បរទេស៖ តម្លៃប្រេងបានកើនឡើងនៅដើមដំបូងនៃការជួញដូរកាលពីថ្ងៃអាទិត្យ ដោយសារតែការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានរារាំងនាវាដឹកប្រេងពីការប្រើប្រាស់ច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកឈូងសមុទ្រពែក្ស ដែលមានសារៈសំខាន់ចំពោះការផ្គត់ផ្គង់ថាមពលពិភពលោក។
ភ្នំពេញ៖ នៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត » រាជធានីភ្នំពេញ ទទួលបានមានភ្ញៀវជាតិ និងអន្តរជាតិ ជាង១លាន៤សែននាក់ ខណៈ៦ថ្ងៃពេញ ប្រមាណ៩លាននាក់ បានចូលរួមអបអរសាទរ និងលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព។
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះប្រហែល ១១ ភាគរយនៅថ្ងៃទី ១៧ ខែមេសា បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ការឆ្លងកាត់សម្រាប់នាវាពាណិជ្ជកម្មទាំងអស់ឆ្លងកាត់ច្រកសមុទ្រ Hormuz គឺបើកចំហសម្រាប់រយៈពេលឈប់បាញ់ដែលនៅសល់ ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់បានយល់ព្រមនឹងមិនបិទច្រកសមុទ្រនេះម្តងទៀតឡើយ។
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅដើមដំបូង នៃការជួញដូរនៅថ្ងៃសុក្រ ដោយសារមានសុទិដ្ឋិនិយមថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងជិតដល់ទីបញ្ចប់ បន្ទាប់ពីបទឈប់បាញ់រយៈពេល ១០ ថ្ងៃរវាងប្រទេសលីបង់ និងអ៊ីស្រាអែលបានចូលជាធរមាន ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងជួបគ្នាដើម្បីពិភាក្សានៅចុងសប្តាហ៍។
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែល ហើយទីផ្សារអាស៊ី និងអនាគតភាគហ៊ុនអាមេរិក បានកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ ដែលរួមមានការបើកច្រក សមុទ្រហ័រមូសឡើងវិញផងដែរ។
បរទេស៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃចន្ទ ដោយសារតែការភ័យខ្លាចជាបន្តបន្ទាប់នៃការខាតបង់ការផ្គត់ផ្គង់ ដោយសារតែការរំខានដល់ការដឹកជញ្ជូននៅក្នុងតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។
នៅថ្ងៃច័ន្ទនេះ តម្លៃហាងឆេងមាសនៅតែបន្តធ្លាក់ថ្លៃខ្លាំងពោលគឺថ្ងៃនេះធ្លាក់ថ្លៃជាង២០០ដុល្លារក្នុងមួយអោនដោយធ្លាក់មកត្រឹម៤២៦៣ដុល្លារក្នុងមួយអោន(ស្មើនឹង៥១៣៧ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៥១៣ដុល្លារក្នុងមួយជី។ បើយោងតាមការលើកឡើងរបស់លោក រី ចិត្រា ដែលជា Senior Sale Business Constant នៃក្រុមហ៊ុន GoldenFortune Derivatives Exchange បានឲ្យដឹថាមូលហេតុដែលតម្លៃហាងឆេងមាសធ្លាក់ថ្លៃគំហុកខ្លាំងបើទោះជាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានៅតែក្ដៅគឺដោយសារតម្លៃហាងឆេងប្រេងឡើងថ្លៃខ្លាំង។ លោកបានពន្យល់បានទៀតថានៅតំបន់មជ្ឈិមបូព៌ាជាកន្លែងស្ដុកប្រេងដ៏ធំបំផុតមួយរបស់ពិភពលោកពោលគឺប្រមាណ១ភាគ៣នៃការផ្គត់ផ្គង់ប្រេងលើពិភពលោក។ ហើយបញ្ហាសង្រ្គាមរវាងអាមេរិកនិងអ៊ីរ៉ង់បានធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រេងយ៉ាងខ្លាំងក្រោយពីអ៊ីរ៉ង់បានបិទចក្រសុមទ្រHormuz ដែលជាច្រកដឹកប្រេងដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ប្រេងលើពិភពលោក ធ្វើឲ្យកង្វះប្រេងប្រើប្រាស់ហើយរុញឲ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។ ត្រង់នេះដែរ ពេលហាងឆេងប្រេងឡើងថ្លៃខ្ពស់ អ្នកវិនិយោគមួយចំនួនចាប់ផ្ដើមកាត់បន្ថយការទិញមាសក៏ដូចជាកាត់បន្ថយវិនិយោគមាសហើយបែរមកវិនិយោគលើតម្លៃប្រេងវិញ។ ដោយសារតែអ៊ីរ៉ង់បានគំរាមគំហែងនិងរុញច្រានតម្លៃហាងឆេងប្រេងឲ្យឡើងដល់២០០ដុល្លារក្នុងមួយប៉ារ៉ែល គួបផ្សំនឹងតម្លៃប្រេងបច្ចុប្បន្នស្មើនឹង១១៤ដុល្លារក្នុងមួយបារ៉ែលទៀតនោះ អ្នកវិនិយោគធំៗចាប់ផ្ដើមបង្វែរពីការវិនិយោគលើមាសហើយនាំគ្នាទៅវិនិយោគហាងឆេងប្រេងដែលដាក់សម្ពាធហាងឆេងឲ្យកាន់តែធ្លាក់ថ្លៃគំហុក។ ចុះបើហាងឆេងធ្លាក់ចុះមកត្រឹម៤ពាន$ដុល្លារស្ដើងក្នុងមួយអោនឬស្មើនឹង៥០០$ស្ដើងក្នុងមួយជី តើទិញពេលនេះល្អទេ? ជុំវិញសំណួរខាងលើ លោក រី ចិត្រា បានឲ្យដឹងថាបច្ចុប្បន្នគឺជាមួយដែលល្អក្នុងការទិញ ប៉ុន្ដែទិញតិចតួចឬទិញនូវកម្រិតមួយសមល្មម ដោយយើងអាចបែងចែកជាដំណាក់កាលក្នុងការទិញ។ ត្រង់នេះលោកបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូនមានលទ្ធភាពទិញ១០តម្លឹង លោកណែនាំឲ្យទិញត្រឹមតែ២តម្លឹងទៅ៤តម្លឹងសិន ដោយសារតែស្ថានភាពបច្ចុប្បន្នប្រេងមានការកើនឡើង ដូច្នេះទំនិញនឹងកាន់តែឡើងថ្លៃ។ ដូច្នេះបងប្អូនអាចទិញក្នុងកម្រិតមួយតិចតួច ហើយទុកលុយនៅក្នុងដៃសិនសម្រាប់ប្រើប្រាស់នាពេលបច្ចុប្បន្នដោយសារស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ពិបាកក្នុងការប៉ានស្មាន។ ជាពិសេសបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាក៏មិនទាន់ធូរស្រាល ដូច្នេះការទិញនូវកម្រិតតិចតួចសមល្មមគឺជាជម្រើសល្អបំផុត៕ គួរបញ្ជាក់ផងដែរ សម្រាប់បងប្អូនដែលចង់ស្វែងយល់ពីការវិនិយោគហាងឆេងអន្តរជាតិដើម្បីរកចំណូលបន្ថែម អាចតាមដានផេក Time To Trade របស់លោក រី ចិត្រាផ្ទាល់ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ពីការវិនិយោគលើហាងឆេងអន្តរជាតិ៕ ដើម្បីទទួលបានព័ត៌មានបន្ថែមពីការវិនិយោគលើហាងឆេងអន្តរជាតិ៕
ប្រទេសផលិតប្រេងកំពូលមួយចំនួនរបស់ពិភពលោក បានឯកភាពកាត់បន្ថយបរិមាណដែលពួកគេនាំចេញ នៅក្នុងការសម្រេចចិត្តមួយដែលនឹងធ្វើ...
Prices of goods sold on the market in Ratanakiri province
(ភ្នំពេញ)៖ កម្មវិធីឆ្លាតវៃឈានមុខគេរបស់កម្ពុជា Fresh AI បានប្រកាសបញ្ចេញកំណែទម្រង់ជំនាន់ថ្មី Version 36.0 ជាផ្លូវការក្នុងពេលតែមួយ ទាំងនៅលើ iOS (App Store) និង And...