រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានប្រកាសជាផ្លូវការអំពីការវិលត្រឡប់មកកាន់ទីតាំងដើមនៃការិយាល័យកណ្តាល និងសាខាក្រមួនសរ ដែលជាទីតាំងដំបូងនៃដើមកំណើតរបស់ធនាគារ ជាង ២០ឆ្នាំ ក្នុងការផ្ដល់ជូនសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ការលេចចេញនូវរូបរាងថ្មីលើទីតាំងនេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់ធនាគារក្នុងការបន្តចាក់គ្រឹះយ៉ាងរឹងមាំ ជាមួយបទពិសោធជាងពីរទសវត្សរ៍ ក្នុងការផ្ដល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត ចក្ខុវិស័យប្រកបដោយនវានុវត្តន៍ និងការផ្តោតលើអតិថិជនសម្រាប់អនាគត។ ទាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តក្នុងការកសាងលើគ្រឹះនៃទំនុកចិត្ត ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរអ្នកជាមួយវឌ្ឍនភាព។ រចនាផ្នែកខាងក្នុងភ្ជាប់ជាមួយបេតិកភណ្ឌជាតិ៖ លំហូរទឹកនៃទន្លេមេគង្គ ស្ថាបត្យកម្មដ៏ថ្មីសន្លាងនៃ រូបរាងការិយាល័យកណ្ដាល និងសាខាថ្មីរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានទទួលឥទ្ធិពលពី ចលនាលំហូរទឹកនៃទន្លេមេគង្គ ដែលជានិមិត្តរូបនៃជីវិត ការតភ្ជាប់ និងកម្លាំងហូរយ៉ាងសស្រាក់សស្រាំកាត់ទូទាំងតំបន់។ ហូរជាមួយទំនុកចិត្ត គឺជាទស្សនគោលសម្រាប់គំនិតរចនានៃស្ថាបត្យកម្មនេះ ដែលប្រដូចនឹងចលនាទឹកទន្លេមេគង្គដែលហូរទៅមុខឥតឈប់ឈរ ដើម្បីជ្រោមជ្រែងសហគមន៍ទៅរកភាពរីកចម្រើន។ សរសៃខ្សែទឹកហូរត្រូវបានរំលេចឡើងនៅលើការរចនាពិដានខាងក្នុង ដែលជាចំណុចចាប់ផ្ដើម និងជាទិសដៅសញ្ញានាំលោកអ្នកទៅកាន់សាលអតិថិជន Premier ហើយត្របាញ់បញ្ចូលគ្នាក្នុងទិសដៅតែមួយ ប្រដូចទៅនឹងដំណើរឆ្ពោះទៅមុខសម្រាប់ភាពរីកចម្រើននៃហិរញ្ញវត្ថុ ប្រកបដោយភាពរឹងមាំ ភាពបត់បែន អភិបាលកិច្ចប្រកបដោយភាពឈ្លាសវៃ ដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យយូរអង្វែង។ ស្ថិតនៅចំណុចកណ្តាលនៃសាលធនាគារ រូបសំណាកលោហៈផ្សោតអ៉ីរ៉ាវ៉ាឌី ឬផ្សោតក្បាលត្រឡោក តំណាងឱ្យសត្វរស់នៅក្នុងទឹកទន្លេមេគង្គ ដែលជានិមិត្តរូបនៃបេតិកភណ្ឌវប្បធម៌ ធម្មជាតិ និងជីវៈចម្រុះដ៏កម្ររបស់កម្ពុជា។ រូបសំណាកនេះ តំណាងឱ្យភាពជាធ្លុងមួយ ទំនុកចិត្ត និងដំណើរឆ្ពោះទៅមុខជារួមប្រៀបប្រដូចទៅនឹងឆន្ទៈរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការជួយត្រួសត្រាយអតិថិជនក្នុងមាគ៌ានៃភាពរីកចម្រើន និងឆ្ពោះទៅកាន់ស្ថិរភាព។ ការដាក់តាំងរូបសំណាកនេះ មិនត្រឹមតែជានិមិត្តរូបនៃភាពសុខដុមរមនា រវាងធម្មជាតិ និងសហគមន៍ប៉ុណ្ណោះទេ វាប្រៀបដូចនឹងការប្ដេជ្ញាចិត្តរបស់ធនាគារ ដើម្បីគាំពារសហគមន៍របស់ខ្លួនប្រកបដោយទំនុកចិត្ត ភាពជាដៃគូ និងចីរភាព។ បទពិសោធកាន់តែប្រសើរសម្រាប់អតិថិជន សាខានេះត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្ដល់ជូននូវបទពិសោធធនាគារកាន់តែប្រសើរ លើសពីទីតាំងធនាគារសម្រាប់ប្រតិបត្តិការ។ ឆ្លងកាត់ការផ្លាស់ប្ដូរ និងរចនាឡើងវិញ សាខាក្រមួនសបានប្រែក្លាយទៅជាទីតាំងមួយដែលអំណោយផល និងជម្រុញដល់ទំនាក់ទំនងជាមួយអតិថិជនឱ្យកាន់តែជិតស្និត និងប្រកបទំនុកចិត្ត។ គ្រប់ចំណុចលម្អិតតូចៗ ដូចជាការរៀបចំបំពាក់ភ្លើងបំភ្លឺនៅតាមទីតាំងផ្សេងៗនៃធនាគារ គឺសុទ្ធសឹងតែបានឆ្លងកាត់ការគិតគូរយ៉ាងយកចិត្តទុកអំពីផាសុកភាពរបស់អតិថិជនជាចម្បង ជាមួយគោលបំណងជាក់លាក់ដូចខាងក្រោម៖ ជាន់ផ្ទាល់ដី៖ ជាទីតាំងមមាញឹកសម្រាប់ប្រតិបត្តិការធនាគារប្រចាំថ្ងៃ ហើយនឹងតភ្ជាប់ជាមួយសាលធុរកិច្ច ដែលជាទីតាំងប្រកបដោយឯកជនភាពសម្រាប់ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុជូនអតិថិជនសាជីវកម្ម និងអាជីវកម្មខ្នាតតូច និង មធ្យម។ ជាន់ខាងលើ៖ សាលអតិថិជន Premier ត្រូវបានរៀបចំឡើងជាមួយបរិយាកាសប្រកបដោយផាសុកភាព ប្រណិតភាព និងឯកជនភាព ដើម្បីផ្ដល់ជូននូវតម្រូវការធនាគារសម្រាប់អតិថិជនជាន់ខ្ពស់។ សមស្របទៅតាមចក្ខុវិស័យរបស់ធនាគារក្នុងការឆ្ពោះទៅមុខជាមួយអ្នកប្រកបដោយវឌ្ឍនភាព និងលើកកម្ពស់ភាពអង់អាចផ្នែកហិរញ្ញវត្ថុ ធនាគារបានរៀបចំសាខា និងដាក់ឱ្យមាននូវមជ្ឈមណ្ឌលធុរកិច្ចដែលជាទីតាំងសំខាន់នៃសេវាកម្ម ជាមួយការប្រឹក្សាយោបល់ហិរញ្ញវត្ថុផ្ដល់ជូនដោយប្រធានផ្នែកទំនាក់ទំនងដែលមានបទពិសោធ ដើម្បីជួយជ្រោមជ្រែងអតិថិជននៅគ្រប់ជំហាននៃដំណើរទៅកាន់ភាពជោគជ័យ។ ចក្ខុវិស័យសម្រាប់ការលូតលាស់ប្រកបដោយចីរភាព ស្របពេលដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បន្តការរីកចម្រើនរបស់ខ្លួន ធនាគារក៏នៅតែប្រកាន់ខ្ជាប់ជានិច្ចនូវទស្សននៃការពង្រីកវិសាលភាពប្រកបដោយចីរភាព និងទំនួលខុសត្រូវ។ ពាក្យ “Anchor” ឬ “យុថ្កា” (Anchored In Trust, Advancing with You) នៅក្នុងនិវេទនប័ណ្ណនៃអត្តសញ្ញាណរបស់ធនាគារ គឺតំណាងឱ្យ ភាពអចិន្ត្រៃយ៍ នឹងនរ និងការប្រកាន់ខ្ជាប់នូវកម្រិតស្តង់ដារខ្ពស់បំផុតនៃ សុចរិតផ្នែកហិរញ្ញវត្ថុ។ អត្ថន័យនេះ ក៏បានឆ្លុះបញ្ចាំងពីវត្តមានដ៏យូរអង្វែងរបស់ធនាគារនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាឆន្ទៈក្នុងការរីកចម្រើនរួមគ្នាជាមួយអតិថិជនរបស់ខ្លួនផងដែរ។ តាមរយៈការផ្សារភ្ជាប់ការលូតលាស់របស់ស្ថាប័នទៅនឹងភាពជោគជ័យរបស់អតិថិជន ធនាគារមានគោលដៅក្នុងការបង្កើតបរិយាកាសហិរញ្ញវត្ថុដែលមានស្ថិរភាព និងជាទីទុកចិត្តដែលត្រូវបានកសាងឡើងដោយទំនាក់ទំនងល្អ និងភាពជាដៃគូយូរអង្វែងបន្តទៅមុខយ៉ាងរឹងមាំ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ “ការត្រឡប់មកកាន់ទីតាំងវិថីក្រមួនសរវិញ ដែលជាចំណុចចាប់ផ្តើមដំបូងបង្អស់នៃដំណើររបស់យើងនៅកម្ពុជា