ddap-news.com › international › 2026 › 09
អ្នកសារព័ត៌មាន បានទទួលដំណឹងពីសន្និសីទ សារព័ត៌មាន ដែលរៀបចំឡើងដោយការិយាល័យព័ត៌មាន នៃរដ្ឋបាលប្រជាជនភូមិភាគស្វយ័ត Xizang ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមាន គ្រោះមហន្តរាយរអិលបាក់ដី នៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេតច្បាស់ហើយ ៖ កាលពីម៉ោងប្រហែល១០និង៥២នាទីព្រឹកថ្ងៃ ទី២៦ ខែសីហា តាមម៉ោងក្រុងប៉េកាំង ផ្ទាំងទឹកកកមួយនៅដែននេប៉ាល់ បានបាក់នៅរយៈកម្ពស់ប្រហែល៥.២០០ម៉ែត្រ លំហូរកម្ទេចកម្ទី បានធ្លាក់ចុះយ៉ាងលឿនដល់ប្រហែល៤.០០០ម៉ែត្រ ដែលបង្កើតបានជាការរអិលបាក់ដីដ៏ធំមួយ។
ddap-news.com › international › 2026 › 09
នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចាកចេញពីទីក្រុងប៉េកាំង តាមយន្តហោះពិសេសដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ នៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាននិងអេហ្ស៊ីបតបតាមការអញ្ជើញរបស់លោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាននិងលោក Abdel Fattah El-Sisi ប្រធានាធិបតីអេហ្ស៊ីប ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា ថា «សន្តិភាពមានតម្លៃជាសារវន្ត សម្រាប់ការអភិវឌ្ឍ»។
ddap-news.com › national › 2026 › 08
ពោធិ៍សាត់ ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ២ ៦៤៥កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជាង ៦០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ យុវជនរកការងារធ្វើ និងសិស្សទើបប្រឡងបាក់ឌុបរួច នៅក្នុងបរិវេណសាលាស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។
ddap-news.com › international › 2026 › 08
តេអេរ៉ង់៖ គេហទំព័រព័ត៌មាន Jamaran របស់អ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីប្រេងកាតអ៊ីរ៉ង់ លោក Mohsen Paknejad បានឧ្យដឹងថា ការដឹកជញ្ជូនប្រេងរបស់ប្រទេស ទៅកាន់អតិថិជននៅខាងក្រៅដែនទឹករបស់ខ្លួន កំពុងបន្តទោះបីជាមានការបិទផ្លូវកង ទ័ពជើងទឹករបស់សហរដ្ឋអាមេរិកក៏ដោយ។
ddap-news.com › international › 2026 › 08
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានជំរុញឱ្យប្រទេសជប៉ុន ទទួលស្គាល់យ៉ាងពេញលេញនូវលទ្ធផលនៃសង្គ្រាមលោកលើកទី២ និងបញ្ឈប់ការប៉ុនប៉ងបិទបាំងប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួន។
ddap-news.com › national › 2026 › 08
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីផ្សព្វផ្សាយស្តីពី “បទដ្ឋានបច្ចេកទេស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ។
ddap-news.com › national › 2026 › 08
ភ្នំពេញ៖ និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានចេញដំណើរទៅតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមការប្រកួតរ៉ូបូតអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ABU ROBOCON 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
ddap-news.com › national › 2026 › 08
អ៊ីស្តង់ប៊ុល៖ តួកគី បានច្រានចោលការចោទប្រកាន់អំពីវត្តមានយោធាតួកគី នៅមូលដ្ឋានទ័ពអាកាសស៊ីរី ដែលទើបតែត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
ddap-news.com › national › 2026 › 08
ព្រះវិហារ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំឱកាសការងារទៅដល់មូលដ្ឋាន ដោយនាំយកការងារចំនួន ២ ៤០០កន្លែង មកជូនប្រជាពលរដ្ឋជិត ៦០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកជ័យសែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ វេទិកានេះបានបើកឱកាសឱ្យអ្នកស្វែងរកការងារចុះឈ្មោះ សម្ភាស និងជួបតំណាងនិយោជកដោយផ្ទាល់ ដោយមិនចាំបាច់ចំណាយពេល និងថវិកាធ្វើដំណើរទៅស្វែងរកការងារនៅទីឆ្ងាយឡើយ។