កកាសែតខ្មែរ·
កម្មកររោងចក្រកាត់ដេរមួយចំនួននៅកម្ពុជា បាននិយាយថា ការដំឡើងប្រាក់ឈ្នួលអប្បបរមា ២ដុល្លារសម្រាប់ឆ្នាំ២០២៧ មិនទាន់ឆ្លើយតបនឹងការកើនឡើងនៃការចំណាយប្រចាំថ្ងៃ ខណៈសហជីពមួយចំនួនអំពាវនាវឱ្យមានប្រាក់ឈ្នួលខ្ពស់ជាងនេះ។ កម្ពុជាបានកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នៅត្រឹម ២១២ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧។ ប្រាក់ឈ្នួលថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបោះឆ្នោតគាំទ្រតួលេខ ២១០ដុល្លារ ដោយទទួលបានសំឡេង ៤៧ ក្នុងចំណោមសមាជិក ៥១រូប។ ភាគីកម្មករបានស្នើ ២២៥ដុល្លារ ខណៈភាគីនិយោជកស្នើរក្សាត្រឹម ២១០ដុល្លារ។ បន្ទាប់ពីការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែម ២ដុល្លារ ធ្វើឱ្យតួលេខចុងក្រោយកើនដល់ ២១២ដុល្លារ។ ដើរចេញពីរោងចក្រសំដៅទៅទិញបាយ និងម្ហូបកញ្ចប់នៅខាងមុខរោងចក្រ កម្មការិនី ទុំ ចាន់នី ដែលធ្វើការនៅរោងចក្រ Quality បាននិយាយថា លោកស្រីស្វាគមន៍ការដំឡើងប្រាក់ឈ្នួលនេះ ប៉ុន្តែចំនួន ២ដុល្លារមិនបានធ្វើឱ្យជីវភាពរបស់កម្មករប្រសើរឡើងច្រើនទេ។ លោកស្រីថា ការចំណាយប្រចាំថ្ងៃកើនឡើង ខណៈតម្លៃទំនិញ ម្ហូបអាហារ បន្លែ ត្រី និងសាច់ សុទ្ធតែមានតម្លៃខ្ពស់ជាងមុន។ […]