ddap-news.com › international › 2019 › 10
បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន រដ្ឋស៊ីរី SANA បាននិយាយថា រដ្ឋាភិបាលស៊ីរី បានសម្តែង ការស្វាគមន៍ ចំពោះការដកថយ នៅភាគខាងជើង របស់កងកម្លាំង ដឹកនាំដោយពួកឃឺដ មានចម្ងាយ៣០គីឡូម៉ែត្រ ចេញពីតំបន់ព្រំដែន ។ តាមសេចក្តី រាយការណ៍ពីទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ទីក្រុងដាម៉ាស បាននិយាយប្រាប់ថា ការដកថយ របស់កងកម្លាំង លទ្ធិប្រជាធិបតេយ្យស៊ីរី ពីតំបន់ព្រំដែន បានកម្ចាស់ចោលលេសដ៏សំខាន់ នៃការលុកលុយ របស់ប្រទេសតួកគី នៅលើទឹកដី នៃប្រទេសស៊ីរី។ ក្រៅពីនោះ ទីក្រុងដាម៉ាស ក៏បាននិយាយទៀតផងដែរថា រដ្ឋាភិបាលនឹងជួយដល់ប្រជាពលរដ្ឋដែលវិលត្រឡប់វិញ ដែលជាការត្រួសត្រាយផ្លូវ សម្រាប់មនុស្សរាល់គ្នា ក្នុងការវិលត្រឡប់ មករកការបង្រួបបង្រួមជាតិស៊ីរី ទាំងផ្នែកទឹកដីនិងប្រជាជន ៕ ប្រែសម្រួល៖ប៉ាង កុង
ddap-news.com › international › 2019 › 10
បរទេស ៖ យោងតាមសេចក្តីថ្លែង ការណ៍រួមគ្នាមួយ ដែលចេញនៅថ្ងៃអាទិត្យ បានឲ្យដឹងថា ប្រទេសប្រេស៊ីល និងសហភាពអារ៉ាប់រួម ទើបបានព្រមព្រៀងគ្នាពង្រីកជំនួញ រវាងប្រទេសទាំងពីរ និងជំរុញបង្កើនភាពជាដៃគូ នៃថវិកាវិនិយោគ នៅក្នុងវិស័យនានា ដូចជាវិស័យកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងការពារជាតិ។ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro កំពុងតែនៅសហភាពអារ៉ាប់រួម ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃ នៅទូទាំងអាស៊ីនិងតំបន់មជ្ឈិមបូព៌ា ដើម្បីទាក់ទាញការវិនិយោគ ឲ្យប្រទេសប្រេស៊ីល ហើយលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan ជាព្រះរាជ្ជទាយាទសហភាពអារ៉ាប់រួម។ សេចក្តីថ្លែងការណ៍បាននិយាយប្រាប់ថា “មេដឹកនាំទាំងពីរបានបង្ហាញឲ្យឃើញនូវសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ល្អឥត់ខ្ចោះ រវាងប្រទេសប្រេស៊ីលនិងសហភាពអារ៉ាប់រួម និងបានបង្ហាញនូវការប្តេជ្ញាពង្រឹងវាបន្ថែមទៀត” ក្រៅពីនោះ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងវិស័យបច្ចេកវិទ្យាវៃឆ្លាត បរិស្ថាន ការពារជាតិ ជំនួញនិងពន្ធគយ៕ ប្រែសម្រួល៖ប៉ាង កុង
ddap-news.com › health › 2019 › 10
ភ្នំពេញ៖ បើលោកអ្នកមានបញ្ហា ចុករោយស្មា ឈឺឆ្អឹងខ្នង ស្រុញឆ្អឹងករ ឈឺរោយកជាប្រចាំ ឈឺចង្កេះ កៀបសសៃ ចុករោយសាច់ដុំ ឈឺ សន្លាក់ លានទ្រនាប់ឌីសឆ្អឹងកង សឹកទ្រនាប់ ឬសន្លាក់ឆ្អឹងកង ឆ្អឹងកងដុះបន្លា ដុះឆ្អឹងខ្ចី ឈឺចុកចាប់ឆ្អឹងកងខ្នង ឆ្អឹងកងក ដោយសារវ័យជរា ដោយគ្រោះថ្នាក់ប៉ះទង្គិច នាំឲ្យឆ្អឹងខ្នងប្រេះស្រាំ ក្រឡាច់ឆ្អឹងកង ឬមានបញ្ហាដទៃ ពាក់ព័ន្ធនឹងឆ្អឹងកងក ឆ្អឹងកងចង្កេះ សាច់ដុំនិងសរសៃ សូមមកទទួលការព្យាបាល នៅ គ្លីនិក ចិនថុង ព្យាបាលដោយមិនវះកាត់ ព្យាបាលដោយគ្មានការចាក់ថ្នាំ គ្មានការវះកាត់ គ្មានការលេបថ្នាំ ព្យាបាលដោយវេជ្ជបណ្ឌិត ពីបរទេសនិងម៉ាស៊ីនទំនើប ឯកទេសព្យាបាលឆ្អឹងកងក និងឆ្អឹងកងចង្កេះ បន្ថយការឈឺចាប់ត្រឹមរយៈពេល៥នាទី ព្យាបាលដោយ ម៉ាស៊ីនទំនើបស្វ័យប្រវត្តិ នាំចូលមកពីអីរ៉ុប មាននៅកម្ពុជាដំបូងគេ។
