kkampucheathmey.com › business-economic › 839495
តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានរាយការណ៍ថា ការនាំចេញពីបណ្តារោងចក្រនានានៅក្នុងទីតាំងរបស់ខ្លួន
kkampucheathmey.com › entertainment › 652933
បន្ទាប់ពីឆ្លងកាត់ការប្រឡងវគ្គជម្រុះជាច្រើននៅក្នុងកម្មវិធីកញ្ញាឯកដ៏អស្ចារ្យទីបំផុតគឺរកឃើញម្ចាស់ម្កុដ Miss Grand ភ្នំពេញ ២០២៤ បានទៅលើបេក្ខភាពតារាសម្តែងកញ្ញា ព្រះកាយ ច័ន្ទ ដែលតំណាងខណ្ឌទួលគោក...
bbusiness-cambodia.com › articles › vinamilk-to-open-its-own-store-in-phnom-penh-to-expand-its-selection-of-trusted-dairy-and-nutritional-products-in-cambodia
ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ — ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដែលជាជំហានថ្មីមួយក្នុងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្ដល់ជូនដល់ក្រុមគ្រួសារនៅកម្ពុជា ជាមួយ នឹងជម្រើសផលិតផលអាហារូបត្ថម្ភកាន់តែច្រើន ប្រកបដោយស្តង់ដារគុណភាពដែលទទួលស្គាល់ជាអន្តរជាតិ និងបទពិសោធន៍លក់រាយបែបទំនើប។ ហាងថ្មីនេះ មានទំហំ ២៤០ម៉ែត្រការ៉េ ស្ថិតនៅលើមហាវិថី ហ្សាវ៉ាហារឡាលនេហ៍រុ ត្រូវបានរចនាឡើងដើម្បីផ្តល់ ជូនអតិថិជនកម្ពុជានូវលទ្ធភាពផ្ទាល់ក្នុងការទិញផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភជាច្រើនមុខទៅតាម ប្រភេទកម្រិតអាយុ និងតម្រូវការផ្សេងៗ។ គោលបំណងនៃការបើកហាងនេះ គឺដើម្បីណែនាំអតិថិជនពីវិធី ស្វែងយល់ពីផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភរបស់ Vinamilk បានដោយផ្ទាល់ និងទាក់ទាញជាងមុន។ ការបើកសម្ពោធនេះនឹងណែនាំអំពីគោលគំនិតលក់រាយដែលរួមបញ្ចូលគ្នានូវលទ្ធភាពផលិតផល បទពិសោធន៍ ម៉ាកយីហោ និងការចូលរួមរបស់អតិថិជន ស្ថិតក្រោមគោលបំណងតែមួយ។ បន្ថែមពីលើការផ្តល់ជូននូវផលិតផល ទឹកដោះគោ និងអាហារូបត្ថម្ភជាច្រើនប្រភេទរបស់ Vinamilk ហាងនេះនឹងផ្តល់ជូនពិសេសនូវប្រម៉ូសិននៅថ្ងៃសម្ពោធ និងសកម្មភាពក្នុងហាងផ្សេងៗដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យបទពិសោធន៍ទិញទំនិញកាន់តែរស់រវើក សម្រាប់ក្រុមគ្រួសារ អតិថិជនវ័យក្មេង និងអ្នកដើរផ្សារប្រចាំថ្ងៃ។ សកម្មភាពទាំងនេះនឹងរួមបញ្ចូលការភ្លក្ស ផលិតផល និងបទពិសោធន៍ក្នុងហាងជាលក្ខណៈគ្រួសារ ដែលសំដៅសម្រួលដល់ការរកឃើញផលិតផល និងផ្សារភ្ជាប់បទពិសោធន៍ជាមួយអតិថិជន។ ក្រុមហ៊ុន Vinamilk បង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ ដែលមានវត្តមានជាលក្ខណៈអន្តរជាតិ នៅជាង៦៥ប្រទេស។ ក្រុមហ៊ុនបានលើកឡើងថា ផលិតផលរបស់ខ្លួនត្រូវបានគាំទ្រដោយប្រព័ន្ធគុណភាពដែលទទួលស្គាល់ជាអន្តរជាតិ និងការវិនិយោគជា បន្តបន្ទាប់លើបច្ចេកវិទ្យា និងនវានុវត្តន៍អាហារូបត្ថម្ភ។ លោក Pham Hong Y ប្រធានផ្នែកលក់រាយ (Head of Retail) នៅ Vinamilk បានមានប្រសាសន៍ថា៖ «ការបើកហាងលក់រាយដំបូងផ្ទាល់ខ្លួនរបស់យើងនៅភ្នំពេញ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន Vinamilk ចំពោះអតិថិជននៅកម្ពុជា។ យើងចង់ផ្តល់ជូនក្រុមគ្រួសារនានានៅកម្ពុជានូវជម្រើសកាន់តែច្រើនលើ ផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភជាទីទុកចិត្ត ដែលគាំទ្រដោយស្តង់ដារអន្តរជាតិ បច្ចេកវិទ្យាទំនើប និង បទពិសោធន៍លក់រាយដែលងាយស្រួល រាក់ទាក់ ហើយស្របនឹងជីវិតប្រចាំថ្ងៃ»។ លោក Pham Hong Y បានបន្ដថា៖ «នៅពេលដែលបងប្អូនទិញផលិតផលអាហារ និងអាហារូបត្ថម្ភសម្រាប់គ្រួសាររបស់បងប្អូន បងប្អូនចង់បាន អារម្មណ៍ជឿជាក់លើអ្វីដែលបងប្អូនកំពុងជ្រើសរើស»។ លោកក៏បានបន្ថែមទៀតថា «ហាងនេះ ត្រូវបានរចនាឡើងដើម្បីសម្រួលក្នុងការផ្តល់ឱ្យអតិថិជនកម្ពុជា នូវកន្លែងមួយ ដែលពួកគាត់អាចមើលឃើញផលិតផល សាកល្បងវា និងស្វែងរកជម្រើសដែលសក្តិសមនឹងតម្រូវការប្រចាំថ្ងៃ របស់បងប្អូន។ ការទទួលស្គាល់ជាអន្តរជាតិដែល Vinamilk ទទួលបាន ពិតជាមានសារៈសំខាន់ ពីព្រោះវាឆ្លុះ បញ្ចាំងពីស្តង់ដារនៅពីក្រោយផលិតផលទាំងនោះ ប៉ុន្តែសម្រាប់ពួកយើង គុណតម្លៃពិតប្រាកដ គឺការធ្វើឱ្យ គុណភាពនោះកាន់តែងាយស្រួលរក ហើយងាយស្រួលដកពិសោធដោយផ្ទាល់»។ ក្រុមហ៊ុនបានឱ្យដឹងថា ហាងលក់ផលិតផលផ្ទាល់ខ្លួននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយរបស់ខ្លួន ក្នុងការពង្រីកលទ្ធភាពទិញផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភរបស់អតិថិជននៅប្រទេសកម្ពុជា តាមរយៈទម្រង់លក់រាយដោយភ្ជាប់ជាមួយបទពិសោធន៍កាន់តែច្រើន។ ការបើកហាងនៅថ្ងៃទី៣០ ខែមីនា នេះ នឹងរួមបញ្ចូលសកម្មភាពថ្ងៃសម្ពោធជាច្រើន រួមទាំងការភ្លក់ផលិតផល ការផ្តល់ជូនប្រូម៉ូសិនពិសេស និងបទពិសោធន៍ក្នុងហាងជាលក្ខណៈគ្រួសារ។ ព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធី បើកសម្ពោធជាផ្លូវការនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។ អំពី Vinamilkក្រុមហ៊ុន Vinamilk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាក្រុមហ៊ុនទឹកដោះគោ និងអាហារូបត្ថម្ភឈានមុខគេ ដែលដំណើរការកសិដ្ឋានជីវថាមពលចំនួន ១៥កន្លែង និងរោងចក្រផលិតចំនួន ១៧កន្លែង ពាសពេញពិភពលោក រួមមាន សហរដ្ឋអាមេរិក និងញូវហ្សឺលែន ហើយក៏ចែកចាយផលិតផលខ្លួន នៅក្នុងប្រទេស និងដែនដីប្រមាណជាង ៦៥ ពាសពេញទ្វីបអាស៊ី តំបន់មជ្ឈិមបូព៌ា ទ្វីបអឺរ៉ុប ទ្វីបអាមេរិកទាំង២ ប្រទេសអូស្រ្តាលី និងទីផ្សារដែលកំពុងកកើតនៅទ្វីបអាហ្វ្រិក និងតំបន់អាមេរិកឡាទីនផងដែរ។ ក្រុមហ៊ុនបានបញ្ចូលបច្ចេកវិទ្យាទំនើប ក្នុងការរក្សាអាហារូបត្ថម្ភ ធានាសុវត្ថិភាពផលិតផល និងបន្តបង្កើនគុណភាពនៅគ្រប់ស្រឡាយផលិតផលនានា រាប់តាំងពីទឹកដោះគោលាយតាមស្តង់ដារគ្លីនិក រហូតដល់ទឹកដោះគោស្រស់សំបូរដោយរសជាតិប្លែកៗ។ ក្រុមហ៊ុន Vinamilk ទទួលបាន ការទទួលស្គាល់ជាសកលជាច្រើន រួមមានចំណាត់ថ្នាក់ ក្នុងចំណោមម៉ាកយីហោលំដាប់ពិភពលោកឈានមុខគេខាងផលិតផលទឹកដោះគោ ដោយ Brand Finance ពានរង្វាន់ Clean Label Project Purity Award (សហរដ្ឋ អាមេរិក) សម្រាប់ «ផលិតផលកសិដ្ឋានបៃតង» ដែលបានសម្រាំងមួយចំនួន និងពានកិត្តិយសផ្សេងៗ ក្នុងកម្មវិធី រង្វាន់ World Dairy Innovation Awards ឆ្នាំ២០២៥។ «ផលិតផលកសិដ្ឋានបៃតង» ក៏ជាប់ជាម៉ាកយីហោទី១ ដែលទទួលបាន «ការទទួលស្គាល់ស្ទួន ៣ដង» តាមរយៈ៖ ពានរង្វាន់ Clean Label Project Purity Award, the Monde Selection Gold Quality Award និង Superior Taste Award ដោយរំលេចនូវស្តង់ដារតេស្តគុណភាពយ៉ាងម៉ត់ចត់ឯករាជ្យ និងកម្រិតអន្តរជាតិ។
ddap-news.com › national › 2026 › 10
ភ្នំពេញ៖ សម្តេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ វិវត្តពីរបៀងដឹកជញ្ជូន ទៅជារបៀងសេដ្ឋកិច្ច និងផលិតកម្ម ដែលតភ្ជាប់រោងចក្រ សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ច អ្នកផ្គត់ផ្គង់ឡូជីស្ទីក និងទីផ្សាររបស់ប្រទេសទាំងពីរ ។
aakp.gov.kh › kh › post › detail
ឆមាសទី១ ដើមឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ Online Scams ១៣៩ទីតាំង និងឃាត់ខ្លួន២៣៨៩នាក់ ស្មើនឹង២៧សញ្ជាតិ
aakp.gov.kh › kh › post › detail
ជើងឯកប្រដាល់សកល និងគុនខ្មែររាជធានីភ្នំពេញជាការប្រកួត ផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនបច្ចេកទេស ក្នុងន័យមិត្តភាព សាមគ្គីភាព សុខភាព
ddap-news.com › national › 2026 › 04
ភ្នំពេញ៖ នៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត » រាជធានីភ្នំពេញ ទទួលបានមានភ្ញៀវជាតិ និងអន្តរជាតិ ជាង១លាន៤សែននាក់ ខណៈ៦ថ្ងៃពេញ ប្រមាណ៩លាននាក់ បានចូលរួមអបអរសាទរ និងលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព។
aakp.gov.kh › kh › post › detail
មន្ដ្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ទទួលទេវតាឆ្នាំថ្មី ឆ្នាំមមីអដ្ឋស័ក ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ
ddap-news.com › national › 2026 › 04
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បើទោះបីប្រេងឥន្ធនៈ មានការកើនឡើងតម្លៃយ៉ាងគំហុកយ៉ាងណាក្តី ប៉ុន្តែសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ នៅតែប្រើប្រាស់រថយន្តក្រុង ប្រមាណ៦០០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដដែរ ។
aakp.gov.kh › kh › post › detail
សេចក្តីជូនដំណឹង ស្តីពីការបើកដំណើរការសាកល្បង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈសម្រាប់សាធារណជនចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