មិនត្រឹមតែជាការវិលត្រឡប់មកកាន់ទីតាំងដើមវិញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់អំពីឆន្ទៈក្នុងការបន្តសាងសង់មូលដ្ឋានគ្រឹះនៃសេវាកម្មធនាគាររបស់យើងផងដែរ។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាភាគទុនិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ និងបានធ្វើប្រតិបត្តិការនៅកម្ពុជាអស់រយៈពេល ៣៧ឆ្នាំមកហើយ ដែលនេះសបញ្ជាក់ពីកំណើនរយៈពេលបីទសវត្សរ៍កន្លះរួមគ្នាជាមួយប្រទេសជាតិ។ ការផ្លាស់ប្តូរទីតាំងនេះ បានគូសបញ្ជាក់ពីការទទួលខុសត្រូវដ៏មុតមាំរបស់យើង ឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយគោលដៅច្បាស់លាស់ ការថែរក្សាទំនុកចិត្ត និងការបង្កើតគុណតម្លៃយូរអង្វែងសម្រាប់អតិថិជន និងសហគមន៍របស់យើង។ ប្រៀបដូចជាឫសគល់របស់យើងនៅទីតាំងនេះ ដែលបានចាក់ស្រេះយ៉ាងរឹងមាំឆ្លងកាត់ពេលវេលា ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់យើង ក៏នៅតែបន្តឈរយ៉ាងរឹងមាំមិនរង្គោះរង្គើ ដើម្បីជម្រុញអតិថិជន និងសហគមន៍កម្ពុជាទាំងមូល ឱ្យសម្រេចបាននូវភាពរីកចម្រើនប្រកបដោយចីរភាព។” ស្របគ្នានេះដែរ លោក Toru Myochin នាយកប្រតិបត្តិ ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ក៏បានបន្ថែមផងដែរថា៖ “ការត្រឡប់មកកាន់ទីតាំងដើមវិញនេះ មានអត្ថន័យធំធេងលើសពីការផ្លាស់ប្តូរពីទីតាំង ដោយវាបានឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់ធនាគារ ដែលត្រូវបានកសាងឡើងនៅលើមូលដ្ឋានគ្រឹះនៃទំនុកចិត្តដ៏មុតមាំ។ តាមរយៈការប្រកាន់ខ្ជាប់នូវវិន័យហិរញ្ញវត្ថុរបស់ជនជាតិជប៉ុន គួបផ្សំនឹងការយល់ដឹងយ៉ាងស៊ីជម្រៅពីទីផ្សារក្នុងស្រុក យើងនៅតែរក្សាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រអតិថិជនរបស់យើងប្រកបដោយភាពសង្គតភាព ទំនួលខុសត្រូវ និងភាពជាដៃគូពិតប្រាកដ។ សាខានេះ ជាសក្ខីភាពនៃទំនុកចិត្ត ដែលត្រូវបានរៀបចំឡើងជាមួយបរិយាកាសអំណោយផល ផ្សារភ្ជាប់ទំនាក់ទំនងរវាងអតិថិជនជាមួយក្រុមការងាររបស់យើង ដើម្បីជជែកពិភាក្សាអំពីផែនការអនាគតហិរញ្ញវត្ថុ ឬទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលរចនាឡើងជាពិសេសតាមម្រូវការរបស់ពួកគេ។ តាមរយៈការបន្ស៊ីគ្នារវាងនវានុវត្តន៍ ដែលផ្តោតលើអតិថិជនជាចម្បង និងការរចនាទីតាំងដ៏ល្អឯកនេះ យើងកំពុងបង្កើតនូវទីកន្លែងមួយដែលទំនុកចិត្តត្រូវបានកសាងឡើងដោយរលូន ហើយវឌ្ឍនភាពរួមត្រូវបានលើកស្ទួយ ពោលគឺការរីកចម្រើនរួមគ្នាជាមួយអតិថិជន និងប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។ អបអរសាទរពិធីសម្ពោធនេះជាមួយការផ្ដល់ជូនពិសេស ធនាគារ ជេ ត្រាស់ រ៉ូយាល់ បានដាក់ចេញការផ្ដល់ជូនពិសេសសម្រាប់គ្រប់អតិថិជនដែលមកកាន់ សាខា ក្រមួនសរ ដើម្បីអបអរសាទរ ការវិលត្រឡប់មកវិញ និងថ្លែងអំណរគុណដល់អតិថិជនចំពោះការគាំទ្រជាបន្តបន្ទាប់ ៖ សិរីសួស្តី KHR Premier៖ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អតិថិជនដែលបើកគណនី KHR Premier។ អតិថិជនដែលស្នើ បើកគណនី KHR Premier ថ្មី នឹងទទួលបានផ្កាយមាសសំណាង ដែលមានទឹកប្រាក់សរុបរហូតដល់ ១៤លាន ៨សែនរៀល។ ការផ្ដល់ជូននេះជាចំណែកមួយដើម្បីលើកកម្ពស់ប្រាក់រៀល និងគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក។ រង្វាន់អនុស្សាវរីយ៍ក្នុងសាខា៖ ផ្ដល់ជូនគ្រប់អតិថិជនដែលប្រើប្រាស់សេវាកម្មធនាគារថ្មីណាមួយ អំឡុងពេលបើកសម្ពោធនឹងទទួលបានវត្ថុអនុស្សាវរីយ៍ដែលមានតែនៅ សាខាក្រមួនសរ ប៉ុណ្ណោះ ។ អំពី ធនាគារ ជេ ត្រាស់ រ៉ូយាល់ ម.ក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd. ដែលជាផ្នែកមួយនៃសម្ព័ន្ធ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមួយនៅកម្ពុជា ដែលបានធ្វើប្រតិបត្តិការក្នុងប្រទេសអស់រយៈពេលជាងបីទសវត្សរ៍កន្លះមកហើយ។ ធនាគារបានដំណើរការអាជីវកម្មអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដោយបានរួមបញ្ចូលគ្នានូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុជាសកល និងភាពល្អឥតខ្ចោះនៃប្រតិបត្តិការ ជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅពីទីផ្សារក្នុងស្រុក ដែលអាចឱ្យធនាគារបម្រើអតិថិជនស្របតាមស្តង់ដារអន្តរជាតិ ស្របពេលដែលនៅតែបន្តផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការវិវត្តនៃទស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកជាង ៦០០នាក់ ជាមួយសាខាចំនួន ១៧ នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ ដោយបម្រើសេវាកម្មជូនអតិថិជនលើផ្នែកសេវាកម្មធនាគារបុគ្គល សេវាធនាគារPremier សេវាធនាគារសម្រាប់អាជីវកម្មតូច និងមធ្យម និងសាជីវកម្ម។
បរទេស៖ បារាំងបាននិយាយថា ប្រមុខយោធារបស់ខ្លួនបានជួបពិភាក្សា ជាមួយប្រទេសប្រហែល ៣៥ នៅថ្ងៃព្រហស្បតិ៍ ខណៈដែលខ្លួនកំពុងស្វែងរកដៃគូ និងសំណើសម្រាប់បេសកកម្មដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ នៅពេលដែលសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានបញ្ចប់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ថា សម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាមេរិកបាននិយាយថា ពួកគេនឹងមិនចូលរួម ក្នុងជម្លោះដែលកំពុងបន្តនោះទេ ប៉ុន្តែសកម្មភាពនៅពីក្រោយឆាកនេះបង្ហាញ ពីការព្រួយបារម្ភថា បន្ទាប់ពីការប្រយុទ្ធគ្នា អ៊ីរ៉ង់អាចបន្តគំរាមកំហែងដល់ផ្លូវទឹក ដែលផ្ទុកប្រេងប្រហែលមួយភាគប្រាំ នៃការផ្គត់ផ្គង់ប្រេងសកល ។ ការដឹកជញ្ជូននៅទីនោះបានថយចុះស្ទើរតែឈប់ បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារនាវានានា ក្នុងអំឡុងពេលមានជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ សេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិបារាំង មិនបានដាក់ឈ្មោះមហាអំណាចបរទេស ដែលបានជួបពិភាក្សាជាមួយអគ្គមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ Fabien Mandon នៅក្នុងសន្និសីទវីដេអូដ៏ធំមួយនោះទេ ប៉ុន្តែបាននិយាយថា ពួកគេមកពីគ្រប់ទ្វីបទាំងអស់។ ប្រែសម្រួលៈ ណៃ តុលា Related Items: ព័ត៌មានចុងក្រោយ 21 ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 23-27/03/2026 វៀតណាម និងរុស្ស៊ី នឹងចុះកិច្ចព្រមព្រៀងថាមពល កិច្ចសហប្រតិបត្តិការប្រេង និងឧស្ម័ន ក្រុមហ៊ុននាំចេញប្រេងកំពូល របស់ពិភពលោក Saudi Aramco កាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងឆៅទៅអាស៊ី ម៉ាឡេស៊ី កំពុងស្វែងរកផ្លូវដឹកជញ្ជូនជំនួស និងពង្រឹងទីផ្សារអាស៊ី ចំពេលមានការរំខាន នៅតំបន់មជ្ឈិមបូព៌ា កាសែត Financial Times ផ្សាយថា ប៉ាគីស្ថានអាចធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់... 50 event លោក កែន ណាល់ បានក្លាយជាម្ចាស់ជើងឯកនៃការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ ភ្នំពេញ៖ លោក កែន ណាល់ បានក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ “Cambodia-China 2016 1st Coffee Latte Art Championship -CLA” ក្រោមប្រធានបទ “កាហ្វេបង្រួបបង្រួមយើងទំាងអស់គ្នា” ការប្រកួតនេះក្រោមកិច្ចសហការរវាងអង្គការ Cambodia International Chamber... 23 ព័ត៌មានជាតិ អនុវេទិកាស្តីពីសមុទ្រចិនខាងត្បូង នៃវេទិកាប៉ូអាវសម្រាប់អាស៊ី និងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៃកិច្ចប្រជុំតុមូល “ផ្ទះរួម ” ត្រូវបានធ្វើឡើងនៅខេត្តហៃណាន ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែមីនា អនុវេទិកាស្តីពីសមុទ្រចិនខាងត្បូងនៃវេទិកាប៉ូអាវសម្រាប់អាស៊ី និងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៃកិច្ចប្រជុំតុមូល “ផ្ទះរួម ” ដែលរួមសហការរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីភាសាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG), វិទ្យាស្ថានស្រាវជ្រាវសមុទ្រចិនខាងត្បូងចិន និងមជ្ឈមណ្ឌលស្រាវជ្រាវសមុទ្រ Huayang ជាដើម ត្រូវបានធ្វើឡើងនៅតំបន់ប៉ូអាវ ខេត្តហៃណាន និងនៅមូលដ្ឋាន Sanya របស់ CMG ។ កិច្ចប្រជុំតុមូល “ផ្ទះរួម”... 60 event ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដែលជាជំហានថ្មីមួយក្នុងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្ដល់ជូនដល់ក្រុមគ្រួសារនៅកម្ពុជា ជាមួយ នឹងជម្រើសផលិតផលអាហារូបត្ថម្ភកាន់តែច្រើន ប្រកបដោយស្តង់ដារគុណភាពដែលទទួលស្គាល់ជាអន្តរជាតិ និងបទពិសោធន៍លក់រាយបែបទំនើប។ ហាងថ្មីនេះ មានទំហំ ២៤០ម៉ែត្រការ៉េ ស្ថិតនៅលើមហាវិថី ហ្សាវ៉ាហារឡាលនេហ៍រុ ត្រូវបានរចនាឡើងដើម្បីផ្តល់... 35 ព័ត៌មានជាតិ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើប៨នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ភ្នំពេញ៖ នៅវេលាម៉ោង ២២:៥៥នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ លើករណីហិង្សាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើងចំនួន២ក្រុម ប្រដាប់ដោយកាំបិតបុ័ងតោ និងដំបងដែកទីប ។ បើតាមប្រភពក្រុមក្មេងទំនើងទាំងពីរក្រុមបានធ្វើសកម្មភាព វាយកាប់គ្នាទៅវិញទៅមក បណ្តាលអោយរងរបួសទាំងសងខាង នៅចំណុចមុខផ្សារទំនើបជីបម៉ុង២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ... អត្ថបទពេញនិយម 2.5K ព័ត៌មានអន្តរជាតិ មេបញ្ជាការ ឆ្មាំបដិវត្តអ៊ីរ៉ង់ ប្រកាសថា នឹងបញ្ចេញអាវុធ ដែលគ្រប់គ្នាមិនធ្លាប់ឃើញពីមុន បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅយប់ថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថា មេបញ្ជាការឆ្មាំបដិវត្តអ៊ីរ៉ង់ បានប្រកាសថាក្រុងតេហរ៉ង់ នឹងចាប់ផ្តើមប្រើប្រាស់ប្រភេទអាវុធ ដែលគ្រប់គ្នាពុំធ្លាប់ឃើញពីមុននៅក្នុង ប្រតិបត្តិការសងសឹងទៅលើសម្ព័ន្ធមិត្ត អាមេរិកនាពេលខាងមុខ។ គួរឲ្យដឹងដែរថា នៅព្រឹកថ្ងៃអាទិត្យនេះប្រធានាធិបតីអាមេរិក លោក... 2.1K ព័ត៌មានអន្តរជាតិ ពីមុននៅប៉ាគីស្ថាន បន្ទាប់មកអ៊ីរ៉ង់ ប្រព័ន្ធ ការពារដែនអាកាសរបស់ចិន មើលទៅដូចជាខ្លាក្រដាស បរទេស៖ កាលពីព្រឹកថ្ងៃសៅរ៍ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ រួមទាំងមេដឹកនាំកំពូលលោក អាលី ខាមេនី បានជួបប្រជុំគ្នា នៅបរិវេណមួយ ក្នុងទីក្រុងតេហេរ៉ង់ ទោះបីជាដឹងថា ការវាយប្រហាររួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងកើតឡើង... 2.0K ព័ត៌មានជាតិ លោក កើត រិទ្ធ ៖ គ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ ត្រូវអនុវត្តតាមច្បាប់ ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងកំពុងយកចិត្តទុកដាក់ តាមដានលើករណី គ្រោះថ្នាក់ចរាចរណ៍មួយកន្លែង នៅខណ្ឌឬស្សីកែវ បង្កឡើងដោយក្រុមកូនអភិបាលស្រុកកង ខេត្តកំពង់ចាម ។... 1.7K ព័ត៌មានជាតិ រ៉ាដា ១.១០០លានដុល្លារ របស់អាមេរិក តម្លើងនៅកាតា ត្រូវបានអ៊ីរ៉ង់ កម្ទេចចោលទាំងស្រុង បរទេស៖ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានពង្រីកទៅជាជម្លោះមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ ហើយមិនត្រឹមតែបានឆក់យកជីវិតមនុស្សប៉ុណ្ណោះទេ គឺថែមទាំងបានឃើញការបំផ្លាញអាវុធយោធាដែលមានរាប់ពាន់លានដុល្លារទៀតផង។ របាយការណ៍ជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានអះអាងថា AN/FPS-132 ដែលជារ៉ាដាអាមេរិកធំជាងគេនៅឈូងសមុទ្រ Gulf ត្រូវបានបំផ្លាញ។ ដោយដកស្រង់សម្តីការិយាល័យទំនាក់ទំនងសាធារណៈរបស់យោធាអ៊ីរ៉ង់ IRGC កាសែត... 1.5K ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង បង្ហាញរូបភាពដ៏កម្រ កូនស្រីវ័យ១៣ឆ្នាំ របស់មេដឹកនាំ គីម ជុងអ៊ុន កំពុងបាញ់កាំភ្លើងវែង បរទេស៖ កូរ៉េខាងជើងបានចេញផ្សាយរូបភាពដ៏កម្រមួយនៅថ្ងៃសៅរ៍នេះ ដែលបង្ហាញពីកូនស្រីវ័យ ១៣ឆ្នាំ របស់មេដឹកនាំ គីម ជុងអ៊ុន កំពុងបាញ់កាំភ្លើងវែងនៅឯទីលានបាញ់កាំភ្លើង ដែលបន្ថែមការសង្ស័យថា នាងកំពុងត្រូវបានរៀបចំជាអ្នកស្នងតំណែង។ យោងតាមសារព័ត៌មាន The Japan Times... 1.3K ព័ត៌មានជាតិ មន្ទីរពេទ្យ អន្តរជាតិ អរៀនដា សូមធ្វើការបំភ្លឺជុំវិញព័ត៌មាន និងការផ្សព្វផ្សាយដែលកំពុងត្រូវបានចែកចាយនៅលើបណ្តាញសង្គមដោយអ្នកជំងឺម្នាក់ សេចក្តីបំភ្លឺព័ត៌មាន! មន្ទីរពេទ្យ អន្តរជាតិ អរៀនដា សូមធ្វើការបំភ្លឺជុំវិញព័ត៌មាន និងការផ្សព្វផ្សាយដែលកំពុងត្រូវបានចែកចាយនៅលើបណ្តាញសង្គមដោយអ្នកជំងឺម្នាក់។ តាំងនាមគណៈគ្រប់គ្រង មន្ទីរពេទ្យសូមជម្រាបជូនថា ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបានធ្វើការពន្យល់យ៉ាងល្អិតល្អន់ និងផ្តល់ព័ត៌មានជូនដល់អ្នកជំងឺ និងក្រុមគ្រួសារអំពីលទ្ធផលដែលបានពិនិត្យ និងកំពុងតាមដាន ដោយភ្ជាប់ជាមួយរបាយការណ៍សុខភាពជាក់លាក់។ មន្ទីរពេទ្យសូមបញ្ជាក់ថា... 1.2K ព័ត៌មានអន្តរជាតិ ព័ត៌មានទាន់ហេតុការណ៍និងថ្មីៗបំផុត នៃការវាយប្រហារនៅមជ្ឈិមបូព៌ា Isfahan ឥឡូវនេះ មនុស្សកំពុងទាមទារការសងសឹក។ Isfahan right now, people are demanding vengeance. BREAKING news: យុវជនលីបង់ដង្ហែក្បួនឆ្ពោះទៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបេរូត Lebanese... 1.1K ព័ត៌មានអន្តរជាតិ ភ្នែករបស់ចិន សម្លឹងមើលពីលើលំហអាកាស បានលាតត្រដាងម៉ាស៊ីន សង្គ្រាមរបស់សហរដ្ឋអាមេរិក មុនពេលគ្រាប់បែកដំបូងធ្លាក់ក្នុងសង្គ្រាមអ៊ីរ៉ង់ បរទេស៖ នៅក្នុងសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ យូរមុនពេលមីស៊ីលដំបូងត្រូវបានបាញ់បង្ហោះ និងមុនពេលឈ្មោះប្រតិបត្តិការ Epic Fury ចូលទៅក្នុងការពិភាក្សាជាសាធារណៈ រូបភាពផ្កាយរណបមួយឈុតបានចាប់ផ្តើមចរាចរយ៉ាងស្ងាត់ៗតាមអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា រូបភាពទាំងនេះបង្ហាញពីយន្តហោះចតនៅលើផ្លូវរត់... អ៊ីរ៉ង់ បើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើមជ្ឈមណ្ឌលទទួលទិន្នន័យយោធា និងផ្កាយរណបរបស់អ៊ីស្រាអែល អ៊ីរ៉ង់ បញ្ជូនប្រេងឆៅ ១១,៧ លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីមានសង្គ្រាម ឆ្ពោះទៅកាន់ប្រទេសចិន To Top
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រកាសថា លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាត ប៉ុន្តែលោកនិយាយថា វាត្រូវបានរកឃើញនៅដំណាក់កាលដំបូង ហើយត្រូវបានព្យាបាលយ៉ាងពេញលេញ។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ថា លោក Benjamin Netanyahu បន្ថែមថា ដុំសាច់មិនបានបង្ហាញការរីករាលដាលទេ ហើយបន្ទាប់ពីការព្យាបាលគោលដៅ ឥឡូវនេះលោកកំពុងពណ៌នាអំពីសុខភាពរបស់លោកថា “ល្អ”។ លោក Netanyahu បានស្នើសុំការពន្យារពេលនៃរបាយការណ៍វេជ្ជសាស្ត្ររបស់លោក ដើម្បីកុំឱ្យចេញផ្សាយក្នុងអំឡុងពេលសង្គ្រាមផ្ទុះឡើងខ្លាំង៕ ប្រែសម្រួល: ណៃ តុលា Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ Breaking News: នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកក្រពេញប្រូស្តាត បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រកាសថា លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាត ប៉ុន្តែលោកនិយាយថា វាត្រូវបានរកឃើញនៅដំណាក់កាលដំបូង ហើយត្រូវបានព្យាបាលយ៉ាងពេញលេញ។យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ថា លោក Benjamin Netanyahu បន្ថែមថា ដុំសាច់មិនបានបង្ហាញការរីករាលដាលទេ ហើយបន្ទាប់ពីការព្យាបាលគោលដៅ ឥឡូវនេះលោកកំពុងពណ៌នាអំពីសុខភាពរបស់លោកថា... 1 ព័ត៌មានជាតិ លោក ឃួង ស្រេង ឱ្យកងកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បន្តប្រឹងប្រែង ខណៈថ្នាក់ដឹកនាំកោតសរសើរ លើការអនុវត្តការងារ ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យកងកម្លាំងចំណុះ ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ខណៈដែលថ្នាក់ដឹកនាំ បានកោតសរសើរ ចំពោះការអនុវត្តការងារកន្លងមកបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ និងការងារអនាម័យបរិស្ថាន។ ការណែនាំបែបនេះរបស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ខាងលើនេះ ធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាព... 23 ព័ត៌មានជាតិ រាជរដ្ឋាភិបាលធ្វើសកម្មភាពជាក់ស្តែង បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្ត និងសកម្មភាពជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់ នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ... 