បារាំង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបជាមួយ លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានអេលីហ៊្សេ សាធារណរដ្ឋបារាំង នារសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦។
បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា លោកកំពុងដកថយពីការគំរាមកំហែង លើការពង្រីកការវាយប្រហារលើអ៊ីរ៉ង់។ ការគំរាមកំហែងចុងក្រោយរបស់លោក ត្រាំ លើសង្គ្រាមអ៊ីរ៉ង់បានឈានដល់កម្រិតថ្មីបំផុត នៅព្រឹកថ្ងៃអង្គារ នៅពេលដែលលោកបានព្រមានថា “អរិយធម៌ទាំងមូលនៅអ៊ីរ៉ង់នឹងស្លាប់នៅយប់នេះ មិនអាចវិលត្រឡប់មកវិញបានទេ” ប្រសិនបើអ៊ីរ៉ង់បរាជ័យ ក្នុងការធ្វើកិច្ចព្រមព្រៀង ដែលរួមបញ្ចូលការបើកច្រកសមុទ្រ Hormuz ដ៏សំខាន់ឡើងវិញ ។
បរទេស៖ ផ្សែងបានហុយឡើងពីកណ្តាលទីក្រុង Tel Aviv របស់អ៊ីស្រាអែល ខណៈដែលមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ បានកំណត់គោលដៅលើអ៊ីស្រាអែល និងរដ្ឋអារ៉ាប់ឈូងសមុទ្រពែក្សនៅថ្ងៃអង្គារ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកកំពុងចរចាជាមួយសាធារណរដ្ឋអ៊ីស្លាម ដើម្បីបញ្ចប់សង្គ្រាមក៏ដោយ ។
បរទេស៖ ចំនួនអ្នកស្លាប់ដោយសារការបុកគ្នា រវាងរថភ្លើងនៅជិតរដ្ឋធានីហ្សាកាតា របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ១៤ នាក់ ដោយមានអ្នករងរបួស ៨៤ នាក់ផ្សេងទៀត នេះបើយោងតាមការលើកឡើង របស់ប្រតិបត្តិកររថភ្លើងនៅថ្ងៃអង្គារ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានខិតខំជួយសង្គ្រោះ អ្នកនៅរស់រានមានជីវិតដែលនៅតែ ជាប់នៅក្នុងគំនរបាក់បែក។
មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោកស្រីMaria Corina Machadoបាននិយាយថា លោកស្រីបានប្រគល់ពានរង្វាន់ណូបែលសន្តិភាព ដែលលោកស្រីទទួលបានពីគណៈកម្មាធិការណូបែលន័រវេសនៅឆ្នាំ២០២៥ ជូនប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំហើយ។ ការប្រគល់មេដាយមាសនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាលក្ខណៈឯកជនមួយ នៅសេតវិមានអាមេរិក នៅថ្ងៃព្រហស្បតិ៍ទី១៥ខែមករាឆ្នាំ២០២៦។ នេះជាការតបស្នង ចំពោះការខំប្រឹ
ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ UN-ESCAP បានចេញផ្សាយរបាយការណ៍ «បញ្ញាសិប្បនិម្មិត៖ លើកកម្ពស់ នវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ននៅកម្ពុជា» នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ដែលរៀបចំឡើងនៅថ្ងៃអង្គារនេះ នៅទីស្នាក់ការក្រសួង។
