bbusiness-cambodia.com › articles › l-a-s-t-m-o-n-t
យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយសម្រាប់ឆ្នាំ២០២៦ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះហើយ ដូច្នេះសូមអ្នកជាប់ពន្ធទាំងអស់រួសរាន់ទៅបង់ពន្ធឱ្យបានគ្រប់ៗគ្នា។ សេចក្តីប្រកាសដដែលបានបន្តឱ្យដឹងទៀតថា រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានអ្នកជាប់ពន្ធមួយចំនួនបានបំពេញ កាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយរួចរាល់ ប៉ុន្តែអ្នកជាប់ពន្ធមួយចំនួនទៀតនៅមិនទាន់ បានបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយនៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់អ្នកជាប់ពន្ធទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ លើផ្ទាំងផ្សព្វផ្សាយសម្រាប់ឆ្នាំ២០២៦ មេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយ ឱ្យបានទាន់ពេលវេលា ដើម្បីចៀសវាងការទទួលរងទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ជាធរមាន។ ចំពោះអ្នកជាប់ពន្ធដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ធំនិងសាខាពន្ធដារ ខណ្ឌ ត្រូវមកដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយនៅទីចាត់ការពន្ធដាររាជធានីភ្នំពេញនៃអគ្គនាយកដ្ឋាន ពន្ធដារ ដែលមានអាសយដ្ឋានស្ថិតនៅអគារកែងមហាវិថីសហព័ន្ធរុស្ស៊ី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬអគារអគ្គនាយកដ្ឋានពន្ធដារថ្មី (GDT Tower) ដែលមានអាសយដ្ឋានស្ថិតនៅអគារ លេខ ៣៣៣ វិថីពន្ធដារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំពោះអ្នកជាប់ពន្ធដែលស្ថិតក្រោម ការគ្រប់គ្រងរបស់សាខាពន្ធដារខេត្ត ត្រូវមកដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយនៅតាមបណ្តាសាខា ពន្ធដារខេត្តនីមួយៗ។ លោក-លោកស្រីអាចទាញយកទម្រង់លិខិតប្រកាសពន្ធលើផ្ទាំងផ្សព្វផ្សាយតាមរយៈគេហទំព័ររបស់ អគ្គនាយកដ្ឋានពន្ធដារ (www.tax.gov.kh) ឬអាចបង់ពន្ធតាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ឧបនាយករដ្ឋ រដ្ឋមន្រ្តីមុខងារសាធារណៈ លោក ហ៊ុន ម៉ានីបានលើកឡើងថា ក្នុងបេសកកម្មផ្លូវការនៅក្រៅប្រទេស សម្តេចធិបតី ហ៊ុនម៉ាណែតក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យប្រជាពលរដ្ឋកម្ពុជា ដោយពេញមុខពេញមាត់ លើឆាកអន្តរជាតិបានបង្ហាញពីកាយវិការ ភាពទន់ភ្លន់ សុជីវធម៌ និងការគោរពចាស់ទុំ ។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថាក្នុងដំណើរទស្សនកិច្ចដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅប្រទេស៣ជាបន្តបន្ទាប់ ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំង៣ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល (Leaders for Nature) នៅប្រទេសអាមេនី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរួមចំណែកការពារភពផែនដី តាមរយៈការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកលគូនមីង-ម៉ុងរេអាល់ (KMGBF) ឱ្យមានប្រសិទ្ធភាពខ្ពស់។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៦ អាណត្តិទី២ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងពាក់ព័ន្ធ តំណាង និយោជក និងនិយោជិត ។ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើរបាយការណ៍ លទ្ធផលការងារ និងស្ថានភាពហិរញ្ញវត្ថុ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របាយការណ៍វឌ្ឍនភាព ស្តីពីគម្រោងថវិកា ប្រចាំឆ្នាំ២០២៧ របស់ ប.ស.ស. ព្រមទាំងដោះស្រាយបញ្ហាប្រឈម ជាមួយនឹងការដាក់ចេញនូវទិសដៅការងារបន្ត។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និង កងទ័ពការពារព្រំដែនវៀតណាម បានរួមគ្នាបន្តពង្រឹង កិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ បានអញ្ជេីញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀង ក្នុងក្របខ័ណ្ឌយោធា រវាងតួកគីយ៉េ និងកម្ពុជា នារសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋតួកគីយ៉េ ។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ តាមរយៈវេទិកាធុរកិច្ច កម្ពុជា-តួកគីយ៉េ, រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាជួយសម្រួលគ្រប់ដំណើរការវិនិយោគ តាមរយៈយន្ដការគាំទ្រដ៏រឹងមាំ និងតម្រង់ទិស ដើម្បីភាពជោគជ័យសម្រាប់វិនិយោគិននៅកម្ពុជា។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យ (Oversight Committee “OC”) ក្នុងក្របខ័ណ្ឌកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) តាមប្រព័ន្ធអនឡាញ ក្នុងនាមជាតំណាង លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជេីញជាអធិបតីក្នុងវេទិកាធុរកិច្ចតួកគីយ៉េ-កម្ពុជា ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការទំនាក់ទំនង សេដ្ឋកិច្ចបរទេសរបស់តួកគីយ៉េ និង ក្រសួងពាណិជ្ជកម្មតួកគីយ៉េ នា រសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋតួកគីយ៉េ។