ddap-news.com › national › 2026 › 06
សៀមរាប៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ ជាផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) មានប្រវែង ៣,៣៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិស្រិតកើត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ទៅកាន់ភូមិស្វាយស ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ផ្លូវ១ខ្សែនេះ បាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដោយក្នុងនោះមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៨៩៤គ្រួសារ ស្មើនឹង ៥ ២៥៦នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ២ ៦៨២គ្រួសារ ស្មើនឹង ១ ៥៧៦៨នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅខែមករា ឆ្នាំ២០២៦ សម្រេចវឌ្ឍនភាព ៩០% គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។ ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) ហិរញ្ញប្បទានពីធនាគារពិភពលោក (WB)។
ddap-news.com › national › 2026 › 06
ភ្នំពេញ៖ លោក ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានលើកឡើងថា ទំនាក់ទំនងប្រជាជន និងប្រជាជន គឺជាស្ពានដ៏សំខាន់ ដែលភ្ជាប់បេះដូង របស់ប្រជាជនទាំងពីរ និងរួមចំណែក ក្នុងការកសាងឱ្យកាន់ តែរឹងមាំនូវសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ddap-news.com › national › 2026 › 06
ភ្នំពេញ៖ សមាគមមិត្តភាពកម្ពុជា-ចិន សហការជាមួយ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធី “ទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនាអរិយធម៌” ក្រោមប្រធានបទ «ភាពសុខដុមរមនានៃវប្បធម៌ចម្រុះ រៀនសូត្រពីអរិយធម៌ទៅវិញទៅមក» និងកម្មវិធីចូលទស្សនាក្នុងស្ថានទូតចិនប្រចាំកម្ពុជា នៅស្ថានទូតចិនប្រចាំកម្ពុជា សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតជាច្រើនមកពីសាលារៀនទួនហ្វា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាជាតិវិចិត្រសិល្បៈ បានជួបជុំគ្នានៅស្ថានទូតចិនប្រចាំកម្ពុជាក្នុងបរិយាកាសពោរពេញដោយមិត្តភាព ការយោគយល់គ្នា និងការផ្លាស់ប្តូរវប្បធម៌ ដើម្បីរួមចំណែកលើកកម្ពស់ស្មារតីសន្ទនារវាងអរិយធម៌ផ្សេងៗក្រោមគោលគំនិត សួស្ដី បង-ប្អូន កម្ពុជា ។
ddap-news.com › national › 2026 › 06
ទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន៖ ពិព័រណ៍ចិន–អាស៊ីខាងត្បូង លើកទី១០ និងពិព័រណ៍នាំចូល–នាំចេញគុនមីង លើកទី៣០ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់មួយ ដែលប្រមូលផ្តុំរដ្ឋាភិបាល អង្គការអន្តរជាតិ វិនិយោគិន សហគ្រាស និងអ្នកជំនួញមកពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក។ ការរៀបចំពិព័រណ៍នេះនៅទីក្រុង Kunming ខេត្ត Yunnan មិនត្រឹមតែជាវេទិកាសម្រាប់ការតាំងបង្ហាញផលិតផល និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការសំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីខាងត្បូង រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ddap-news.com › international › 2026 › 06
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានលុបចោលការវាយប្រហារតាមកាលវិភាគ និងការទម្លាក់គ្រាប់បែកប្រឆាំងនឹងអ៊ីរ៉ង់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយលើកឡើងពីវឌ្ឍនភាពនៃការចរចា ដែលកំពុងដំណើរការ។ លោកបានឲ្យដឹងថា សហរដ្ឋអាមេរិក «ទើបតែបានដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់យ៉ាងល្អ» ដោយកិច្ចព្រមព្រៀងមួយត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខា «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។
ddap-news.com › international › 2026 › 06
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍ថា មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់ម្នាក់បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក ធ្វើការវាយប្រហារម្តងទៀតប្រឆាំងនឹងអ៊ីរ៉ង់ វិសាលភាពនៃសង្គ្រាមនឹងពង្រីកហួសពីតំបន់។
kkampucheathmey.com › global-news › 1131517
ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(UN) លោក Volker Turk ចេញការរិះគន់យ៉ាងខ្លាំង ចំពោះទណ្ឌកម្មថ្មីៗដែលសហរដ្ឋអាមេរិកធ្វើលើប្រទេសគុយបា។
ddap-news.com › national › 2026 › 06
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានពន្យល់ថា កម្ពុជាមិនប្រើប្រាស់កម្លាំងដើម្បីវាយប្រហារលើយោធាថៃដែលកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ព្រោះកាលណាប្រើនឹងមានផលវិបាក ។
ddap-news.com › national › 2026 › 06
បន្ទាយមានជ័យ-បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អញ្ជើញទៅពិនិត្យគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ មានប្រវែង ៩, ៩៦៨គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាង ម្ខាងៗ ១ម៉ែត្រ ព្រមទាំងមានសំណង់សិល្បការ្យមួយចំនួនទៀត។ ផ្លូវមួយខែ្សនេះ តភ្ជាប់ពីផ្លូវជាតិលេខ៥៩ ត្រង់ចំណុចគ.ម.១២ នៃភូមិអូរអំពិល ទៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលបង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយបាននិងកំពុងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ចំនួន ៣ភូមិ ដែលមានប្រជាពលរដ្ឋសរុបចំនួន ១ ៦២៧គ្រួសារ ស្មើនឹង ៥ ៧២២នាក់។ គួរបញ្ជាក់ជូនដែរថា ខ្សែផ្លូវនេះ ជាគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំខាងលើ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំក្បែរខាង ដោយសារផ្លូវនេះ បាននិងកំពុងចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃ តាមរយៈ ការបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូទៅសាលារៀន ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅទទួលសេវាសាធារណៈផ្សេងៗ ដោយចំណេញពេលវេលា និងថវិកាបានយ៉ាងច្រើន និងមានសុវត្ថិភាពផងដែរ។
ddap-news.com › national › 2026 › 06
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោក Enrico Gaveglia ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។