បរទេស៖ ប្រទេសចិនបានបង្កើនជើងហោះហើរ ត្រង់របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា ចំពេលមានទំនាក់ទំនងកាន់តែកក់ក្តៅរវាងប្រទេសអាស៊ី ។ បើយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយយោងតាមរបាយការណ៍របស់ Global Timesថា ថ្ងៃអង្គារ ក្រុមហ៊ុនអាកាសចរណ៍ Air China នឹងបន្តសេវាកម្មផ្ទាល់របស់ខ្លួនរវាងទីក្រុងប៉េកាំង និងទីក្រុងដេលី របស់ឥណ្ឌា។
នាពេលបច្ចុប្បន្ននេះ សកលលោកបានពន្លឿនឈានចូលយុគសម័យបញ្ញាសិប្បនិម្មិត តើធនធានផ្នែកទិន្នន័យមានសារសំខាន់យ៉ាងណា ? មានមនុស្សមួយចំនួនប្រៀបថា វាជា “កត្តាផលិតកម្មធំទី៥ ”ស្មើនឹង “ប្រេងកាតក្នុងយុគសម័យឧស្សាហកម្ម” ដែលជាគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ ការផលិត ការប្រមូល រក្សាទុកនិងការផ្ទេរឆ្លងដែនជាដើមរបស់ទិន្នន័យ បានពាក់ព័ន្ធដល់សន្តិសុខអធិបតេយ្យភាពជាតិ ការណ៍សម្ងាត់ព័ត៌មានជាដើម ដូច្នេះការធ្វើឱ្យអភិបាលកិច្ចទិន្នន័យមានសុក្រឹតភាព គឺមានភាពចាំបាច់បំផុត ។ ក្នុងបរិបទបែបនេះ អង្គការទិន្នន័យសកល បានបង្កើតឡើងនៅក្រុងប៉េកាំង ហើយបានទាក់ទាញការចាប់អារម្មណ៍ភ្លាមៗ ។ វាជាអង្គការអន្តរជាតិ ឯកទេសដំបូងគេ លើពិភពលោកដែលបង្កើតឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍនិងអភិបាលកិច្ចទិន្នន័យ បច្ចុប្បន្ន អង្គការនេះមានសមាជិកចំនួនជាង ២០០ គ្របដណ្តប់លើប្រទេសជាង ៤០ នៅទូទាំងពិភពលោក ។ ហេតុអ្វីអង្គការទិន្នន័យសកលជ្រើសរើសក្រុងប៉េកាំង ធ្វើជាទីស្នាក់ការកណ្តាល ? អ្នកវិភាគបានលើកឡើងថា ការនេះ ជាការទទួលស្គាល់ ចំពោះការអភិវឌ្ឍទិន្នន័យ និងកម្រិតគ្រប់គ្រងទិន្នន័យរបស់ប្រទេសចិនផង ហើយក៏ជាក្តីរំពឹងទុកជាទូទៅ របស់សហគមន៍អន្តរជាតិផងដែរ ។ យោងតាមស្ថិតិរបស់ក្រុមទិន្នន័យអន្តរជាតិឱ្យដឹងថា នៅឆ្នាំ២០២៥ ប្រទេសចិនមានទិន្នន័យ ចំនួន២៧,៨ភាគរយនៃទិន្ន័យសរុបនៅទូទាំងពិភពលោក ឈរលំដាប់ថ្នាក់ទីមួយនៅលើពិភពលោក ។ ទំហំសេដ្ឋកិច្ចទិន្នន័យរបស់ចិនបានជាប់លំដាប់ថ្នាក់ទីពីរនៅទូទាំងពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ គិតរហូតដល់ចុងឆ្នាំ២០២៥ នៅប្រទេសចិន មានអ្នកប្រើប្រាស់អ៊ីនធឺណែតចំនួន១១២៥លាននាក់ ជាប់លំដាប់ថ្នាក់ទីមួយយ៉ាងរឹងមាំលើពិភពលោក ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់ក្នុងកម្មវិធីក៏ឈានមុខគេលើពិភពលោក ។ ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសដែលជំរុញការធ្វើទីផ្សារភាវូបនីយកម្មចំពោះកត្តាទិន្នន័យ ព្រមទាំងបានដាក់ចេញនិងអនុវត្តច្បាប់មានដូចជា ច្បាប់ស្តីពីសន្តិសុខបណ្តាញអ៊ីនធឺណែត និងច្បាប់ស្តីពីសន្តិសុខទិន្នន័យជាដើម ដែលបានប្រមូលផ្តុំបទពិសោធន៍ដ៏មានតម្លៃជាច្រើនលើវិស័យការស្វែងរកការអភិវឌ្ឍនិងការពារទិន្នន័យ និងអាចចែករំលែកជាមួយពិភពលោកបាន ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិនបានស្វែងរកមាគ៌ា សម្រាប់ធ្វើឲ្យសុក្រឹតភាពនៃការអភិបាលកិច្ចទិន្ន័យជាប់ជានិច្ច ។ នៅឆ្នាំ២០២០ ប្រទេសចិនបានលើកឡើង «គំនិតផ្តួចផ្តើមអំពីសន្តិសុខ ទិន្នន័យសកល» ក្នុងន័យអំពាវនាវឱ្យបណ្តាប្រទេសនានា ដោះស្រាយបញ្ហាប្រកប ដោយតុល្យភាពក្នុងទំនាក់ទំនង រវាងការរីកចម្រើនបច្ចេកទេស ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខជាតិ និងផលប្រយោជន៍សាធារណសង្គម ដោយប្រកាន់ខ្ជាប់គោលការណ៍ ផ្តល់អាទិភាពអភិវឌ្ឍន៍និងសន្តិសុខដូចគ្នា ។ ក្រោមការជំរុញពីប្រទេសចិន យន្តការពហុភាគីដូចជាកិច្ចប្រជុំ កំពូលរវាងចិន-អាស៊ីកណ្តាល វេទិកា កិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្វ្រិក យន្តការចិននិងអាស៊ានជាដើម បានរួមគ្នាកំណត់កិច្ចសហប្រតិបត្តិការ លើវិស័យក្បួនច្បាប់អភិបាលកិច្ចទិន្នន័យ និងសន្តិសុខទិន្នន័យជាដើម ។ អ្នកវិភាគបានចង្អុលបង្ហាញថា នៅពេលអនាគត ឆ្លងតាមរយៈវេទិកាអង្គការទិន្នន័យសកល ប្រទេសចិនត្រូវគេរំពឹងថា នឹងរួមចំណែកកាន់តែធំក្នុងការបំផុសសក្តានុពលទិន្នន័យ និងការធ្វើឱ្យសុក្រឹតភាពនៃអភិបាលកិច្ចទិន្នន័យ ។ បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិត ដែលជាតំណាងនៃព័ត៌មានវិទ្យានិងសេដ្ឋកិច្ចឌីជីថល ទទួលបានការអភិវឌ្ឍយ៉ាងផុលផុស បាននាំមកនូវភាគលាភ ឌីជីថលផង ហើយក៏បាននាំមកនូវហានិភ័យនិងគម្លាតខាងទិន្នន័យផងដែរ ។ ប្រឈមមុខនឹងសភាពការណ៍បែបនេះ ការបង្កើតអង្គការទិន្នន័យសកល គឺចំពេលវេលាណាស់ ។ អង្គការនេះនឹងបំពេញបន្ថែមគំនិតថ្មីនិងកម្លាំងចលករថ្មីដល់អភិបាលកិច្ចទិន្នន័យសកល ។ ក្នុងនាមជាទីស្នាក់ការកណ្តាល អង្គការនេះ ប្រទេសចិនរីករាយក្នុងការសហការជាមួយបណ្តាភាគីនានា ដើម្បីជំរុញការកសាងប្រព័ន្ធ អភិបាលកិច្ចទិន្នន័យសកលឲ្យកាន់តែមានភាពស្មើគ្នា បើកទូលាយ សុវត្ថិភាពនិងបរិយាបន្ន ធ្វើឱ្យមនុស្សគ្រប់គ្នាអាចឱបក្រសោបទិន្នន័យ និងទទួលបានឈ្នះ-ឈ្នះនាពេលអនាគត ៕ Related Items:
បរទេស៖ អ្នកទោសច្រើនជាង ៤.៥០០នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានលើកលែងទោស ហើយអ្នកទោសផ្សេងទៀតត្រូវបានបន្ធូរបន្ថយទោសក្រោមបទបញ្ជា លើកលែងទោសរបស់ប្រធានាធិបតី មីន អ៊ុង លាំង ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ។
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតជាមួយ លោក Emmanuel Macron ប្រធានាធិបតីបារាំង, លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ សុខភាពពិភពលោក (WHO) និងប្រមុខរដ្ឋ/រដ្ឋាភិបាល នៃបណ្តាប្រទេសមួយចំនួនទៀត នៅសាធារណរដ្ឋបារាំង នាថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦៕