងដូច្នេះថា៖ «រឿងដែលធ្វើឲ្យខ្ញុំចងចាំបំផុត និងឈឺចាប់បំផុតគឺការមើលងាយពីរូបរាងខាងក្រៅរបស់ខ្ញុំពីសំណាក់ដុកទ័រម្នាក់ដែលធ្លាប់ចំអកថា ខ្ញុំមានមាឌល្អិតតូចអ៊ីចឹង មិនគួរជ្រើសរើសជំនាញជាគ្រូពេទ្យធ្មេញទេ គាត់ថាខ្ញុំជ្រើសរើសអាជីពប្រចាំជីវិតខុស ដោយសារគាត់ឃើញខ្ញុំជាមនុស្សស្រីហើយមាឌល្អិតតូចថែមទៀត»។ លោកស្រីបានបន្តទៀតថា៖ «តែឥឡូវខ្ញុំមិនខឹងនឹងពាក្យសម្តីមើលងាយទាំងអស់នោះទៀតទេ ខ្ញុំផ្តោតតែលើការកសាងគ្លីនិកខ្ញុំឲ្យរីកចម្រើនទៅមុខ ពេលវេលានឹងប្រាប់គាត់ហើយថាខ្ញុំជ្រើសរើសអាជីពជាពេទ្យធ្មេញនេះខុសដោយសារមាឌតូចឬយ៉ាងណា? មកដល់ពេលឥឡូវ អ្នកទាំងអស់គ្នាហ្នឹងលែងហ៊ានមើលងាយខ្ញុំទៀតហើយ ដោយសារខ្ញុំបានបង្ហាញទៅឲ្យពួកគាត់ឃើញថា វាពុំមែនដោយសារតែមាឌល្អិតតូច ពុំមែនដោយសារជាស្ត្រី ហើយក៏ពុំមែនដោយសារតែដុកទ័រចំណានហ្នឹង ជាកូនអ្នកក្រមិនអាចចាប់ផ្តើមក្តីស្រមៃរបស់គាត់បានដែរ។ ពុំមានអី្វដែលថាធ្វើមិនបានទេ តែសំខាន់គេមិនដឹងថាយើងកំពុងគិតអ្វី»។ បន្ទាប់ពីទទួលទានទឹកបន្តិច ជាចុងក្រោយ លោកស្រីទន្តបណ្ឌិត ណម ចំណាន នាយកប្រតិបត្តិមន្ទីរព្យាបាលធ្មេញ Melvin Dental Care បានផ្តាំផ្ញើទៅកាន់យុវជន និងប្រជាជនកម្ពុជាយ៉ាងដូច្នេះថា៖ «បើយើងចង់ឲ្យប្រទេសកម្ពុជាយើងរីកចម្រើនឆាប់រហ័ស យើងគួរតែកសាងខ្លួនឲ្យមានសមត្ថភាពខ្លាំងជាមុនសិន ហើយត្រូវរៀនធ្វើការងារជាក្រុម មានចិត្តផ្តល់ការគោរព និងផ្សាយមេត្តាធម៌ឲ្យបានច្រើន ទើបយើងរស់ក្នុងសន្តិភាពទាំងខាងក្រៅ និងខាងក្នុង»។ គួរជម្រាបផងដែរថា មន្ទីរព្យាបាលធ្មេញ Melvin Dental Care មានសេវាកម្មព្យាបាលដូចជា ១/. ការពត់តម្រង់ធ្មេញដោយប្រភេទលោហៈ និងជ័រថ្លាអ៊ីនវីសាឡាញ ២/.ទន្តសាស្ត្រផ្នែកកុមារ និងការការពារ ៣/. ការកែលម្អសោភ័ណ្ឌភាពធ្មេញ ៤/.ការព្យាបាលជំងឺជាលិកាអញ្ចាញធ្មេញ ៥/. ការដាក់ធ្មេញសិប្បនិម្មិត១គ្រាប់ឬច្រើនគ្រាប់ និងធ្មេញស្និត ៦/. ការដាំបង្គោលអ៊ីមផ្លេន សម្រាប់ទ្រធ្មេញមួយគ្រាប់ឬពេញមាត់។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍អាចធ្វើការទំនាក់ទំងតាមរយៈទំព័រហ្វេកបុកផ្លូវការ Melvin Dental Care ឬតាមរយៈទូរស័ព្ទលេខ ០២៣ ៩៣៨ ៣៣៨, ០៧៧ ៧៨៩ ៣៣៨, ០៩៣ ៧៨៩ ១៣៨ ឬអាចទៅកាន់ទីតាំងដោយផ្ទាល់ដែលស្ថិតនៅ ផ្ទះលេខ២១ ផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម) សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់ យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook
bbusiness-cambodia.com › articles › land-price-expensive-in-phnom-penh-2026
កាលពីពេលកន្លងមកយើងបាននាំប្រិយមិត្ដទៅស្គាល់ពីទីតាំងដីដែលមានតម្លៃទាបបំផុត នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដទៅស្គាល់ពីទីតាំងដីដែលមានតម្លៃខ្ពស់បំផុតនៅក្នុងរាជធានីភ្នំពេញវិញម្ដង ថាមានតំបន់ណាខ្លះ ហើយមានតម្លៃប៉ុន្មានខ្លះ? បើយោងតាមរបាយការណ៍វាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា (CVEA) កាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងថា សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ តំបន់ដីធ្លីដែលមានតម្លៃខ្ពស់បំផុតនៅក្នុងរាជធានីភ្នំពេញរួមមាន៖ ១. សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង៖ តម្លៃចន្លោះពី ៤ ២០០ ដុល្លារទៅ ៧ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។ ២. សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង៖ តម្លៃចន្លោះពី ៣ ៩០០ ដុល្លារទៅ ៦ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។ ៣. សង្កាត់ផ្សារកណ្ដាល(១,២) ខណ្ឌដូនពេញ៖ តម្លៃចន្លោះពី ៤ ៣០០ ដុល្លារទៅ ៩ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។ ៤. សង្កាត់ផ្សារថ្មី (១,២,៣) ខណ្ឌដូនពេញ៖ តម្លៃចន្លោះពី ៤ ៣០០ ដុល្លារទៅ ១០ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។ ៥. សង្កាត់ចតុមុខ ខណ្ឌដូនពេញ៖ តម្លៃចន្លោះពី ៤ ១០០ ដុល្លារទៅ ៧ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។ សម្រាប់លោកអ្នកដែលចង់ទិញដីឬអចលនវត្ថុផ្សេងៗទៀតនៅភ្នំពេញ ឬតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ដ និងភាពស្របច្បាប់ លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន KH25 Property Co., Ltd ដែលមានជាភ្នាក់ងារទិញ-លក់អចលនទ្រព្យជាច្រើនឆ្នាំនៅកម្ពុជា និងមានអចលនវត្ថុរាប់ពាន់កន្លែង។ ព័ត៌មានលម្អិតសូមទាក់ទងលេខទូរស័ព្ទ៖ 087 207 308 | 092 207 308៕
kkohsantepheapdaily.com.kh › article › 2189758.html
រាជធានីភ្នំពេញ ៖ ចោរប្រុសស្រីជំនាញខាងបន្លំលួច និងប្តូរគ្រឿងកាឡៃ យកគ្រឿងអលង្ការពិតប្រាកដ ពីអាជីករលក់ដូរគ្រឿងអលង្ការ តាមបណ្តាលហាងមាស និងផ្សារនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួន
kkh.cc-times.com › posts › 31344
ភ្នំពេញ៖ តាំងពីអាយុ១៣ ឆ្នាំ យុវតី ធា ម៉ារិន ចាកចេញពីគ្រួសារនៅស្រុក ដើម្បីស្នាក់នៅក្នុងបន្ទប់ជួលម្នាក់ឯងក្បែរវិទ្យាល័យព្រះគោ នៅខេត្តស្ទឹងត្រែង ព្រោះតែចម្ងាយផ្លូវពីផ្ទះមកសាលាមានចម្ងាយជាង ៧០ គីឡូម៉ែត្រ។
bbusiness-cambodia.com › articles › solis-cambuild-2026
ក្រុមហ៊ុន Solis ដែលជាក្រុមហ៊ុនផលិត Solar Inverter និងជាអ្នកផ្គត់ផ្គង់ដំណោះស្រាយស្តុកថាមពលឈានមុខគេលើសកលលោក បានដាក់បង្ហាញបច្ចេកវិទ្យាសូឡា និងប្រព័ន្ធស្តុកថាមពលចុងក្រោយបង្អស់របស់ខ្លួននៅក្នុងពិព័រណ៍ Cambuild 2026 ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជ
ffreshnews.com.kh › localnews › 436714-2026-08-04-15-10-53
(កណ្តាល)៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់គម្រោងស្ដ...
tthmeythmey.com › detail › 160037
កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ សរុប ២៤.២៣៧ លានយ៉េន ឬស្មើនឹងប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក សម្រាប់សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស...
ccnc.com.kh › detail › news › 73154
ccnc.com.kh › detail › news › 72874
aakp.gov.kh › kh › post › detail
ឯកឧត្តម ហួត ហាក់ និងឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការ « ផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០ »