69 ព័ត៌មានអន្តរជាតិ លោក ដូណាល់ ត្រាំ បញ្ជាឱ្យយោធាបាញ់កម្ទេចទូករបស់អ៊ីរ៉ង់ ដែលប៉ុនប៉ងដាក់មីន នៅច្រកសមុទ្រ ហ័រមូស បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីស្រាអែល និងលីបង់ បានយល់ព្រមបន្តបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បីសប្តាហ៍ទៀត បន្ទាប់ពីកិច្ចពិភាក្សានៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍។ កិច្ចប្រជុំនេះគឺជាការចរចាកម្រិតខ្ពស់លើកទីពីររវាងប្រទេសទាំងពីរចាប់តាំងពីសប្តាហ៍មុន។ បទឈប់បាញ់ដំបូងរយៈពេល១០ថ្ងៃ ដែលចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍មុន ត្រូវបានគ្រោងនឹងផុតកំណត់នៅថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ថា លោក... 100 ព័ត៌មានអន្តរជាតិ សេតវិមានថា អ៊ីរ៉ង់រឹបអូសកប៉ាល់ដឹកកុងតឺន័រ ២គ្រឿង នៅច្រកសមុទ្រ Hormuz គឺមិនរំលោភលើបទឈប់បាញ់នោះទេ បរទេស៖ ការរឹបអូសកប៉ាល់ដឹកកុងតឺន័រពីរគ្រឿងពីសំណាក់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz មិនមែនជាការរំលោភលើបទឈប់បាញ់ទេ ពីព្រោះកប៉ាល់ទាំងនោះមិនមែនជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែល, នេះបើយោងតាមសេតវិមាន បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបញ្ចេញវីដេអូនៃប្រតិបត្តិការរឹបអូសនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា វីដេអូដែលបានចេញផ្សាយនៅថ្ងៃពុធ បង្ហាញពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កំពុងស្ទាក់ចាប់ និងឡើងលើកប៉ាល់ដឹកកុងតឺន័រពីរគ្រឿងរបស់ក្រុមហ៊ុនដឹកជញ្ជូន MSC Mediterranean Shipping... អត្ថបទពេញនិយម 3.4K ព័ត៌មានជាតិ ឃាតកម្មបាញ់សម្លាប់គ្នាយ៉ាងសាហាវ នៅកណ្ដាលក្រុង ខេមរភូមិន្ទ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ខេត្តកោះកុង៖ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាម៉ោង៣និង៣៥នាទី ទៀបភ្លឺ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ តាមប្រភពពី សមត្ថកិច្ចបាន ឱ្យដឹងថា ករណីនេះបង្ករឡើងដោយរជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស... 2.6K ព័ត៌មានអន្តរជាតិ Update: ប្រេងធ្លាក់ចុះវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទទួលបានក្របខណ្ឌសំណើបទឈប់បាញ់ បរទេស៖ ប្រេងបានធ្លាក់ចុះក្នុងការជួញដូរដ៏រង្គោះរង្គើនៅថ្ងៃចន្ទ ខណៈដែលវិនិយោគិនកំពុងរង់ចាំភាពច្បាស់លាស់លើស្ថានភាពនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយនៅតែមានការប្រុងប្រយ័ត្នចំពោះការខាតបង់ការផ្គត់ផ្គង់ជាបន្តបន្ទាប់ដោយសារតែការរំខានដល់ការដឹកជញ្ជូន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 36... 2.4K ព័ត៌មានជាតិ លោក កើត រិទ្ធ ៖ គ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ ត្រូវអនុវត្តតាមច្បាប់ ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងកំពុងយកចិត្តទុកដាក់ តាមដានលើករណី គ្រោះថ្នាក់ចរាចរណ៍មួយកន្លែង នៅខណ្ឌឬស្សីកែវ បង្កឡើងដោយក្រុមកូនអភិបាលស្រុកកង ខេត្តកំពង់ចាម ។... 2.4K ព័ត៌មានជាតិ មានករណីឃាតកម្ម អតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ មានករណីឃាតកម្មមួយបានកើតឡើង នៅក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយអតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះកើតឡើង ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ ព្រោះខ្មាន់កាំភ្លើង... 1.9K ព័ត៌មានជាតិ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ព្រះអង្គ មានព្រះរោគមហារីក នៅក្រពេញប្រូស្តាត ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានព្រះបន្ទូលថា ព្រះអង្គ... 1.9K ព័ត៌មានអន្តរជាតិ យន្តហោះដឹកជញ្ជូនអាមេរិក C-130 យន្តហោះ MV-22 Osprey និងឧទ្ធម្ភាគចក្រ H-60 Seahawk កំពុងប្រតិបត្តិការទាំងយប់ ទាំងថ្ងៃនៅកោះក្របី ក្នុងប្រទេសថៃ បរទេស៖ អ្នកស្រុកនៅកោះក្របី ប្រទេសថៃ បានលើកឡើងពីការព្រួយបារម្ភ បន្ទាប់ពីបានឃើញយន្តហោះយោធា សហរដ្ឋអាមេរិកជាច្រើនគ្រឿង ហោះឡើង និងចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិក្របី ដែលត្រូវបានគេរាយការណ៍ថា មានជើងហោះហើររាប់សិបជើង ក្នុងមួយថ្ងៃៗ។យោងតាមសារព័ត៌មាន khaosod English... 1.8K ព័ត៌មានជាតិ ចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី ដោយសារលួចលាក់ មានស្នេហាជាមួយក្មេងស្រីៗ មិនពាក់ព័ន្ធនយោបាយ ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួន ជនត្រូវចោទឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រះសង្ឃ នៅវត្តពោធិ៍វាល សង្កាត់រតនៈ... 1.6K ព័ត៌មានជាតិ ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលបានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ព្រមទាំងបង្ហាញនូវសកម្មភាពជក់បារីអេឡិចត្រូនិច នៅតាមទីសាធារណៈបន្ថែមទៀត។ ថ្លែងប្រាប់មជ្ឈមណ្ឌសារព័ត៌មានដើមអម្ពិល លោក ទូច... សហជីពធំៗ នៅកម្ពុជាចោទសួរថា ហេតុអ្វីក្រុមប្រឆាំង មួយក្ដាប់តូច នៅក្រៅប្រទេស មិនដែលជួយផ្សព្វផ្សាយឱកាសការងារ ជូនអតីតពលករខ្មែរ? កម្ពុជា បង្ហាញថា គុណភាពទឹកទន្លេមេគង្គ នៅតែមានស្ថានភាពល្អ នៅដើមឆ្នាំ២០២៦ To Top
តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីសម្ពោធបើកការដ្ឋាន គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (ព្រែកជីកហ្វូណនតេជោ) កំណាត់ទី២ ក្នុងខេត្តតាកែវ ។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ លើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុប ១៧២.៦ គម បែងចែកជា ២កំណាត់ ដែលកំណាត់ទី១ មានប្រវែង ២១គីឡូម៉ែត្រ និងកំណាត់ទី២ មានប្រវែង ១៥១.៦ គីឡូម៉ែត្រ។ តម្រាយផ្លូវព្រែកជីកនេះ ត្រូវកសាងស្ទើរទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់ តាំងពីអាណាចក្រហ្វូណនមកម៉្លេះ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសជាផ្លូវការ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕ Related Items: ព័ត៌មានចុងក្រោយ 25 ព័ត៌មានជាតិ សម្តេចធិបតី អញ្ជើញសម្ពោធបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២ តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីសម្ពោធបើកការដ្ឋាន គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (ព្រែកជីកហ្វូណនតេជោ) កំណាត់ទី២ ក្នុងខេត្តតាកែវ ។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ លើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុប ១៧២.៦... 33 ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 10/04/2026 ប៉ូលីសនៅជប៉ុន ឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ ដោយសង្ស័យថា បានប្លន់សម្លាប់យកលុយពីជនជាតិវៀតណាមដូចគ្នា ក្នុងអាផាតមិន ចិនវ៉ាដាច់ សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំ ជាងគេរបស់ឥណ្ឌា កងកម្លាំង IDF របស់អ៊ីស្រាអែល ទម្លាក់គ្រាប់បែកចំនួន ១៨.០០០ គ្រាប់ អំឡុងពេលនៃសង្គ្រាមអ៊ីរ៉ង់ ទីក្រុងមូស្គូ គាំទ្រទីក្រុងតេហរ៉ង់ អំពីការព្រួយបារម្ភ ចំពោះលីបង់ក្នុង កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ... 20 ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 10/04/2026 ព្រះមហាក្សត្រ មានព្រះបន្ទូលថា ព្រះអង្គ មានព្រះរោគមហារីក នៅក្រពេញប្រូស្តាត ប្រមុខរដ្ឋស្តីទី អំពាវនាវ ជនរួមជាតិជឿជាក់ រាជរដ្ឋាភិបាល ដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ កម្ពុជា អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥ទៅ២០ភាគរយ ចាប់ពីថ្ងៃទី១៤-២៥ មេសា សម្តេចតេជោ ឯកភាពការលើកឡើង របស់មន្រ្តីជាន់ខ្ពស់ បក្សកុម្មុយនីស្ត... 68 ព័ត៌មានអន្តរជាតិ លោក ដូណាល់ ត្រាំ គំរាមអ៊ីរ៉ង់ ជុំវិញការយកថ្លៃដឹកជញ្ជូនប្រេងនៅច្រកសមុទ្រហ័រមូស វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមអ៊ីរ៉ង់ឱ្យឈប់គិតថ្លៃដល់នាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ប្រសិនបើប្រទេសនេះកំពុងធ្វើដូច្នេះ។ លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា “មានរបាយការណ៍ថា អ៊ីរ៉ង់កំពុងគិតថ្លៃដល់នាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ពួកគេមិនគួរធ្វើទេ ហើយប្រសិនបើពួកគេធ្វើ ពួកគេគួរតែឈប់ឥឡូវនេះ!”។ មួយថ្ងៃមុននេះ លោក ដូណាល់ ត្រាំ បានប្រាប់ ABC News... 28 ព័ត៌មានអន្តរជាតិ ជម្លោះនៅមជ្ឈិមបូព៌ា បង្កបញ្ហាប្រឈមចំពោះភាពធន់នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ម៉ានីល៖ ជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា បានធ្វើឱ្យហានិភ័យភូមិសាស្ត្រនយោបាយសកលកាន់តែធ្ងន់ធ្ងរឡើង និងបង្កើនហានិភ័យអវិជ្ជមាន សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃសុក្រ។ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែមេសា ឆ្នាំ២០២៦ បានព្យាករណ៍ថា ក្រោមសេណារីយ៉ូស្ថិរភាពដំបូង កំណើនក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកកំពុងអភិវឌ្ឍន៍ ត្រូវបានគេរំពឹងថានឹងថយចុះមកត្រឹម ៥,១ ភាគរយ ទាំងនៅឆ្នាំ២០២៦ និង ២០២៧... អត្ថបទពេញនិយម 3.1K ព័ត៌មានជាតិ ឃាតកម្មបាញ់សម្លាប់គ្នាយ៉ាងសាហាវ នៅកណ្ដាលក្រុង ខេមរភូមិន្ទ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ខេត្តកោះកុង៖ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាម៉ោង៣និង៣៥នាទី ទៀបភ្លឺ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ តាមប្រភពពី សមត្ថកិច្ចបាន ឱ្យដឹងថា ករណីនេះបង្ករឡើងដោយរជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស... 2.4K ព័ត៌មានអន្តរជាតិ Update: ប្រេងធ្លាក់ចុះវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទទួលបានក្របខណ្ឌសំណើបទឈប់បាញ់ បរទេស៖ ប្រេងបានធ្លាក់ចុះក្នុងការជួញដូរដ៏រង្គោះរង្គើនៅថ្ងៃចន្ទ ខណៈដែលវិនិយោគិនកំពុងរង់ចាំភាពច្បាស់លាស់លើស្ថានភាពនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយនៅតែមានការប្រុងប្រយ័ត្នចំពោះការខាតបង់ការផ្គត់ផ្គង់ជាបន្តបន្ទាប់ដោយសារតែការរំខានដល់ការដឹកជញ្ជូន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 36... 2.2K ព័ត៌មានជាតិ លោក កើត រិទ្ធ ៖ គ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ ត្រូវអនុវត្តតាមច្បាប់ ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងកំពុងយកចិត្តទុកដាក់ តាមដានលើករណី គ្រោះថ្នាក់ចរាចរណ៍មួយកន្លែង នៅខណ្ឌឬស្សីកែវ បង្កឡើងដោយក្រុមកូនអភិបាលស្រុកកង ខេត្តកំពង់ចាម ។... 1.9K ព័ត៌មានជាតិ មានករណីឃាតកម្ម អតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ មានករណីឃាតកម្មមួយបានកើតឡើង នៅក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយអតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះកើតឡើង ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ ព្រោះខ្មាន់កាំភ្លើង... 1.5K ព័ត៌មានជាតិ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ព្រះអង្គ មានព្រះរោគមហារីក នៅក្រពេញប្រូស្តាត ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានព្រះបន្ទូលថា ព្រះអង្គ... 1.5K ព័ត៌មានអន្តរជាតិ យន្តហោះដឹកជញ្ជូនអាមេរិក C-130 យន្តហោះ MV-22 Osprey និងឧទ្ធម្ភាគចក្រ H-60 Seahawk កំពុងប្រតិបត្តិការទាំងយប់ ទាំងថ្ងៃនៅកោះក្របី ក្នុងប្រទេសថៃ បរទេស៖ អ្នកស្រុកនៅកោះក្របី ប្រទេសថៃ បានលើកឡើងពីការព្រួយបារម្ភ បន្ទាប់ពីបានឃើញយន្តហោះយោធា សហរដ្ឋអាមេរិកជាច្រើនគ្រឿង ហោះឡើង និងចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិក្របី ដែលត្រូវបានគេរាយការណ៍ថា មានជើងហោះហើររាប់សិបជើង ក្នុងមួយថ្ងៃៗ។យោងតាមសារព័ត៌មាន khaosod English... 1.3K ព័ត៌មានជាតិ ចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី ដោយសារលួចលាក់ មានស្នេហាជាមួយក្មេងស្រីៗ មិនពាក់ព័ន្ធនយោបាយ ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួន ជនត្រូវចោទឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រះសង្ឃ នៅវត្តពោធិ៍វាល សង្កាត់រតនៈ... 1.3K ព័ត៌មានអន្តរជាតិ ភ្នែករបស់ចិន សម្លឹងមើលពីលើលំហអាកាស បានលាតត្រដាងម៉ាស៊ីន សង្គ្រាមរបស់សហរដ្ឋអាមេរិក មុនពេលគ្រាប់បែកដំបូងធ្លាក់ក្នុងសង្គ្រាមអ៊ីរ៉ង់ បរទេស៖ នៅក្នុងសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ យូរមុនពេលមីស៊ីលដំបូងត្រូវបានបាញ់បង្ហោះ និងមុនពេលឈ្មោះប្រតិបត្តិការ Epic Fury ចូលទៅក្នុងការពិភាក្សាជាសាធារណៈ រូបភាពផ្កាយរណបមួយឈុតបានចាប់ផ្តើមចរាចរយ៉ាងស្ងាត់ៗតាមអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា រូបភាពទាំងនេះបង្ហាញពីយន្តហោះចតនៅលើផ្លូវរត់... អ៊ីរ៉ង់ បើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើមជ្ឈមណ្ឌលទទួលទិន្នន័យយោធា និងផ្កាយរណបរបស់អ៊ីស្រាអែល អ៊ីរ៉ង់ បញ្ជូនប្រេងឆៅ ១១,៧ លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីមានសង្គ្រាម ឆ្ពោះទៅកាន់ប្រទេសចិន To Top
បរទេស៖ មួយថ្ងៃបន្ទាប់ពីប្រកាសបើកដំណើរការឡើងវិញ បញ្ជាការយោធាអ៊ីរ៉ង់បាននិយាយថា ច្រកសមុទ្រហ័រមូសត្រូវបានបិទម្តងទៀត ដោយលើកឡើងពីការបិទផ្លូវ ពីសំណាក់កងទ័ពជើងទឹកអាមេរិកដែលកំពុងបន្ត។ យោងតាមសារព័ត៌មាន The Economics Times ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ថា រដ្ឋាភិបាលអ៊ីរ៉ង់នៅថ្ងៃសុក្របានប្រកាសថា ច្រកសមុទ្រហ័រមូសត្រូវបានបើកចំហទាំងស្រុង សម្រាប់នាវាពាណិជ្ជកម្មក្នុងរយៈពេលដែលនៅសល់នៃបទឈប់បាញ់ ស្របតាមបទឈប់បាញ់នៅលីបង់ ។ ទោះជាយ៉ាងណាក៏ដោយ លោក Trump ក៏បាននិយាយផងដែរថា ការបិទផ្លូវកងទ័ពជើងទឹកអាមេរិក លើអ៊ីរ៉ង់នឹងនៅតែមានសុពលភាពរហូតដល់អ៊ីរ៉ង់ យល់ព្រមលើកិច្ចព្រមព្រៀងទូលំទូលាយជាងមុន ជាពិសេសលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ស្តីពីបញ្ហានុយក្លេអ៊ែរ លោក Trump បាននិយាយថា “សហរដ្ឋអាមេរិកនឹងទទួលបាន ‘សារធាតុវិទ្យុសកម្ម’ នុយក្លេអ៊ែរទាំងអស់ ដែលបង្កើតឡើងដោយយន្តហោះទម្លាក់គ្រាប់បែក B2 ដ៏អស្ចារ្យរបស់យើង – គ្មានលុយនឹងដោះដូរដៃគ្នាតាមមធ្យោបាយ រូបរាង ឬទម្រង់ណាមួយឡើយ” ដោយបញ្ជាក់ថា ការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់បែក B2 របស់សហរដ្ឋអាមេរិកបានស្តុកអ៊ុយរ៉ាញ៉ូម ដែលសហរដ្ឋអាមេរិកនឹងងើបឡើងវិញឥឡូវនេះ។ ក្រោយមកលោកបានបន្ថែមថា ប្រសិនបើអ៊ីរ៉ង់មិនយល់ព្រមលើកិច្ចព្រមព្រៀងទេ សហរដ្ឋអាមេរិកនឹងបន្តទម្លាក់គ្រាប់បែក និង “យកអ៊ុយរ៉ាញ៉ូមតាមមធ្យោបាយផ្សេងទៀត”។ ប្រែសម្រួល: ណៃ តុលា Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ យោធាអ៊ីរ៉ង់ បិទច្រកសមុទ្រហ័រមូសម្តងទៀត ដោយសារកងទ័ពជើងទឹកអាមេរិក នៅតែបន្តបិទផ្លូវ បរទេស៖ មួយថ្ងៃបន្ទាប់ពីប្រកាសបើកដំណើរការឡើងវិញ បញ្ជាការយោធាអ៊ីរ៉ង់បាននិយាយថា ច្រកសមុទ្រហ័រមូសត្រូវបានបិទម្តងទៀត ដោយលើកឡើងពីការបិទផ្លូវ ពីសំណាក់កងទ័ពជើងទឹកអាមេរិកដែលកំពុងបន្ត។យោងតាមសារព័ត៌មាន The Economics Times ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ថា រដ្ឋាភិបាលអ៊ីរ៉ង់នៅថ្ងៃសុក្របានប្រកាសថា ច្រកសមុទ្រហ័រមូសត្រូវបានបើកចំហទាំងស្រុង សម្រាប់នាវាពាណិជ្ជកម្មក្នុងរយៈពេលដែលនៅសល់នៃបទឈប់បាញ់ ស្របតាមបទឈប់បាញ់នៅលីបង់ ។ ទោះជាយ៉ាងណាក៏ដោយ លោក Trump ក៏បាននិយាយផងដែរថា ការបិទផ្លូវកងទ័ពជើងទឹកអាមេរិក... 38 ព័ត៌មានជាតិ អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ GTVC ជួយដឹកស្ត្រីម្នាក់ ពីកោះរ៉ុង មកមន្ទីរពេទ្យខេត្ត ក្រោយដួលសន្លប់ ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បានបញ្ជូនស្រ្តីម្នាក់នៅកោះរ៉ុង មានឈ្មោះ សៅរ៍ សុខណា អាយុ៤៣ ភេទស្រី បច្ចុប្បន្នស្នាក់នៅភូមិ សុខសាន្ត (រស់នៅជាមួយប្តី) បានកេីតជំងឺហឺតដួលសន្លប់ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។... 7 ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា បង់ប្រាក់សម្រាប់ប្រេងអ៊ីរ៉ង់ ជាប្រាក់យន់របស់ចិន បរទេស៖ សារព័ត៌មាន រ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាកំពុងធ្វើការទូទាត់សម្រាប់ប្រេងអ៊ីរ៉ង់ ជាប្រាក់យន់ របស់ចិន បន្ទាប់ពីការលើកលែងទណ្ឌកម្មបណ្ដោះអាសន្ន ដោយសហរដ្ឋអាមេរិក ក្នុងការអនុញ្ញាតឱ្យទីក្រុងញូវដេលី ទិញប្រេងឆៅពីប្រទេសនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា សហរដ្ឋអាមេរិកបានចេញការលើកលែងរយៈពេលមួយខែកាលពីថ្ងៃទី ២០ ខែមីនា ដែលទីក្រុងវ៉ាស៊ីនតោន និយាយថានឹងមិនត្រូវបានពង្រីកថែមនោះទេ។ ការទូទាត់សម្រាប់ទំនិញអ៊ីរ៉ង់ គឺជាបញ្ហាស្មុគស្មាញមួយដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើទីក្រុងតេហេរ៉ង់... 6 ព័ត៌មានអន្តរជាតិ ឧត្តមសេនីយ៍កំពូលអាមេរិកថា អាមេរិកនឹងតាមរកនាវា ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅគ្រប់ទិសទីជុំវិញពិភពលោក បរទេស៖ លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះរបស់អាមេរិក បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានពង្រីកការបិទផ្លូវច្រកសមុទ្រ Hormuz ដោយប្រាប់យោធារបស់ខ្លួន ឲ្យស្វែងរកនាវា ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅគ្រប់ទិសទីជុំវិញពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួននឹងបញ្ឈប់កប៉ាល់ ពីការចូលទៅកាន់កំពង់ផែ អ៊ីរ៉ង់នៅថ្ងៃចន្ទ បន្ទាប់ពីកិច្ចពិភាក្សាជាមួយតំណាង... 10 ព័ត៌មានអន្តរជាតិ លោក ដូណាល់ ត្រាំ ហៅណាតូថា «គ្មានប្រយោជន៍» និងឲ្យអង្គការនេះ «នៅឱ្យឆ្ងាយពីច្រកសមុទ្រហ័រមូស» បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវាយប្រហារ ទៅលើអង្គការណាតូម្តងទៀត ដោយសង្កត់ធ្ងន់ថា លោកមិនត្រូវការជំនួយ ពីអង្គការនេះនៅក្នុងច្រកសមុទ្រហ័រមូសនោះទេ ហើយនិយាយថា ប្លុកយោធានេះ «គ្មានប្រយោជន៍នៅពេលត្រូវការ» ក្នុងអំឡុងពេលសង្គ្រាមលើអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា នៅរសៀលថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក... អត្ថបទពេញនិយម 3.2K ព័ត៌មានជាតិ ឃាតកម្មបាញ់សម្លាប់គ្នាយ៉ាងសាហាវ នៅកណ្ដាលក្រុង ខេមរភូមិន្ទ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ខេត្តកោះកុង៖ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាម៉ោង៣និង៣៥នាទី ទៀបភ្លឺ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ តាមប្រភពពី សមត្ថកិច្ចបាន ឱ្យដឹងថា ករណីនេះបង្ករឡើងដោយរជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស... 2.5K ព័ត៌មានអន្តរជាតិ Update: ប្រេងធ្លាក់ចុះវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទទួលបានក្របខណ្ឌសំណើបទឈប់បាញ់ បរទេស៖ ប្រេងបានធ្លាក់ចុះក្នុងការជួញដូរដ៏រង្គោះរង្គើនៅថ្ងៃចន្ទ ខណៈដែលវិនិយោគិនកំពុងរង់ចាំភាពច្បាស់លាស់លើស្ថានភាពនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយនៅតែមានការប្រុងប្រយ័ត្នចំពោះការខាតបង់ការផ្គត់ផ្គង់ជាបន្តបន្ទាប់ដោយសារតែការរំខានដល់ការដឹកជញ្ជូន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 36... 2.3K ព័ត៌មានជាតិ លោក កើត រិទ្ធ ៖ គ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ ត្រូវអនុវត្តតាមច្បាប់ ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងកំពុងយកចិត្តទុកដាក់ តាមដានលើករណី គ្រោះថ្នាក់ចរាចរណ៍មួយកន្លែង នៅខណ្ឌឬស្សីកែវ បង្កឡើងដោយក្រុមកូនអភិបាលស្រុកកង ខេត្តកំពង់ចាម ។... 2.1K ព័ត៌មានជាតិ មានករណីឃាតកម្ម អតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ មានករណីឃាតកម្មមួយបានកើតឡើង នៅក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយអតីតប្ដីបាញ់សម្លាប់ប្ពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះកើតឡើង ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ ព្រោះខ្មាន់កាំភ្លើង... 1.7K ព័ត៌មានជាតិ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ព្រះអង្គ មានព្រះរោគមហារីក នៅក្រពេញប្រូស្តាត ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានព្រះបន្ទូលថា ព្រះអង្គ... 1.7K ព័ត៌មានអន្តរជាតិ យន្តហោះដឹកជញ្ជូនអាមេរិក C-130 យន្តហោះ MV-22 Osprey និងឧទ្ធម្ភាគចក្រ H-60 Seahawk កំពុងប្រតិបត្តិការទាំងយប់ ទាំងថ្ងៃនៅកោះក្របី ក្នុងប្រទេសថៃ បរទេស៖ អ្នកស្រុកនៅកោះក្របី ប្រទេសថៃ បានលើកឡើងពីការព្រួយបារម្ភ បន្ទាប់ពីបានឃើញយន្តហោះយោធា សហរដ្ឋអាមេរិកជាច្រើនគ្រឿង ហោះឡើង និងចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិក្របី ដែលត្រូវបានគេរាយការណ៍ថា មានជើងហោះហើររាប់សិបជើង ក្នុងមួយថ្ងៃៗ។យោងតាមសារព័ត៌មាន khaosod English... 1.6K ព័ត៌មានជាតិ ចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី ដោយសារលួចលាក់ មានស្នេហាជាមួយក្មេងស្រីៗ មិនពាក់ព័ន្ធនយោបាយ ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួន ជនត្រូវចោទឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រះសង្ឃ នៅវត្តពោធិ៍វាល សង្កាត់រតនៈ... 1.2K ព័ត៌មានជាតិ រាជរដ្ឋាភិបាល សម្រេចចាត់ជាបន្ទុករបស់រដ្ឋ នូវអាករលើបន្ថែម ចំពោះការផ្គត់ផ្គង់ម៉ាស៊ូត -ឧស្ម័ន ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានបន្តដាក់ចេញនូវវិធានការបន្ថែមទៀត ដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើបន្ថែម ដោយរដ្ឋទទួលបន្ទុកជំនួស ចំនួន១០% ទាំងស្រុង ចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG ។ យោងតាមសេចក្តីណែនាំ របស់ក្រសួងសេដ្ឋកិច្ច... សម្តេចតេជោសង្ឃឹមថា សមាគមជនជាតិខ្មែរ រស់នៅជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា នឹងអាចរក្សាបានយូរអង្វែង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជួបសំណេះសំណាល និងនាំយកអំណោយប្រគល់ជូនដល់គ្រួសារក្រីក្រ១ចំនួន ៤០០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់ចំនួន៣ ក្នុងក្រុងស្ទឹងសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ To Top
នៅថ្ងៃអង្គារ ទី ១៨ ខែសីហា រដ្ឋាភិបាលស្រីលង្កា ប្រកាសធ្វើកំណែទម្រង់ប្រព័ន្ធតុលាការក្នុងទ្រង់ទ្រាយធំមួយ ដើម្បីដោះស្រាយសំណុំរឿងជាងមួយលានករណី ដែលកំពុងជាប់កកស្ទះ។ ប៉ុន្តែផែនការនេះ កំពុងប្រឈមនឹងកា...
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ លោក KIM Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ។
តាកែវ ៖ នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារ រដ្ឋបាលខេត្តតាកែវ ចុះពិនិត្យទីតាំងគ្រោងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្នុងដំណាក់កាលទី២ ស្ថិតនៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ នាពេលឆាប់ៗ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ...
(ពោធិ៍សាត់)៖ នារសៀលថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ មានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ស្តីពី «...