ddap-news.com › politic › 2019 › 10
ភ្នំពេញ ៖ លោក គង់ បូរ៉ា ជាកូនប្រុសម្នាក់ ក្នុងចំណោម៣នាក់ របស់លោក គង់ គាំដែល បានចូល ប្រឡូកក្នុងឆាកនយោបាយជា អតីតគណបក្សសង្រ្គោះជាតិ នាពេលកន្លងមក ត្រូវបានព្រះមហាក្សត្រ កម្ពុជាចេញព្រះរាជក្រឹត្យ តែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។ ការតែងតាំងអតីតមន្រ្តី មកពីបក្សប្រឆាំងនេះ បន្ទាប់ពីមានសំណើ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ការតែងតាំងលោក គង់ បូរ៉ា នេះផងដែរ បន្ទាប់ពីលោកបានមករួមរស់ក្នុងជីវិត នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនាពេលថ្មីៗនេះ ៕
ddap-news.com › national › 2019 › 10
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ចំពោះការផ្សព្វផ្សាយព័ត៌មានថា មានរោងចក្របិទទ្វារ ជាបន្តបន្ទាប់ ដោយសារបញ្ហា EBA គឺជាការបំភិតបំភ័យកម្មករ និយោជិតឲ្យយល់ច្រឡំតែប៉ុណ្ណោះ។
ddap-news.com › national › 2019 › 10
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងរំលឹកដល់ជនរួមជាតិថា កុំភ្លេចថ្ងៃ៩ វិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃបុណ្យកំណើតកងទ័ពជាតិ ហើយក៍ថ្ងៃយើងជួបជុំគ្នា ទទួលទានអំបុកក្រោមពាក្យស្លោក អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ។
ddap-news.com › international › 2019 › 10
ចិន៖ ក្រសួងការបរទេស បានបញ្ជាក់នាពេលថ្មីៗនេះថា អវត្តមានរបស់គណៈប្រតិភូចិន នៅមហាសន្និបាតអវកាសយានិកអន្តរជាតិ លើកទី៧០ នៅទីក្រុងវ៉ាស៊ីនតោន ដោយសារតែបញ្ហាទិដ្ឋការ ហើយខ្លួនបានទទូចដល់សហរដ្ឋអាមេរិក កុំធ្វើឲ្យមានទិដ្ឋាការ និងធ្វើឲ្យរាំងស្ទះដល់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ធម្មតាយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
ddap-news.com › international › 2019 › 10
តូក្យូ៖ ប្រភពមួយដែលដឹងច្បាស់ ពីបញ្ហានេះបានឲ្យដឹងថារថយន្ត និងគ្រឿងបន្លាស់រថយន្ត របស់ជប៉ុនមាន ៦០ ភាគរយប្រហែល ១៥០ ពាន់លានយ៉េន (១,៣៨ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ នៅក្នុងពាណិជ្ជកម្មដែលរងផល ប៉ះពាល់ដោយសង្គ្រាមពាណិជ្ជកម្ម ដែលអូសបន្លាយរវាងសហរដ្ឋអាមេរិក និងចិន។
ddap-news.com › international › 2019 › 10
បរទេស៖ កាសែត Economic Times បានដកស្រង់ប្រភពព័ត៌មានថា ប្រទេសឥណ្ឌាបានកាត់បន្ថយ ការនាំចេញផ្នែកការពារជាតិ របស់ខ្លួនទៅកាន់ប្រទេសតួកគី រួមទាំងគ្រឿងផ្ទុះ និងគ្រឿងផ្ទុះ ដោយសារតែកិច្ចសហប្រតិបត្តិការ យោធាកាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលទីក្រុង អង់ការ៉ា និងទីក្រុងអ៊ីស្លាម៉ាបាត។
ddap-news.com › international › 2019 › 10
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា លោកមានការពេញចិត្ត ចំពោះការផ្អាកប្រតិបត្តិការ វាយលុករបស់តួកគី ទៅលើពួកឃឺដនៅប្រទេសស៊ីរី និងជឿជាក់ថា ដំណោះស្រាយនយោបាយ ចំពោះហិង្សានៅក្នុងតំបន់ គឺអាចទៅរួច។