តាមការប្រកាសរបស់ក្រសួងពាណិជ្ជកិម្មនៅយប់ថ្ងៃទី១៤មេសា តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតលក់រាយតាមបណ្ដា...
ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋឆែក ឯកភាព និងចាត់ទុកវិស័យ ទេសចរណ៍ ជាភារកិច្ចរួមគ្នា ដែលត្រូវសហការចូលរួម ជំរុញការអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ។
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku)T2604 ដែលនាំឱ្យតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជានឹងអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥ទៅ២០% ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។
កម្ពុជា បានដាក់ឱ្យដំណើរការ «កម្មវិធីកិច្ចសហការរវាងការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាមួយធុរកិច្ច ដើម្បីលើកកម្ពស់នវានុវត្តន៍សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ»( Climate Technopreneurship) ដែល...
ភ្នំពេញ ៖ គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូត ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC នៅក្នុងខែមេសានេះ ។ នេះបើតាមសេចក្តីប្រកា សព័ត៌មានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦បានលើក ឡើងកន្លងមក គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស របស់ គណៈកម្មការ JBC ប៉ុន្តែភាគីថៃបានឆ្លើយតប ដោយស្នើលើកពេលជាបន្ត បន្ទាប់ ក្រោមហេតុផលរង់ចាំ នីតិវិធីផ្ទៃក្នុង ដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើង។ គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូត ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ច ប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារ នៅលើដីជាក់ស្តែង ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ក្នុងខ្លឹមសារដូចខាងក្រោម៖ ១- ស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ស្របតាមស្មារតីនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។ ២- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារវាស់វែង និង បោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យនិងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោល ព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ស្របតាមការព្រមព្រៀងគ្នានាពេល កន្លងមក។ ៣- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញ នូវបង្គោល ព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរ បានឯកភាពគ្នា។ ៤- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីវាស់វែងនិងបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), កំណាត់ខ្សែ ព្រំដែនចន្លោះបង្គោលព្រំដែន លេខ 14-17 (តំបន់អូរស្មាច់), តំបន់អានសេះ, តំបន់ថ្មដា និងតំបន់ព្រំដែនផ្សេងទៀត ស្របតាមស្មារតី នៃកថាខណ្ឌទី៣ និងកថាខណ្ឌទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ៥- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ដើម្បីចុះវាស់វែងនិងខណ្ឌសីមាលើដី ជាក់ស្តែងនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និង ខ្សែព្រំដែនជាបន្ទាត់ត្រង់) នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) -ថៃ ថៃ- ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ៦- ស្នើរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) -ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) -ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែឧសភា ឆ្នាំ២០២៦។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និង សាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ JBC ភាគី ប្រកាន់ជំហរ យ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដី ដោយខុសច្បាប់របស់យោធាថៃ និងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យ ។ គណៈកម្មការ JBC ភាគី ប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន ណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនឹងនេះ គណៈកម្មការ JBC ភាគី ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែន អន្តរជាតិ-ថៃ ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ ច្បាប់ អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញា បារាំង-សៀម ផែនទីដែលជាលទ្ធផល នៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែន ឥណ្ឌូចិន-សៀម និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែន ឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TORឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបាន ឯកភាពគ្នានាពេលកន្លងមក៕ Related Items:
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ ប្រាសាទព្រះវិហារ ភាគខាងជើង នៃវត្តកែវសិក្ខាគិរីស្វារៈ។ ទន្ទឹមនឹងនេះ កងទ័ពថៃ ក៏...
តម្លៃប្រេងឥន្ធនៈនៅសិង្ហបុរីបានកើនឡើងដល់កម្រិតខ្ពស់បំផុតជាថ្មី បន្ទាប់ពីក្រុមហ៊ុនលក់រាយ Caltex, Shell និង SPC បានដំឡើងថ្លៃប្រេងឥន្ធនៈ
ភ្នំពេញ៖ ដើម្បីពង្រឹងការបង្ក្រាបបទល្មើស Online Scam ដែលកំពុងកើនឡើង និងមានលក្ខណៈស្មុគស្មាញ រដ្ឋាភិបាលកម្ពុជា បានអនុម័តសេចក្ដីព្រាងច្បាប់ថ្មី ស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន និងការប្រឆាំងបទល្មើសបច...
ភ្នំពេញ៖ កម្ពុជាកំពុងជំរុញសមភាពយេនឌ័រក្នុងវិស័យទឹក ដើម្បីធានាការប្រើប្រាស់ធនធានទឹកឲ្យមានយុត្តិធម៌ និងពង្រឹងភាពធន់នឹងអាកាសធាតុ ខណៈស្ត្រី និងកុមារីនៅតែរងផលប៉ះពាល់ខ្លាំងពីអសន្តិសុខទឹក។ នេះបើតាមរបាយការណ៍អ...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ស្នើសហភាពអឺរ៉ុប បន្តគាំទ្រចក្ខុវិស័យ ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសគាំទ្រ បោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ បន្សល់ទុកដោយយោធាថៃ។