ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ កម្ពុជា បានអំពាវនាវ ឱ្យមានការផ្តល់ឱកាសកាន់តែច្រើន ដល់ប្រទេសសមាជិកអាស៊ាន ដែលកំពុងអភិវឌ្ឍ ក្នុងការដឹកនាំគម្រោងថ្នាក់តំបន់ ខណៈមន្ត្រីអាស៊ាន បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងកិច្ចប្រជុំលើកទី៩០ នៃគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI-90) នៅទីក្រុងដាណាំង ប្រទេសវៀតណាម នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជា នៅតែប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ដោយសន្តិវិធីជាមួយភាគីថៃ។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Shavkat Mirziyoyev ប្រធានាធិបតី អ៊ូសបេគីស្ថាន បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់កម្រិត។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Sadyr Japarov ប្រធានាធិបតី នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន បានផ្លាស់ប្ដូរយោបល់គ្នា សំដៅជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Ali Asadov នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ បានឯកភាពគ្នា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង វិស័យសេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីធានាថា ការផ្តល់សេវា ជូនប្រជាពលរដ្ឋកាន់តែមានភាពពេញលេញ និងទាន់ពេល។
ddap-news.com › sport › 2026 › 10
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ អនុញ្ញាតឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយស្ថានីយ៍ ទូរទស្សន៍ Town Full HDTV ស្ថាប័ន FIGHT CLUBBING របស់ប្រទេសអ៊ីតាលី និង DAZN រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់ កម្រិតអន្តរជាតិ “ភិមានអាកាស BOOSTRONG KUN KHMER FIGHT CLUBBING” ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីលានជល់ដំរី ទឹកដីបេតិកភណ្ឌ ប្រវត្តិសាស្ត្រខេត្តសៀមរាប ។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនបុរសម្នាក់ ដែលផ្ទុះអាវុធបណ្តាលឲ្យរងរបួសកូនប្រុសខ្លួនឯង នៅចំណុចវាលស្រែ ភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ព កម្ពុជា-ឡាវ-វៀតណាម ប្រចាំឆ្នាំ២០២៦ បញ្ចប់ដោយភាពជោគជ័យ ក្នុងគោលដៅការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំង៣ប្រទេស។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន៣៤ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ២៦នាក់ និងរងរបួសធ្ងន់ស្រាល១០១នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ គឺមានការកើនឡើង១៤ករណី ចំនួនអ្នកស្លាប់កើនឡើង១៦នាក់ និងអ្នករបួសកើនឡើង ៧១នាក់។
ddap-news.com › national › 2026 › 10
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្ឃឹមថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីផ្តល់ជាឧត្តមប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទាំងពីរ។